វិស័យឯកជន​ក្នុងសម័យកូវីដ

នាយករដ្ឋមន្ត្រីកម្ពុជា៖ វិស័យឯកជនបានជួយរក្សាស្ថានភាពស្ថិរភាពប្រទេសក្នុងសម័យកូវីដ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្លែងអំណរគុណចំពោះវិស័យឯកជននៅក្នុងប្រទេស កម្ពុជា ដែលជានិច្ចកាលតែងតែរក្សាស្ថានភាពស្ថិរភាពរបស់ប្រទេស ក៏ដូចជាជួយសម្រួល បន្ទុករាជរដ្ឋាភិបាលក្នុងដំណាក់កាលនៃសម័យកូវីដ-១៩ ដោយមិនត្រឹមតែ នៅបន្តការងារ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាការងារជូនប្រជាពលរដ្ឋ និងបន្ត បង្កើតផលិតកម្ម សម្រាប់បំពេញតម្រូវការក្នុងស្រុក និង ជំរុញការនាំចេញទៀតផង។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា (រូបភាព ផេកសម្តេចហ៊ុនសែន)
ដោយ

នៅក្នុងពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​ស្ថិតនៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នាថ្ងៃទី ០៧ ខែ​តុលានេះ សម្តេច​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា​បាន​ថ្លែង​អះអាងថា វិស័យ​ឯកជន​នៅតែ​ជាដៃគូ​ដ៏សំខាន់​របស់​រាជរដ្ឋាភិបាល​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​សម័យ​កូវីដ-១៩ ក៏ដូចជា​ដំណាក់កាល​នៃការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​ជំងឺកូវីដ-១៩ បាន​ផុតរលត់ទៅ។

សម្តេច ថ្លែងថា ក្នុងនាម​រាជរដ្ឋាភិបាល​សូមអរគុណ​ដល់​ក្រុមហ៊ុន​វិស័យ​ឯកជន​ទាំងអស់​ដែលបាន​ចូលរួម​រក្សា​ស្ថានភាព​ស្ថិរភាព​របស់ប្រទេស​នៅត្រង់ថា ភាពជាដៃគូ រវាងរដ្ឋ និងវិស័យ​ឯកជន បាននិង​កំពុង​ដើរតួនាទី​គន្លឹះ​សំខាន់​ពីរ ទី១ ការមិន​ក្ស័យធន ការមិន​បិទក្រុមហ៊ុន គឺជាការ​រក្សា​ការងារ​ឲ្យពលរដ្ឋ និង បន្តបង្កើត​ផលិតកម្ម​ដែល​កម្ពុជា​មានសម្រាប់​ការបំពេញ​តម្រូវការ​ក្នុងស្រុក និង ជំរុញការ​នាំចេញ។

គន្លឹះសំខាន់ទី២ បើទោះបី​ជាសម័យ​កូវីដ មាន​រោងចក្រខ្លះ​បានប្រកាស​បិទទ្វារ​ក៏ដោយ ក៏មាន​រោងចក្រ​ថ្មីៗ​ប្រកាស​បើកជំនួស​ឡើង​វិញ​ដែរ ដូច្នេះនេះ គឺជាឱកាស​បង្កើត​ការងារ​ថ្មី និង​ផលិតកម្ម​ថ្មីដែរ ដែល​ក្នុងនោះ រួមមាន​ការរីក​ដុះដាល​នៃឧស្សាហកម្ម​ធនតូច និងមធ្យម​បាន​និងកំពុង​រីកដុះដាល​ជាច្រើន​ដោយបាន​ចូលរួម​ចំណែក​ផលិត​ស្បៀង​ជាសំខាន់ រួមទាំង​ឧបករណ៍​បរិក្ខារ​វិជ្ជសាស្រ្ត ដែលជា​មធ្យោបាយ​ការពារ​ជំងឺ​កូវីដ១៩ ជាដើម។

សម្តេច​បន្តអះអាង​ទៀតថា ការដែល​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នៅបន្ត​ការខិតខំ​វិនិយោគ និង បន្ត​ដំណើរការ​ក្រុមហ៊ុន​របស់​ខ្លួន​នៅកម្ពុជា ដោយមិន​បិទ ឬមិនកាត់​បន្ថយ​បុគ្គលិក គឺជាការ​រួមចំណែក​មួយដ៏​ធំជា​មួយរាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ការងារ​ធ្វើ និង ប្រាក់​ចំណូល​ឲ្យប្រជាជន​ខ្មែរ និង ក៏មិន​បានទម្លាក់​បន្ទុក​បញ្ហា​សង្គមដល់​រាជរដ្ឋាភិបាល​នោះឡើយ។

លើសពីនេះទៀត ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​នៅកម្ពុជា​នានា​នៅបន្ត​សកម្មភាព​អភិវឌ្ឍន៍​របស់​ខ្លួន ហើយនៅ​រាល់គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​នានា​ទាំងនោះ​មួយចំនួន​ដែលបាន​បើកប្រកាស​លក់ក្នុង​អំឡុងពេលនេះ​ក្តីគឺមាន​អ្នកមក​កក់ទិញ​ជាហូរហែ ដែល​កម្មភាពនេះ ក៏នឹងនៅ​តែបន្ត​ផ្តល់​ការងារ​ឲ្យពលរដ្ឋ​ធ្វើតទៅ​ទៀតផងដែរ។

ស្ថិតក្នុង​បរិការណ៍នេះ ដោយពិនិត្យ និងថ្លឹងថ្លែង​លើទិដ្ឋភាព​នៃការវិវឌ្ឍ​នៃស្ថាន​ភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម រាជរដ្ឋាភិបាល​បានសម្រេច​ចេញ​នូវវិធាន​ការ​បន្ថែម​ដល់​ជុំ​ទី៦ហើយ​ ក្នុងគោល​បំណង បន្តទ្រទ្រង់ និងស្ដារ​អាជីវកម្ម និងធុរកិច្ច ឲ្យងើប​ឡើងវិញ ដើម្បីចូល​រួមជំរុញ​កំណើន​សេដ្ឋកិច្ច នៅក្នុង​បរិការណ៍​ក្រោយវិបត្តិ និងបន្ត​ទំនុក​បម្រុងដល់ ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្យាករណ៍ពីក្រសួងសេដ្ឋកិច្ច៖ សន្និធិបំណុលរបស់កម្ពុជា នឹងកើនដល់ជិត ៨,៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
នៅក្នុងឆ្នាំ២០២០នេះ សន្និធិបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា នឹងកើនដល់ជិត ៨ពាន់ ៧រយលានដុ…

វៀតណាម មានសហគ្រាសវិនិយោគថ្មីជិត ១សែនកន្លែង ទោះបីមានវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃវិបត្តិមេរោគកូវីដ-១៩ គ្រប់គ្នាបានដឹងហើយថា ជាពេលវេលាដ៏លំបាកមួយ សម្រាប់ការវិនិយោគ និងធ្វើពាណិជ្ជកម្ម តែយ៉ាងណា ប្រទេសវៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ