វិធានការជុំទី៨

រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៨ហើយ ដើម្បីដោះស្រាយបញ្ហាកូវីដ និងស្ដារសេដ្ឋកិច្ច


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវធានការជុំទី ៨ហើយ នៅថ្ងៃទី ២៥ ខែមីនា ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ដែលបណ្ដាលមកពីបញ្ហាកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានបន្ដផ្ដល់ប្រាក់ឧបត្ថម្ភគាំទ្រដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ ដែលរងគ្រោះដោយសារតែបញ្ហាកូវីដ-១៩។
កម្ពុជាផ្ដោតលើអភិក្រមចំនួន៣ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩សម្រាប់ឆ្នាំ២០២១-២០២៣ (រូបភាព៖ ខេមបូណូមីស)
ដោយ

នៅក្នុងវិធានការ​ជុំទី៨នេះ កម្មករ​កម្មាការិនី​រោងចក្រ​កាត់ដេរ​វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពីរដ្ឋ​ ៤០ដុល្លារ​ក្នុងមួយខែ សម្រាប់​រយៈពេល​៣ខែ ពីខែមេសា ​ដល់ខែ​មិថុនា ឆ្នាំ២០២១។ រីឯម្ចាស់រោងចក្រ សហគ្រាស​ក្នុងវិស័យនេះ ត្រូវបន្ដ​បន្ថែម​ផ្ដល់ជូន​៣០ដុល្លារ សម្រាប់​កម្មករ​និយោជិតម្នាក់ៗ។ សរុប​កម្មករ​ម្នាក់​នឹង​ទទួលបាន​ ៧០ដុល្លារ​ក្នុងមួយខែ។

ជាមួយគ្នានេះ កម្មករនិយោជិត​នៅក្នុង​វិស័យ​ទេសចរណ៍ ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារ​ទេសចរណ៍ ក៍នឹងទទួលបាន​ប្រាក់​ឧបត្ថម្ភពីរដ្ឋ​៤០ដុល្លារ ក្នុងមួយខែ សម្រាប់​រយៈពេល​៣ខែ ចាប់ពីខែ​មេសា ដល់ខែមិថុនា​ឆ្នាំ២០២១។

រាជរដ្ឋាភិបាល ក៏បន្ដ​លើកលែងការបង់ពន្ធ​ប្រចាំខែ​គ្រប់ប្រភេទ​ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែលបាន​ចុះបញ្ចី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និងមានសកម្មភាព​អាជីវកម្ម នៅក្នុង​រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់​រយៈពេល​៣ខែ បន្ថែមទៀត ពីខែមេសា ដល់ខែ មិថុនា​ឆ្នាំ២០២១។

សម្រាប់​វិស័យ​អាកាសចរណ៍ ក៏ត្រូវបាន​ទទួល​ការលើកលែង​ការបង់ពន្ធ​អប្បបរមា សម្រាប់​រយៈពេល​៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា​ឆ្នាំ២០២១។ ជាមួយគ្នានេះ នឹងបន្ដពន្យារ​ការ​បង់ប្រាក់​ជំពាក់​កម្រៃអាកាសចរណ៍ស៊ីវិល​សម្រាប់​រយៈពេល​៣ខែផងដែរ។

សម្រាប់​គ្រួសារ​ក្រីក្រ​ និងងាយរងគ្រោះ ក៏នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សម្រាប់​រយៈពេល​ ៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនាឆ្នាំ២០២១

រាជរដ្ឋាភិបាល​ក៏បន្ដ​ណែនាំដល់ក្រសួងស្ថាប័នរដ្ឋា និងអំពាវ​ដល់​បុគ្គលឯកជន ដែលជាម្ចាស់​អគារទីតាំងអាជីវកម្ម និងរោងចក្រ ជួយ​សម្រួល​ដល់​ភាគីអ្នកជួល ដោយជៀសវាង​ការបញ្ឈប់​កិច្ចសន្យា ឬការបណ្ដេញចេញ ក្នុងករណី​ដែលភាគីអ្នកជួល​មិនមាន​លទ្ធភាពបង់សេវាជួល បានទាន់ពេលវេលាផងដែរ។

រាជរដ្ឋាភិបាល​ក៏សូមលើកទឹកចិត្ត​ដល់​ភាគីម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ចរចា​ជាមួយនឹង​ភាគីជួល លើការពន្យារពេលនៃការបង់ថ្លៃសេវាជួល និងការប្រែប្រួលថ្លៃសេវាជួល ជាយថាហេតុ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល​ក៏សូមអំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់ ចូលរួម​អនុវត្ត​តាមស្មារតីនៃសេចក្ដីប្រកាសរួម​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ​នៃកម្ពុជា ស្ដីពីលទ្ធផលកិច្ចប្រជុំ​ស្ដីពីបញ្ហាអចលនវត្ថុនៅកម្ពុជា​ចុះថ្ងៃទី ២២ ខែមីនាឆ្នាំ២០២១៕

None



អត្ថបទបន្ទាប់


បុណ្យសង្ក្រានឆ្នាំថ្មីនៅបាកកអាចធ្វើបានតែគ្មានការលេងជះទឹកដាច់ខាត

អាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសង្ក្រានឆ្នាំថ្មីនៅក្នុងទីក្រុងបាងកក ប៉ុន្ដែមិនមានការលេងល្បែងជះទឹក គប់ទឹក ឬបាញ់ទឹកអ្វីទាំងអស់ …

មន្ត្រីអះអាងថាគម្រោងរបស់ក្រុមហ៊ុន Naga Group មានទំហំធំពេកនិងប៉ះពាល់ដល់ទីសក្ការៈបូជានៅតំបន់អង្គរទើបត្រូវបានបដិសេធ

ក្រសួងវប្បម៌នៅសប្ដាហ៍នេះ បានចេញលិខិតមួយបដិសេធលើសំណើរគម្រោងសាងសង់បឹងអច្ឆរិយអង្គររបស់ក្រុមហ៊ុន Naga Group ដែលមានតម្លៃ៣៥០លានដុល្លារអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ