សេដ្ឋកិច្ចថៃ

ធនាគារពិភពលោក ព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ថៃ ក្រោយពីមានការផ្ទុះឡើងនូវរលកឆ្លងថ្មី


ធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅត្រីមាសចុងក្រោយនេះ អាចនឹងធ្លាក់ចុះខ្លាំងដូចទៅនឹង ត្រីមាសទី២កន្លងមក បើសិនជារាជរដ្ឋាភិបាលថៃ សម្រេចបិទទ្វារប្រទេសម្តងទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ដែលកំពុងផ្ទុះឡើងសារជាថ្មី នៅក្នុងខេត្តសមុទ្រសាខននេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ។
ធនាគារពិភពលោក ព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ថៃ ក្រោយពីមានការផ្ទុះឡើងនូវរលកឆ្លងថ្មី
ដោយ

សេដ្ឋវិទូ​ជាន់ខ្ពស់ នៃធនាគារ​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​លើកឡើង​ថា បើសិនជា ករណី​ផ្ទុះឡើង​ជាថ្មី នៅខេត្ត​សមុទ្រ​សាខន ឈានទៅ​ដល់​ការសម្រេច​បិទទ្វារ​ចាក់​សោរ​ទីក្រុង​បាងកក ឬប្រទេសថៃ​ទាំងស្រុង​ ពិតណាស់​សកម្មភាព​សេដ្ឋកិច្ច​ទាំងអស់​នឹងជាប់​គាំង​ម្តងទៀត។

នៅក្នុង​សេណារីយ៉ូនេះ ការចំណាយ​នៅក្នុង​ជីវភាព​ប្រចាំស្រុក របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក នឹងធ្លាក់ចុះ​ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ នឹងកើន​ឡើង ដែលទាញ​ឲ្យ GDP​ របស់ថៃ នៅក្នុង​ត្រីមាស​ទី ៤នេះ ​នឹង ធ្លាក់ចុះ​ខ្លាំង​ដូចទៅ​នឹង ត្រីមាស​ទី ២ដែរ។

កាលពីត្រីមាស​ទី ២ GDP​ របស់​ថៃ ធ្លាក់ចុះ ​១២% បើធៀប​នឹងពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩ នៅពេល​ដែល​សេដ្ឋកិច្ច​ចាប់ផ្តើម​ទទួល​រងគ្រោះ​ខ្លាំង​ពី​វិបត្តិ​មេរោគ​កូវីដ-១៩ និងការបិទទ្វារ​ប្រទេស​នាពេលនោះ។

បើតាមសារព័ត៌មាន ​Bloomberg​ ក៏ធ្លាប់បាន​បង្ហាញ​ពី ទស្សន​វិស័យ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ថៃ ក្នុងឆ្នាំ​២០២០នេះ ដែល​ជា​សេដ្ឋកិច្ច​រងគ្រោះ​ខ្លាំង​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី ដោយសារតែ​ពឹងផ្អែក​ខ្លាំង​ទៅលើ​ ការនាំចេញ​ទំនិញ និង​វិស័យ​ទេសចរណ៍ ដែលសុទ្ធតែ​ជាកន្លែង​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​មេរោគ​កូវីដ-១៩។

យ៉ាងណាក៏ដោយ សេដ្ឋកិច្ច​វិទូ​ខាង​លើនេះ ក៏បាន​បង្ហើប​ដែរថា សេដ្ឋកិច្ចថៃ ត្រូវការ​ពេល​វេលា​យ៉ាងហោចណាស់​ ២ឆ្នាំកន្លះ ដើម្បី​ងើប​មកដល់ កម្រិត​មួយ​ប្រក្រតី​ឡើងវិញ។

គួរជម្រាបដែរថា ធនាគារ​ពិភពលោក ក៏ប៉ាន់​ប្រមាណ​ដែរថា សេដ្ឋកិច្ច​តំបន់​អាស៊ី​អាគ្នេយ៍ នឹងធ្លាក់ចុះ ៨% នៅក្នុងឆ្នាំ ២០២០នេះ មុននឹងងើប​ឡើងវិញ​ដល់ ៥% នៅក្នុង​ឆ្នាំ ២០២១ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ កំពុង​វិវត្តដល់ណាហើយ?

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយ រាជរដ្ឋាភិបាល…

វៀតណាមនាំចេញដែកកើនដល់ទៅ ៤០% នៅក្នុងខែវិច្ឆិកា

ព័ត៌មាន
ការនាំចេញដែករបស់ប្រទេសវៀតណាម កាលពីខែវិច្ឆិកាកន្លងទៅ ធ្វើបានល្អជាមួយនឹងកំណើនវិជ្ជមាន និងតម្លៃកើនឡើងផងដែរ ដោយ ប្រទេសនេះ សម្រេចបានការនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ