លោក Elon Musk ជួបដោះស្រាយគ្នាហើយជាមួយលោក Tim Cook លើរឿងដក Twitter ចេញពី App Store

លោក Elon Musk រឿងវ៉ាវ Twitter នឹងត្រូវដកចេញពី App Store របស់ Apple ត្រូវបានដោះស្រាយហើយ


ម្ចាស់ក្រុមហ៊ុន Twitter ថ្មី លោក Elon Musk បានដោះស្រាយការយល់ច្រលំគ្នារួចរាល់ហើយជុំវិញរឿងក្រុមហ៊ុន Apple ព្រមានដក Twitter ចេញពី App Storeនោះ បន្ទាប់ពីមហាសេដ្ឋីរូបនេះបានទៅជួបជជែកផ្ទាល់ជាមួយនាយកក្រុមហ៊ុន Apple គឺលោក Tim Cook។ លោក Elon Musk បានហៅជំនួបនេះថា វាគឺជាកិច្ចសន្ទនាដ៏ល្អមួយ ប៉ុន្តែលោកមិនបានទម្លាយអ្វីច្រើនផ្សេងទៀតឡើយពីជំនួបដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលនេះ។
លោក Elon Musk រឿងវ៉ាវ Twitter នឹងត្រូវដកចេញពី App Store របស់ Apple ត្រូវបានដោះស្រាយហើយ

មហាសេដ្ឋីពិភពលោក លោក Elon Musk បាន​បង្ហោះ​នៅលើ​បណ្តាញសង្គម​ Twitter កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា ក្នុងចំណោម​រឿង​ទាំងឡាយ​ដែលបានពិភាក្សាគ្នារវាងលោក និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook គឺមានដោះស្រាយបញ្ហាយល់ច្រឡំ​ជុំវិញការសង្ស័យថា Apple ដក Twitter ចេញពី App Storeរួចរាល់ហើយ។ ដោយក្នុងនោះ លោក Tim Cook បាន​បញ្ជាក់​ច្បាស់ថា Apple មិនដែល​គិតចង់ដក Twitter ចេញ​ពី App Store នោះទេ។

ទោះយ៉ាងណាក៏ដោយលោក Elon Musk មិនបាន​បង្ហាញឱ្យដឹងទេថា លោក និង លោក Tim Cook បាន​និយាយគ្នាពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple នៅលើ Twitter ឬអត់នោះទេ។

អ្វីដែលគួរឱ្យកត់សម្គាល់​ក្នុងការបង្ហោះ​នៅលើ​ Twitter នេះ គឺ​លោក Elon Musk បាន​បញ្ចេញ​វីដេអូ​ដែលលោក​បញ្ជាក់​ថា ជាទិដ្ឋភាព​ដ៏ស្រស់​ស្អាតនៅ​​ទីស្នាក់​ការ​ក្រុមហ៊ុន Apple ហើយ​ឃើញមាន​ស្រមោល​មនុស្ស២នាក់​នៅលើ​ផ្ទៃទឹក ដែលនោះគឺជាលោក Elon Musk និងលោក Tim Cook។

គួរ​រំលឹក​ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ លោក Elon Musk បានចោទប្រកាន់ក្រុមហ៊ុន Apple ថា បានគំរាមដកកម្មវិធី​បណ្ដាញសង្គម Twitter របស់លោកចេញពី App Store របស់ Apple។

លោកបាន​លើកឡើង​ថា Apple បាន​ដាក់​សម្ពាធ Twitter ដោយទាមទារឱ្យរឹត្បិតលើ​មាតិកាណាដែលបំពានច្បាប់ ឬបង្កការប៉ះពាល់​អវិជ្ជមាន​ជាដើម បន្ទាប់ពី Apple ស្ទើរតែបាន​បញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្ម​​តាម​បណ្តាញ​សង្គមយក្ស​មួយនេះ​ទៅហើយ។

នៅត្រីមាសទី១នៃឆ្នាំ២០២២ ក្រុមហ៊ុន Apple គឺជាអ្នកផ្សព្វផ្សាយច្រើនជាងគេមួយ នៅលើ Twitter ដោយចំណាយប្រមាណ ៤៨លានដុល្លារ ឬប្រហែលជាង ៤% នៃចំណូលសរុបរបស់ Twitter៕




អត្ថបទបន្ទាប់


កម្ពុជាចាត់ទុកការឈ្នះក្តីលើគណៈកម្មការអឺរ៉ុប ឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា

ព័ត៌មាន
កម្ពុជាបានឈ្នះលើបណ្តឹងតវ៉ាចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករគ្រាប់វែងពីកម្ពុជាទៅកាន់ទីផ្…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកថា ការប្រកួតប្រជែងជាមួយចិនមិនមែនជារឿងងាយស្រួលទេ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រៃមុនដូ (Gina Raimondo) បាននិយាយកាលពីថ្ងៃពុធ ទី ៣០ វិច្ឆិកា ថា ទីក្រុងវ៉ាស៊ីនតោនត្រូវត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ