លោក Elon Must

លោក Elon Must ក្លាយជាបុគ្គលទី១ លើពិភពលោក ដែលមានទ្រព្យសម្បត្តិកើនលើស៤០០ពាន់លានដុល្លារអាម៉េរិកជាប្រវត្តិសាស្ត្រ


រាសីរបស់កំពូលមហាសេដ្ឋីអាម៉េរិក លោក Elon Musk វ័យ៥៣ឆ្នាំ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោកពិភពលោកបានហក់ឡើងខ្ពស់ត្រដែត បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាថ្មី គួរឱ្យភ្ញាក់ផ្អើលកាលពីខែវិច្ឆិកា ហើយពេលនេះលោកបានក្លាយជាបុគ្គលទី១ លើភពផែនដីដែលមានទ្រព្យសម្បត្តិកើនលើស៤០០ពាន់លានដុល្លារអាម៉េរិក ជាប្រវត្តិសាស្ត្រ។
លោក Elon Must
ដោយ

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។

ការលក់ភាគហ៊ុរបស់ក្រុមហ៊ុន SpaceX កាលពីពេលថ្មីៗនេះបានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk កើនឡើង៥០ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀត ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីថ្ងៃទី១១ ខែធ្នូ ដែលបានរួមចំណែកធ្វើឱ្យទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីរូបនេះកើនឡើងដល់៤៤៧ពាន់លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា លោក Elon Musk ដែលជាប់ឈាមជ័រអាហ្វ្រិកខាងត្បូង និងមានសញ្ជាតិ ចំនួន៣ រួមមានសញ្ជាតិអាហ្វ្រិកខាងត្បូង កាណាដា និងអាម៉េរិក គឺជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX។

ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ទ្រព្យសម្បត្តិរបស់លោក Elon Musk បានកើនឡើងរហូតដល់ទៅជិត៦៣ពាន់លានដុល្លារអាម៉េរិក ដែលជាការកើនឡើងច្រើនបំផុតមិនធ្លាប់មាន ហើយការកើនឡើងទ្រព្យសម្បត្តិនេះបានរុញច្រានឱ្យទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីចំនួន៥០០រូបរបស់ពិភពលោកកើនលើស១០ទ្រីលានដុល្លារអាម៉េរិក ដែលស្មើនឹងទំហំផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣ របស់ប្រទេសអាល្លឺម៉ង់ ជប៉ុន និងអូស្ត្រាលីរួមបញ្ចូលគ្នា។

ទ្រព្យសម្បត្តិរបស់លោក Elon Musk បានកើនឡើងចំនួនប្រមាណ២១៨ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ ដែលជាចំនួនច្រើនបំផុតក្នុងចំណោមកំពូលមហាសេដ្ឋីរបស់ពិភពលោក។ អ្វីដែលជាការកត់សម្គាល់ឃើញថា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោកបានកើនឡើងរហូតដល់ទៅ៧១% នៅក្នុងឆ្នាំនេះ ហើយការហក់ឡើងនៃភាគហ៊ុន Tesla នេះហើយដែលបានជួយឱ្យទ្រព្យសម្បត្តិរបស់លោកកើនឡើងខ្លាំងជាងគេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ សម្រេចលើកលែងការបង់ការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីសម្រាលបន្ទុកបំណុលរបស់ពលរដ្ឋ

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើវិធានការមួយចំនួន រួមទាំងការព្យួរអត្រាការប្រាក់ផង ដើម្បីបន្ធូរបន្ថយបន្ទុលបំណុលរបស់ពលរដ្ឋ ដែលកំពុងហក់ឡើងខ្ពស់រ…

តើប្រទេសណាខ្លះជាបងធំខាងនាំចេញកាហ្វេនៅលើពិភពលោក?

នៅលើពិភពលោកនេះ វៀតណាមត្រូវបានគេដឹងថា គឺជាបងធំនាំចេញកាហ្វេមួយនៅក្នុងចំណោមបងធំទាំង៥ នៅលើពិភពលោក។ នៅឆ្នាំ២០២៣ វៀតណាមជាបងធំទី៤ ហើយឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ