វិស័យហិរញ្ញវត្ថុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចថៃ ព្រមានពីការកើតមានវិបត្តិហិរញ្ញវត្ថុ បង្កឡើងដោយបំណុលរបស់សហករណ៍


ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ (NESDC) បានព្រមានពីការកើនឡើងបំណុល ដែលកាន់កាប់ដោយសហករណ៍រាប់ពាន់អង្គភាព ដែលមានសមាជិករាប់លាននាក់ក្នុងការបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុនាពេលអនាគត។ ជាមួយគ្នានេះ អ្នកធុរកិច្ចនៅក្នុងប្រទេសក្បែរខាងកម្ពុជា មួយនេះ ជំរុញឱ្យគណបក្សនយោបាយពន្លឿនការដោះស្រាយភាពជាប់គាំងនយោបាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យហិរញ្ញវត្ថុ
ដោយ

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ បានបង្ហាញថា ថៃមានសហករណ៍ជាង៦ពាន់អង្គភាពជាមួយសមាជិកសរុបចំនួន១១លាននាក់ ដោយពួកគេទទួលបានកម្ចីដ៏គួរឱ្យភ្ញាក់ផ្អើលចន្លោះពីជាង៧០ពាន់លានដុល្លារដល់ជិត៨៤ពាន់លានដុល្លារ ដែលស្មើនឹង៩០% នៃប្រាក់កម្ចីសហករណ៍ទាំងអស់ ហើយវាបានតំណាងឱ្យបំណុលគ្រួសារសរុបរបស់ជាតិ១៥% ផងដែរ។

លោក ដេនូឆា ពិឆៃយ៉ាណាន់ (Danucha Pichayanan) អគ្គលេខាធិការក្រុមប្រឹក្សាខាងលើបានពន្យល់ថា ស្របពេលសហករណ៍បម្រើជាយន្តការហិរញ្ញវត្ថុដ៏សំខាន់មួយ ការផ្តល់កម្ចីរបស់ពួកគេ ក៏អាចបង្កហានិភ័យធ្ងន់ធ្ងរនាំឱ្យមានវិបត្តិហិរញ្ញវត្ថុក្នុងពេលខាងមុខផងដែរ។ អ្នកជំនាញរូបនេះ​កត់សម្គាល់ឃើញថា សមាជិករបស់សហករណ៍អាចទទួលបានប្រាក់កម្ចីយ៉ាងងាយស្រួលដោយមានការពិនិត្យឡើងវិញនូវឥណទានតិចតួចប៉ុណ្ណោះ ហើយមានសហករណ៍សន្សំតែ៦ប៉ុណ្ណោះក្នុងចំណោមជាង១ពាន់ទូទាំងប្រទេសនេះត្រូវបានភ្ជាប់ដោយស្ម័គ្រចិត្តទៅកាន់ការិយាល័យឥណទានជាតិ។ កង្វះការចែករំលែកទិន្នន័យនេះបានបង្កការលំបាកសម្រាប់ធនាគារពាណិជ្ជក្នុងការវាយតម្លៃឱ្យបានត្រឹមត្រូវអំពីសុខភាពហិរញ្ញវត្ថុ និងសមត្ថភាពសងបំណុលទាំងមូលរបស់អ្នកខ្ចី។

សហគមន៍ធុរកិច្ចរបស់ប្រទេសថៃ កំពុងអំពាវនាវឱ្យគណបក្សនយោបាយបង្កើតរដ្ឋាភិបាលថ្មី ឱ្យបានឆាប់រហ័សដោយបារម្ភថា ភាពទំនេរខាងនយោបាយអូសបន្លាយពេលយូរនឹងធ្វើឱ្យរាំងស្ទះដល់ដំណើរការសេដ្ឋកិច្ច ដែលកំពុងចុះខ្សោយរួចទៅហើយរបស់ប្រទេសនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម វ៉ាដាច់ម៉ាឡេស៊ី និងថៃ ក្លាយជាគោលដៅទេសចរណ៍មានកំណើនភ្ញៀវទេសចរបរទេសឆាប់រហ័សបំផុតទី៤ ក្នុងពិភពលោក

យោងតាមស្ថិតិរបស់អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ (UNWTO) បានឱ្យដឹងថា ប្រទេសវៀតណាម បានវ៉ាដាច់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ក្លាយ…

គ្រាន់តែនាំចេញកាហ្វេ វៀតណាម អាចកើបលុយបានរហូត៣,៦ពាន់លានដុល្លារនៅ៧ខែឆ្នាំនេះ

ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ កសិករវៀតណាម ដែលអាចជម្នះលើឧបសគ្គនេះកំពុងរីករាយជាមួយនឹងការកើបលុយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ