ការវិនិយោគនៅកម្ពុជា​

អ្នកជំនួញធំៗនៅកម្ពុជា ជឿជាក់ថាកម្ពុជានឹងក្លាយជាប្រទេសទាក់ទាញអ្នកវិនិយោគខ្លាំងគេនៅអាស៊ានក្នុងឆ្នាំ២០២២


អ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា គឺអ្នកឧកញ៉ា សៀ ឫទ្ធី វាយតម្លៃថា កម្ពុជានឹងមានភាពទាក់ទាញខ្លាំងជាងគេនៅតំបន់អាស៊ាន សម្រាប់អ្នកវិនិយោគនៅឆ្នាំ២០២២ ដែលវានឹងក្លាយជាចលករក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរ។
ទិដ្ឋភាពទីក្រុងភ្នំពេញ (រូបភាព៖ ខេមបូណូមីស/អេង ថារិទ្ធ)
ដោយ

ការ​វាយតម្លៃ​យ៉ាង​ដូច្នេះ ដោយសារ​តែ​អ្នកឧកញ៉ា ឫ​ទ្ធី មើលឃើញ​ថា ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ​បាន​សម្រេច​បើក​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើង​វិញ និង​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ដើម្បី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។

លើស​ពី​នេះ​ទៀត មហាសេដ្ឋី​រូប​នេះ ក៏​ជឿជាក់​ដែរ​ថា លំហូរ​វិនិយោគិន​បរទេស​ចូល​មក​កម្ពុជា​នឹង​មានការ​កើនឡើង​ខ្ពស់​ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​(RCEP)​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​ក្រោយ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​គ្រុប​បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ខ្ពស់ ចំពោះ​យន្តការ​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​រួច ក្នុង​ការ​ជួយ​ស្រូប​ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​នៅ​កម្ពុជា​។ អ្នកជំនួញ​ដ៏​ល្បីល្បាញ​រូប​នេះ ជឿជាក់​ថា តាម​រយៈ​យន្តការ​នេះ គួប​ផ្សំ​កម្ពុជា​បាន​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​បរទេស​ខ្លាំង​គេ ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំ​២០២២​។ បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ បាន​ខិតខំ​រៀបចំ​គោលនយោបាយ និង​កែប្រែ​ច្បាប់​វិនិយោគ​មួយ​ចំនួន ដើម្បី​ធ្វើ​ឲ្យ​ការ​វិនិយោគ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​។

អ្វី​ដែល​រួមចំណែក​ជួយ​ឲ្យ​កម្ពុជា​មាន​ភាព​ទាក់ទាញ​ទៀត​នោះ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ច​ព្រម​ព្រៀម​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ RCEP ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ដើម​ខែមករា ឆ្នាំ​២០២២ ខាង​មុខ​នេះ​។ ទន្ទឹម​នឹង​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ខាងត្បូង ក៏​នឹង​ត្រៀម​ចូល​ជា​ធរមាន​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​ផង​ដែរ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​រួច​កាលពី​ពេល​ថ្មី​ៗ ខណៈ​បច្ចុប្បន្ន​កិច្ចព្រមព្រៀង​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​ផ្ទៃក្នុង​។

សម្រាប់​មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ ដើម្បី​អាច​ចាប់​យក​ឱកាស​ទីផ្សារ​និង​ទាក់ទាញ​វិនិយោគិន​បរទេស ដែល​រំពឹង​មាន​លំហូរ​ចូល​មក​កម្ពុជា​ច្រើន​នៅ​ឆ្នាំ​២០២២ ទាមទារ​ឲ្យ​ពាណិជ្ជករ និង​អ្នក​វិនិយោគ​ក្នុងស្រុក ត្រូវ​មានចំណេះ​ដឹង​ខ្ពស់​ផ្នែក​ទីផ្សារ និង​ការ​វិនិយោគ​។ ទន្ទឹង​នឹង​នេះ អ្នកឧកញ៉ា សៀ ឬ​ទ្ធី ស្នើ​ឲ្យ​អ្នក​វិនិយោគ​គួរ​ចៀសវាង​ការ​រកស៊ី​តាម​គ្នា ហើយ​ត្រូវ​ចេះ​ប្រមើល​មើល និង​ស្វែង​យល់​ពី​ទីផ្សារ​ក្នុង​តំបន់ និង​លើ​ពិភពលោក ឲ្យ​ស្រប​តាម​សក្តានុពល ដែល​កម្ពុជា​មាន​។

អ្នកជំនួញ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា រូប​នេះ​រំពឹង​ថា លំហូរ​វិនិយោគិន​កូរ៉េ​ខាងត្បូង​ចូល​មក​កម្ពុជា​នឹង​មានការ​កើនឡើង ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​ផ្ទៃក្នុង​អាច​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ក្រៅពី​ជំរុញ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​ពា​ណិ​ជ្ច​កម្ម​ទ្វេភាគី តាម​រយៈ FTA កម្ពុជា​-​កូរ៉េ វា​ក៏​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ដែល​កំពុង​មាន​កំណើន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

ជុំវិញ​បញ្ហា​វិស័យ​អចលនទ្រព្យ អ្នកជំនាញ​រូប​នេះ អះអាង​ថា ចរន្ត​ទិញ​លក់​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០២១ មិន​មានការ​ប្រែប្រួល​នោះ​ទេ ពោល​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០ ហើយ​តម្លៃ​ទៀត​សោត​ក៏​មិន​មានការ​ប្រែប្រួល​នោះ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅអាមេរិក ដើម្បីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅឆ្នាំ២០២២

ព័ត៌មាន
ថ្លែងចេញពីខេត្តកណ្ដាល នៅថ្ងៃទី៨ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្នុងពេលឆាប់ៗ ខាងមុខ សម្ដេចនឹងអញ្ជើញទៅសហរដ្…

សៀមរាប ទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២ បើកប្រារព្ធមហោស្រពសិល្បៈអន្តរជាតិអង្គរ

ព័ត៌មាន
ខេត្តសៀមរាបអង្គរ ដែលបានជាប់ជាទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២ បើកប្រារព្ធព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីផ្សព្វផ្សាយសិល្បៈវប្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ