សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្តើមសេវាដឹកអ្នកដំណើរប្រចាំថ្ងៃឡើងវិញ មកកាន់ទីក្រុងភ្នំពេញតាមរយៈប្រទេសសិង្ហបុរី


ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេនឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធានីភ្នំពេញដោយចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភាតាមរយៈប្រទេសសិង្ហបុរីដោយជំរុញជើងហោះហើរទៅមកពីទីក្រុង ឌូបៃមកតំបន់អាស៊ីអាគ្នេយ៍ និងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តនៅក្នុងតំបន់។
ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្តើមសេវាដឹកអ្នកដំណើរប្រចាំថ្ងៃឡើងវិញ មកកាន់ទីក្រុងភ្នំពេញតាមរយៈប្រទេសសិង្ហបុរី
ដោយ
អំពី emirates

លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរទៅមករាជធានីភ្នំពេញរបស់យើង បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹង បណ្តាញអាស៊ីអាគ្នេយ៍ ខណៈដែលយើងបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងរកគោលដៅ ចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។ យើងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសិង្ហបុរីសម្រាប់ការគាំទ្រក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់សេវាកម្មដឹកភ្ញៀវធ្វើដំណើរក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មនិងផលិតផលឈាន មុខគេក្នុងឧស្សាហកម្មរបស់យើង និងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងអស់ទទួលបានសេវាកម្មរបស់យើងដោយរលូន»សេវាកម្មដឹកអ្នកធ្វើដំណើរនេះនឹងត្រូវដំណើរការជាមួយនឹងយន្តហោះដែលមានប្រភេទកៅអីបីប្រភេទ គឺយន្តហោះ Boeing 777-300ER។ ជើងហោះហើររបស់យន្តហោះ EK348 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ០២:៣០ និងមកដល់សិង្ហបុរីនៅម៉ោង ១៤:០៥។ បន្ទាប់​មក​ជើង​ហោះ​ហើរនោះ​នឹង​ចេញ​ដំណើរ​ពី​សិង្ហបុរី​នៅ​ម៉ោង ១៥:៣៥ មក​ដល់​ភ្នំពេញ​នៅ​ម៉ោង ១៦:៣៦។ ជើងហោះហើរ EK349 នឹងត្រឡប់មកវិញដោយចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង ២០:៥០ ហើយទៅដល់សិង្ហបុរីនៅម៉ោង ២៣:៥០ ។ បន្ទាប់មកជើងហោះហើរនោះនឹងចាកចេញពីសិង្ហបុរីនៅថ្ងៃបន្ទាប់នៅម៉ោងម៉ោង ០១:៤០ មកដល់ឌូបៃនៅម៉ោង ០៤:៥៥។ ពេលវេលាជើងហោះហើរទាំងអស់គិតជាម៉ោងក្នុងតំបន់។Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង ៣០០ តោនក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូនទាំងក្នុងនិងក្រៅទីក្រុងភ្នំពេញ។ ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុង ភ្នំពេញរួមមាន៖ វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត។

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន ៨ កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន ៣១០ កៅអី។ ភ្ញៀវដែលធ្វើដំណើរជាមួយ Emirates អាចរីករាយជាមួយបទពិសោធន៍នៅលើមេឃដ៏ល្អបំផុត ជាមួយនឹងបទ ពិសោធន៍ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានម៉ឺនុយមុខម្ហូបជាច្រើនមុខដែលត្រូវបានសម្រិតសម្រាំងតាមតំបន់ ដែល ត្រូវបានបង្កើត ឡើងដោយក្រុមមេចុងភៅដែលទទួលបានពានរង្វាន់អមដោយ ការផ្តល់ជូននូវជម្រើសភេសជ្ជៈលំដាប់ ខ្ពស់ដ៏សម្បូរបែប។ភ្ញៀវអាចអង្គុយសម្រាកលំហែកាយជាមួយនឹងមាតិការកម្សាន្តជាច្រើនជុំវិញពិភពលោករហូតដល់ទៅ ៦.៥០០ មាតិកា ដែលរៀបចំយ៉ាងសម្រិតសម្រាំងមាន ដូចជា៖ ភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស ហ្គេម សៀវភៅជាសំឡេង និងប្រព័ន្ធកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់របស់ Emirates និងមានតិកាកម្សាន្តជាច្រើន ទៀត។

ភ្ញៀវធ្វើដំណើរអាចកក់សំបុត្រតាមរយៈ www.emirates.com ឬជាមួយភ្នាក់ងារផ្តល់សេវាអតិថិជនធ្វើដំណើរទាំង តាមអនឡាញ និងនៅការិយាល័យលក់សំបុត្រដោយផ្ទាល់។

អំពី Emirates

ក្រុមហ៊ុន Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលទទួលបានពានរង្វាន់ពិភពលោក ផ្តល់សេវាកម្មដឹកអ្នកធ្វើ ដំណើរជាង ១៤០ ទីក្រុងនៅទ្វីបចំនួន ៦ តាមរយៈមជ្ឈមណ្ឌលដ៏មានប្រសិទ្ធភាពរបស់ខ្លួននៅក្នុងទីក្រុងឌូបៃ។ សេវាកម្មដឹកភ្ញៀវធ្វើដំណើរនេះប្រតិបត្តិការដោយក្រុមកងនាវាអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹង យន្តហោះ Airbus A380 និង Boeing 777 ដ៏ធំទូលាយនិងទំនើបដែលបំពាក់ដោយឧបករណ៍ជំនួយផាសុខភាព ទំនើបបំផុតចុងក្រោយ។ ក្រុមហ៊ុន Emirates បានឈ្នះពានរង្វាន់ជាច្រើនលើប្រតិបត្តិការអាជីវកម្មដ៏ល្អឥតខ្ចោះ របស់ខ្លួន រួមទាំងការជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោកនៅឯពានរង្វាន់ The APEX Official Airline Ratings™ ដែលឈរនៅលំដាប់កំពូលនៃពានរង្វាន់ជម្រើសក្រុមហ៊ុនអាកាសចរណ៍ល្អសម្រាប់ អ្នកដំណើរ APEX និងត្រូវបានវាយតម្លៃថាជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយប្រាំដោយ APEX ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.emirates.comhttps://www.emirates.com/media-centre/

សម្រាប់ទំនាក់ទំនង PR សូមសរសេរទៅកាន់ [email protected]

None



អត្ថបទបន្ទាប់


ការព្យាករបង្ហាញថា ពលរដ្ឋអង់គ្លេសមិនអស់ចិត្តនឹងការវិវន្តន៍ចុងក្រោយនៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួន

តើអ្វីទៅជាការសោកស្ដាយផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតក្នុងចំណោមពលរដ្ឋរបស់អង់គ្លេស? ការស្ទង់មតិថ្មីមួយបានបង្ហាញពីការសោកស្តាយផ្នែកហិរញ្ញវត្ថុដ៏ធំបំផ…

ក្រសួងទេសចរណ៍រំពឹងបុណ្យទន្លេ និងពិធីប្រកាសឆ្នាំទស្សនាសៀមរាប អាចទាក់ទាញភ្ញៀវទេសចរបាន១លាននាក់

ពិធីបុណ្យទន្លេលើកទី៨ និងពិធីប្រកាសឆ្នាំទស្សនាសៀមរាបក្នុងឆ្នាំនេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ក្រោមប្រធានបទទន្លេដើម្បីសន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ