ធនាគារ ANZ Royal ប្តូរឈ្មោះថ្មីហើយ!

ធនាគារ ANZ Royal គ្រប់សាខា​​ទាំងអស់​ នឹងប្ដូឈ្មោះ​ថ្មី JTrust Royal ចាប់ពី​ខែ​សីហាតទៅ!


ការទន្ទឹមរង់ចាំនៃការប្តូរឈ្មោះថ្មីរបស់ធនាគារ ANZ Royal ដែលកំពុងតែប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជានឹងចូលមកដល់នៅខែ សីហា ឆ្នាំ២០១៩ ខាងមុខនេះហើយ បន្ទាប់ពី ភាគហ៊ុន របស់ធនាគារ ANZ ត្រូវបានលក់ភាគហ៊ុនទាំងអស់ដែលមាននៅកម្ពុជា ទៅឲ្យក្រុមហ៊ុនជប៉ុន កាលពីពេលកន្លងទៅ។
ធនាគារ ANZ Royal គ្រប់សាខា​​ទាំងអស់​ នឹងប្ដូឈ្មោះ​ថ្មី JTrust Royal ចាប់ពី​សីហាតទៅ!
ដោយ

បើតាមអគ្គនាយក​ធនាគារ​ជប៉ុន​ដ៏ធំមួយ J Trust​ បានអះអាងថា ធនាគារ ANZ Royal នឹងផ្លាស់ប្តូរឈ្មោះថ្មី ទៅជាធនាគារ ចេត្រាស់ រ៉ូយ៉ាល់ (JTrust Royal Bank) វិញ ក្រោយពីបាន​ឈានដល់ ការសម្រេច​ទិញលក់​ភាគហ៊ុន អស់រយៈ​ពេលជាង ១ឆ្នាំ​ទៅហើយ ហើយក្រោយ​ការប្តូរឈ្មោះ ភាគីជប៉ុន ក៏បានបង្ហាញពី យុទ្ធសាស្រ្តថ្មី ដែលផ្តោតទៅលើ ការផ្តល់ឥណទាន​សម្រាប់ ក្រុមហ៊ុនខ្មែរ។ នេះបើយោងតាម​ការឲ្យដឹងពី គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់​ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា។

លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា ប្រធានធនាគារ ចេត្រាស់ធ៏ (JTrust) បានជម្រាបដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ពេល​សម្តេចតេជោ ចូលរួមសន្និសីទ​អន្តរជាតិ​លើកទី២៥ ស្តីពី អនាគតអាស៊ី កាលពីសប្តាហ៍​មុននេះថា លោកបានទិញ​ភាគហ៊ុន​របស់​ធនាគារ ANZ Royal នៅកម្ពុជា ដូច្នេះនាពេល​បច្ចុប្បន្ននេះ រូបលោក បាននិង​កំពុងធ្វើ​កិច្ចសហការ ការងារ​ជាមួយ​ក្រុមហ៊ុន Royal Group របស់​មហាសេដ្ឋី ឧកញ៉ា គិត ម៉េង ដែលជាប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

នៅក្នុងឱកាសនោះដែរ ប្រធានធនាគារ ចេត្រាស់ ក៏បានបង្ហាញ​ថា កន្លងទៅ​ខាងធនាគារ​ ANZ Royal មិនសូវបាន​ផ្តល់ឥណទាន​ទៅ ក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែ ធនាគារ ចេត្រាស រ៉ូយ៉ាល់ នឹងផ្តល់​ប្រាក់កម្ចី ឬឥណទាន​ទៅ ក្រុមហ៊ុនខ្មែរ។

បើយោងទៅតាម​សេចក្តីប្រកាស​របស់ ធនាគារជប៉ុន ចេត្រាស់ធ៏ ធនាគារជប៉ុនថ្មី​មួយនេះ បានឈានដល់​កិច្ចព្រមព្រៀង​ជាផ្លូវការ ទិញភាគហ៊ុន ៥៥ភាគរយ របស់​ធនាគារ ANZ Royal ពីធនាគារ ANZ Group របស់​អូស្រ្តាលី តាំងពីខែ​ឧសភា ឆ្នាំ ២០១៨មកម្លេះ ដែលមាន​ទំហំជាង ៤១ម៉ឺន​ភាគហ៊ុន ស្មើនឹងជាង ៨២លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន ធនាគារ ចេត្រាស់ធ៏ កំពុងតែសហការ​ជាមួយ ធនាគារ ANZ Royal ដើម្បីបង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យាថ្មី ផ្តល់ការបណ្តុះបណ្តាល​ដល់បុគ្គលិក មុននឹងឈានដល់ ការផ្លាស់ប្តូរទាំងស្រុង នៅចន្លោះខែ កក្កដា និងខែកញ្ញា ខាងមុខនេះ ដើម្បីចៀសវាង​ផលប៉ះពាល់ដល់ សេវាកម្ម​បម្រើអតិថិជន។

គួរបញ្ជាក់ថា ធនាគារជប៉ុន ចេត្រាស់ធ៏ មួយនេះ ត្រូវបានបង្កើត​ឡើងក្នុងឆ្នាំ​ ១៩៧៧ ដែលផ្តោតទៅលើ អាជីវកម្មហិរញ្ញវត្ថុ​ជាចម្បង ហើយមាន​ប្រតិបត្តិការនៅក្នុង ប្រទេសកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និងសិង្ហបុរី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ABA ប្រកាសបោះផ្សាយលក់មូលបត្របំណុល ទំហំ ២៥ លានដុល្លារអាមេរិក

ព័ត៌មាន
ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិ កាណាដា បានប្រកាសកាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅថ្មីៗនេះថា ខ្លួនទើបទទួលបានការអនុម័តពីធនាគារជាតិន…

សមាជិក Century21 Family ទទួល​​​ពាន​រង្វាន់​លំដាប់​ពិភព​លោក ចំនួន៨

ព័ត៌មាន
ក្រុមហ៊ុន​ដែល​ជា​សមាជិកនៃ Century21 Family បាន​ទទួល​ពាន​រង្វាន់​ចំនួន៨ ពី​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Century…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ