អង់គ្លេស-ហុងកុង-ចិន

អង់គ្លេសសន្យាទទួលយកពលរដ្ឋ​ហុងកុង ៣លាននាក់ បើ​ចិន​អនុវត្តច្បាប់​សន្តិសុខ​លើក្រុងហុងកុង


នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន កាលពីពេលថ្មីៗនេះ បាន​សន្យាថា នឹងអនុញ្ញាត​ឲ្យ​ប្រជាជន​ដែលរស់នៅក្នុងទីក្រុងហុងកុង ជិត ៣លាននាក់ មករស់នៅនិងធ្វើការនៅប្រទេសអង់គ្លេស​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី មក​លើ​ទីក្រុងហុងកុង ដែលជាអតីត​ដែនដី​អាណានិគម​របស់​អង់គ្លេស ។
លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស។ រូបថត Twitter
ដោយ

ការប្រកាស​សន្យា​របស់​លោក ចនសុន បានធ្វើឡើង​នៅ​ក្នុង​អត្ថបទ​ស្មេរដែលចុះផ្សាយនៅលើ​សារព័ត៌មាន The Times of London ហើយ​នេះ​ជា​ការ​បើក​ទ្វារ​ឲ្យ​ប្រជាជន​ភៀសខ្លួន​ពី​ហុងកុងមក​ប្រទេស​អង់គ្លេស ប្រសិនបើ​ស្ថានការណ៍​នៅទីនោះកាន់តែ​អាក្រក់ឡើងៗ ។ ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅត្រង់ថា តើ​ពួកគេទាំងនេះ​នឹងមាន​លំបាកអ្វីខ្លះ ក្នុង​ការស្នើសុំ​ចូលសញ្ជាតិ​អង់គ្លេស ។ 

លោកនាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ពន្យល់ថា ប្រជាជន​រស់នៅទីក្រុងហុងកុង​ប្រហែល ៣សែន ៥ម៉ឺននាក់ ដែលកាន់​លិខិត​ឆ្លងដែន​ក្រៅប្រទេស​របស់​អង់គ្លេស ព្រមទាំង​ប្រជាជន​ប្រមាណ ២,៥លាន​នាក់ទៀត ដែល​មាន​សិទ្ធិ​ស្នើសុំ​លិខិតឆ្លង​ដែន​ក្រៅ​ប្រទេស​របស់អង់គ្លេស នឹង​ត្រូវ​ផ្ដល់​ឲ្យ​នូវ​ទិដ្ឋាការរយៈពេល ១២ខែ ដែលអាច​បន្ត​ ឬពន្យារពេល​ជាថ្មីបាន ដែលទិដ្ឋាការនេះ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ធ្វើការនៅប្រទេសអង់គ្លេស​បាន និង​អាច​ស្នើសុំ​សញ្ជាតិ​អង់គ្លេស​នៅពេល​ក្រោយ​បាន។ 

លោក ចនសុន និយាយថា "ប្រជាជន​ជាច្រើន​នៅ​ហុងកុង​ខ្លាចថា ការរស់នៅរបស់ពួកគេ​នឹងទទួលរង​ការគំរាម​កំហែង។ ប្រសិន​បើ​ចិន​អនុវត្ត​ច្បាប់​ដែល​នឹង​បង្ក​ជាមូលហេតុ​នៃ​ការ​ភ័យខ្លាចនេះ អង់គ្លេស​មិន​អាច​បែរ​ខ្នង​ និង​ដើរចេញ​នោះ​ទេ។ យើង​នឹង​គោរព​កាតព្វកិច្ច​របស់​យើង និងផ្ដល់​មធ្យោបាយជា​ដំណោះស្រាយមួយ" ។ 

ប្រទេស​ចិន​បាន​ប្រតិកម្ម​តប​ដោយ​ការខឹង​សម្បា និង​បាន​ច្រានចោល​ការសន្យា​ផ្ដល់​បែបនេះ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស ដោយ​ប្រកាស​ថា អង់គ្លេស​គ្មាន​សិទ្ធិ​ធ្វើ​បែបនេះ​ទេ ពីព្រោះ​ពលរដ្ឋនៅហុងកុង​គឺជាជនជាតិចិន។ 

គេនៅមិនទាន់ច្បាស់លាស់ទេ ថា តើ​អាជ្ញាធរ​ចិន​នឹង​អនុញ្ញាត​ឲ្យ​អ្នកកាន់លិខិតឆ្លងដែន​ក្រៅប្រទេស​របស់អង់គ្លេសចាកចេញពី​ទីក្រុងហុងកុង ឬអត់នោះទេ ហើយ​ប្រសិនបើ​អាជ្ញាធរ​ចិន​មិន​អនុញ្ញាត តើ​អង់គ្លេស​នឹង​ចាត់​វិធានការ​បែប​ណា ដើម្បី​យក​ពលរដ្ឋ​ទាំងនោះចេញពីទីក្រុងហុងកុង ៕ (ប្រភព៖​ The New York Times)




អត្ថបទបន្ទាប់


កម្មករនិយោជិត ជិត១១ ម៉ឺននាក់ហើយ ស្ថិតក្នុងបញ្ជីឈ្មោះទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ នៅអំឡុងពេលព្យួរការងារ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងការងារបានចេញសេចក្តីជូនដំណឹងជាលើកទី៣ហើយ ដើម្បីជូនដំណឹងដល់កម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរការងារដោយសារវិបត្តិកូវីដ-…

កម្ពុជាមានចំណូលថវិកាជាតិ ២ពាន់លានដុល្លារ ខណៈការចំណាយមានជាង១,៧ ពាន់លានដុល្លារ នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
នៅ៤ខែ ដំបូង នៃឆ្នាំនេះ បើទោះបីជាក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ក្ដី ប៉ុន្ដែ បើមើលទៅលើចំណូលថវិកាជាតិរបស់កម្ពុជា ដែលស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ