ទីផ្សារឈីបសាកលឆ្នាំក្រោយ នឹងស្រកចុះអស់ ២៣ពាន់លានដុល្លារ

ទីផ្សារបន្ទះឈីបសកលនៅឆ្នាំ២០២៣ថយចុះ ខណៈស្ថានភាពសេដ្ឋកិច្ចសកលមិនច្បាស់លាស់


អង្គការស្ថិតិពាណិជ្ជកម្មបន្ទះសៀគ្វីពិភពលោក ហៅកាត់ថា WSTS បានបន្ទាបការព្យាកររបស់ខ្លួនចំពោះទីផ្សារឈីបសាកលនៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ ជាពិសេសនៅឆ្នាំ២០២៣តែម្ដង ដោយទីផ្សារមួយនេះនឹងកាន់តែស្រកចុះតម្លៃថែមទៀតប្រមាណ ២៣ពាន់លានដុល្លារ ដោយសារតែបញ្ហាសាកល អតិផរណា សង្គ្រាមបច្ចេកវិទ្យារបស់ប្រទេសមហាអំណាច និងការបិទខ្ទប់នៅក្នុងប្រទេសចិនជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។
ទីផ្សារបន្ទះឈីបសកលនៅឆ្នាំ២០២៣ថយចុះ ខណៈស្ថានភាពសេដ្ឋកិច្ចសកលមិនច្បាស់លាស់

អង្គការ WSTS បានចេញការព្យាករកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា ទីផ្សារឈីបសាកលក្នុងឆ្នាំ២០២២នេះ មានកំណើន ៤,៤% និងឆ្នាំ២០២៣ មានកំណើន ៤,១%ប៉ុណ្ណោះ ពោលគឺទាបជាងអ្វីដែលបានព្យាករកាលពីលើកមុនទៅទៀត។

អង្គការនេះលើកឡើងថា ទីផ្សារឈីបសាកលប្រចាំឆ្នាំ២០២២ គឺនឹងមានតម្លៃខ្ទង់ ៥៨០ពាន់លានដុល្លារ ប៉ុន្តែវានឹងស្រកចុះវិញ ៤,១% មកនៅត្រឹម ៥៥៧ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ពោលគឺស្រកតម្លៃអស់ ២៣ពាន់លានដុល្លារឯណោះ ហើយវាគឺជាការធ្លាក់ចុះប្រចាំឆ្នាំជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៩មក។

សម្រាប់ទីផ្សារឈីបនៅក្នុងឆ្នាំ២០២២នេះ តំបន់ទាំងអស់សុទ្ធតែមានកំណើនដូចជាអាមេរិក មានកំណើន ១៧%, អឺរ៉ុប ១២,៦% និងជប៉ុន ១០% លើកលែងតែតំបន់អាស៊ីប៉ាស៊ីហ្វិក គឺនឹងធ្លាក់ចុះ ២%។ ទោះយ៉ាងណា ការបន្ទាបការព្យាករខាងលើនេះ ក៏ដោយសារតែប្រទេសចិន ដែលគ្របដណ្តប់ឥទ្ធិពលលើទីផ្សារឈីបសាកលនោះ មានការរំខានផ្នែកផលិតកម្មបន្ទះឈីប ដោយសារតែបញ្ហារឹតត្បិតកូវីដ១៩។

ការប៉ុនប៉ងរបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធនឹងកូវីដ១៩តាមរយៈការរឹតត្បិតនោះ ក៏បានបង្កផលប៉ះពាល់ទៅដល់ទិន្នផលរបស់រោងចក្រផងដែរ។ ក្នុងពេលជាមួយគ្នានេះ អាមេរិក ក៏បានដាក់ចេញវិធានការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិនថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតឈីបបានពង្រីកនូវបរិមាណរបស់ខ្លួន ដោយសារការប្រើឈីបនៅក្នុងយានយន្ត និងឧស្សាហកម្មនៅតែមានតម្រូវការខ្ពស់ បើទោះតម្រូវការអ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូន និងកុំព្យូទ័រ កំពុងធ្លាក់ចុះក៏ដោយ៕




អត្ថបទបន្ទាប់


ចំនួនចេញលក់ iPhone 14 pro និង Pro Max នឹងធ្លាក់ចុះ ២០លានគ្រឿង ដោយសារបញ្ហាបិទខ្ទប់រោងចក្រផលិតនៅចិន

ព័ត៌មាន
រោងចក្រផលិត iPhone ដ៏ធំបំផុតមួយនៅចិនរបស់ក្រុមហ៊ុន Foxconn ដែលកំពុងជួបបញ្ហាផ្ទួនៗនោះ ត្រូវបានអ្នកវិភាគលើកឡើងថា វាគឺជាកត្តាចម្បងដែលបណ្ត…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុនបង្កើនការវិនិយោគនៅកម្ពុជាថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តលើកទឹកចិត្តដល់វិនិយោគិនបរទេសទាំងអស់ ឲ្យបង្កើនឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ