EUនឹងកាត់ផ្តាច់ប្រេងពីរុស្ស៊ីទាំងស្រុង

EUនឹងកាត់ផ្តាច់ប្រេងពីរុស្ស៊ីទាំងស្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈរុស្ស៊ីរំពឹងចិនជាបង្អែកសេដ្ឋកិច្ច


ប្រភពពីមន្ត្រីជាន់ខ្ពស់របស់អាល្លឺម៉ង់ បានបង្ហើបឲ្យដឹងថា សហភាពអឺរ៉ុបទំនងជានឹងយល់ព្រមលើការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈទីក្រុងម៉ូស្គូហាក់មិនមានការព្រួយបារម្ភ ពីការកាត់ផ្តាច់របស់ប្លុកនេះសោះឡើយ ថែមទាំងបានបញ្ជាក់ថា ខ្លួនមានទំនាក់ទំនងសេដ្ឋកិច្ចររីកលូតលាស់យ៉ាងខ្លាំងជាមួយប្រទេសចិន បន្ទាប់ពីត្រូវបានលោកខាងលិចដាក់ទណ្ឌកម្មជុំវិញការឈ្លានពានអ៊ុយក្រែន។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ប្រទេសណាខ្លះកំពុងបន្តទិញប្រេងពីរុស្ស៊ី?

សហភាពអឺរ៉ុបបានជាប់គាំងលើការអនុម័តទណ្ឌកម្មទី ៦ ដោយក្នុងនោះរួមមានការកាត់ផ្តាច់ការនាំចូលប្រេងទាំងស្រុងពីរុស្ស៊ីទៅកាន់ប្លុករបស់ខ្លួនផងដែរ ដោយសារប្រទេសហុងគ្រី ដែលជាសមាជិកបានបដិសេធទៅលើសំណើរនេះ ខណៈប្រទេសនេះមានការព្រួយបារម្ភពីការផ្គត់ផ្គង់ថាមពលក្នុងប្រទេសរបស់ខ្លួន ដ្បិតថាហុងគ្រី កំពុងមានការពឹងផ្អែកខ្លាំងណាស់លើរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ប្រេង។ កន្លងមក រាល់ទណ្ឌកម្មដែលសហភាពភាពអឺរ៉ុបគ្រោងដាក់លើរុស្ស៊ី គឺមិនលើសពីមួយសប្តាហ៍នោះទេ តែងតែត្រូវបានអនុម័ត ក៏ប៉ុន្តែ ទណ្ឌកម្មទី ៦ នេះ ហាក់មានការប៉ះទង្គិចជាច្រើនរវាងរដ្ឋជាសមាជិក ដែលជំរុញឱ្យការអនុម័តជាប់គាំងអស់ជាច្រើនសប្តាហ៍គិតមកទល់ពេលនេះ។

យ៉ាងណាមិញ សហភាពអឺរ៉ុបបានផ្តល់ប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារ ដល់ប្រទេសជាសមាជិកដែលខ្វះខាតការផ្គត់ផ្គង់ប្រេង និងមានការពឹងផ្អែកខ្លាំងទៅលើថាមពលពីទីក្រុងម៉ូស្គូរ ដើម្បីយកទៅចំណាយទិញថាមពលពីប្រទេសផ្សេង ដែលមិនមែនជារបស់រុស្ស៊ី។

លោក Robert Habeck រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានប្រាប់ទូរទស្សន៍ ZDF ថាសហភាពអឺរ៉ុបនឹងឈានទៅរកភាពជោគជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ក្នុងការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី មិនឲ្យចូលក្នុងទីផ្សារសហភាពអឺរ៉ុបទៀតនោះឡើយ។ លោកបានបន្តថា គណៈកម្មការអឺរ៉ុប និង សហរដ្ឋអាមេរិកកំពុងធ្វើការរួមគ្នាលើសំណើនេះ ដើម្បីកំណត់តម្លៃប្រេងពិភពលោកផងដែរ។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា វិមានក្រឹមឡាំងមិនខ្វល់នឹងទណ្ឌកម្មទាំងនេះឡើយ ហើយខ្លួននឹងផ្តោតលើការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនវិញ ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ចរវាងរុស្ស៊ី ជាមួយសហរដ្ឋអាមេរិក និង អឺរ៉ុបត្រូវបានកាត់ផ្តាច់។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ ក្នុងសេណារីយោ ប្រសិនបើលោកខាងលិចចង់ផ្សាភ្ជាប់ទំនាក់ទំនងក្នុងទម្រង់ណាមួយជាមួយរុស្ស៊ីឡើងវិញ នោះរុស្ស៊ីនឹងពិចារណាយ៉ាងហ្មត់ចត់ និង តឹងរ៉ឹងបំផុត ដើម្បីជាការឆ្លើយតបទៅនឹងទង្វើររបស់លោកខាងលិច ដែលបានដាក់ទណ្ឌកម្មផ្ទួនៗមកលើទីក្រុងម៉ូស្គូ។

ទន្ទឹមនឹងនោះ លោក Sergei Lavrov បានអះអាងថា ឥឡូវនេះលោកខាងលិចបានប្រកាន់ជំហរផ្តាច់ការ ហើយទំនាក់ទំនងសេដ្ឋកិច្ចរបស់រុស្ស៊ីជាមួយប្រទេសចិន នឹងរីកចម្រើនកាន់តែលឿនផងដែរ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីរ៉យទ័រ បានឲ្យដឹងថា ក្រុងប៉េកាំងកំពុងក្ដោបក្ដាប់ឱកាសទិញយកប្រេងរុស្ស៊ីបញ្ចុះតម្លៃកាន់តែច្រើនឡើងៗយ៉ាងសន្ធឹកសន្ធាប់ ខណៈដែលប្រេងរុស្ស៊ីលក់មកឲ្យប្រទេសចិនមានការបញ្ចុះតម្លៃទាបមែនទែន ចាប់តាំងពីមានការឈ្លានពានអ៊ុយក្រែនមក ដោយតម្លៃប្រេងឆៅរបស់រុស្ស៊ីនៅលក់ត្រឹមតែក្រោម ៣០ដុល្លារប៉ុណ្ណោះក្នុងមួយធុងបារ៉ែល។ តាមការរាយការណ៍ពីស្ថានវិភាគទីផ្សារ Vortexa Analytics ដែលត្រូវបានផ្សាយដោយរ៉យទ័រ បានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេព្យាករថា បានទិញប្រេងពីរុស្ស៊ីប្រហែលជាង ១លានបារ៉ែលក្នុងមួយថ្ងៃ តាមរយៈការដឹកជញ្ជូនតាមផ្លូវសមុទ្រ ពោលគឺកើនឡើងប្រហែលជិត៥០% គិតនៅក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ ៕

None



អត្ថបទបន្ទាប់


អ៊ុយក្រែននឹងទទួលបានសព្វាវុធបន្ថែមទៀតពីប្រទេសចំនួន ២០ រួមទាំងមីស៊ីល និងឧទ្ធម្ភាគចក្រ

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លយដ៏ អូស្ទីន (Lloyd Austin) បានប្រកាសថា ប្រទេសប្រហែល ២០ បានផ្តល់កញ្ចប់ជំនួយផ្នែកសន្តិសុខថ្មីបន្ថែមទ…

ទីផ្សារអចលនទ្រព្យចិនត្រូវអាចនឹងកាន់តែអាក្រក់នៅឆ្នាំ២០២២ ចំពេលមានវិធានការកូវីដ១៩កាន់តែតឹងតែង

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ទំនងជានឹងកាន់តែអាក្រក់ខ្លាំងឡើងថែមទៀតនៅឆ្នាំនេះ ដោយតម្លៃមានការថយចុះ ខណៈការលក់ និង ការវិនិយោគក៏ត្រូវបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ