វ៉ាក់សាំងកូវីដ-១៩ នៅអឺរ៉ុប

មេដឹកនាំអឺរ៉ុបព្រមបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ យ៉ាងតិច ១០០លានដូស ឲ្យប្រទេសក្រីក្រ នៅត្រឹមចុងឆ្នាំ២០២១


ក្រុមមេដឹកនាំប្រទេសនៅក្នុងតំបន់អឺរ៉ុបពេលថ្មីៗនេះ បានសម្រេចព្រមព្រៀងគ្នា នឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់១០០លានដូស ទៅឲ្យប្រទេសក្រីក្រនៅត្រឹមចុងឆ្នាំ២០២១នេះ នៅគ្រាដែលការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងតំបន់អឺរ៉ុបកំពុងមានការកើនឡើងច្រើនជាងមុន ពោលគឺនៅចុងឆ្នាំនេះ អឺរ៉ុបរំពឹងនឹងទទួលបានវ៉ាក់សាំងប្រមាណ១ពាន់៥រយលានដូសឯណោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បារាំងកំពុងពន្យារពេលអឺរ៉ុប ចំពោះផែនការបញ្ជាទិញវ៉ាក់សាំងជិត ២ពាន់លានដូសពីក្រុមហ៊ុន BioNTech/Pfizer
ដោយ

ក្រោយពីមានការប្រជុំកំពូលរយៈពេល២ថ្ងៃនៅទីក្រុងប្រ៊ុចសែល នាដើមសប្ដាហ៍នេះ មេដឹកនាំប្រទេសក្នុងតំបន់អឺរ៉ុប បានសម្រេចយល់ព្រមសន្យាបន្ដកិច្ចខិតខំប្រឹងប្រែង បង្កើនសមត្ថភាពផលិតកម្មវ៉ាក់សាំងនៅក្នុងសកលលោក ដើម្បីឆ្លើយតបបានបានគ្រប់គ្រាន់ទៅនឹងតម្រូវការ។

ក្រុមមេដឹកនាំអឺរ៉ុប ក៏បានអំពាវនាវផងដែរថា ត្រូវបង្កើនការងារដើម្បីធានាថា ការទទួលបានវ៉ាក់សាំងកូវីដ-១៩ជាសកលមានភាពស្មើគ្នា ហើយពួកគេក៏បានបញ្ជាក់ពីជំហរគាំទ្ររបស់អឺរ៉ុបសម្រាប់កម្មវិធី Covax របស់អង្គការសហប្រជាជាតិ ខណៈដែលកម្មវិធីនេះ គឺមានបំណងធានាឲ្យបាននូវការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ សម្រាប់ប្រទេសចំណូលទាប និងប្រទេសចំណូលមធ្យម។

ការសម្រេចយល់ព្រមចែករំលែកវ៉ាក់សាំងមកដល់ប្រទេសក្រីក្រនេះ ក៏ដោយសារតែអឺរ៉ុប រំពឹងថានៅចុងខែកញ្ញាខាងមុខនេះ ខ្លួននឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅ ជាង១ពាន់លានដូសឯណោះពីក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗចំនួន៤របស់ពិភពលោក។ ជាមួយគ្នានេះ នៅចុងរដូវក្ដៅនេះ អឺរ៉ុបសង្ឃឹមថា នឹងអាចចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យរបស់ខ្លួនដល់ទៅ ៧០% នៃពលរដ្ឋពេញវ័យសរុប។

តាមការរំពឹងទុក នៅត្រីមាសទី២នេះ អឺរ៉ុបនឹងទទួលបានវ៉ាក់សាំងជាង ៤០០លានដូស ហើយនឹងបន្ដមកដល់ជាង ៥០០លានដូសទៀតនៅត្រីមាសទី៣ ខណៈដែលកាលពីត្រីមាសទី១អឺរ៉ុបទទួលបានវ៉ាក់សាំងជាង១០០លានដូសរួចហើយដែរ។ ដូច្នេះ សរុបទៅរហូតដល់ចុងឆ្នាំនេះ អឺរ៉ុបរំពឹងទទួលបានវ៉ាក់សាំងប្រមាណ១ពាន់៥រយលានដូស។

ក្រុមមេដឹកនាំអឺរ៉ុប បានទទួលស្គាល់ថា ការចាក់វ៉ាក់សាំងរបស់ពួកគេ គឺមានភាពយឺតយ៉ាវ ក្នុងការទទួលបានពីអ្នកផ្គត់ផ្គង់ ធៀបនឹងអាមេរិក អង់គ្លេស និង អ៊ីស្រាអែល ដែលទទួលបានជោគជ័យច្រើនលើការចាក់វ៉ាក់សាំងនេះ។

លោកស្រី អ៊ូសូឡា វ័នឌឺ លីយិន ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា វ៉ាក់សាំង ៣០០លានដូស នឹងត្រូវបានចែកចាយនៅក្នុងតំបន់អឺរ៉ុបនៅត្រឹមចុងខែឧសភា ដោយមានពលរដ្ឋ ៤៦% នៃពលរដ្ឋពេញវ័យសរុបបានចាក់វ៉ាក់សាំងដូសទី១ ខណៈដែលនៅតំបន់អឺរ៉ុបមានពលរដ្ឋសរុបប្រមាណ ៤៥០លាននាក់។

ទោះយ៉ាងណាក៏ដោយចុះ យុទ្ធនាការចាក់វ៉ាក់សាំងនៅបន្ដធ្វើឡើងនៅក្នុងប្រទេសលោកខាងលិច ប៉ុន្ដែប្រទេសក្រីក្រវិញ កំពុងប្រឈមនឹងការរាំងស្ទះក្នុងការទទួលបានការផ្គត់ផ្គង់វ៉ាក់សាំង។ ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីសប្ដាហ៍មុន លោក ម៉ារីអូ ដ្រាជី នាយករដ្ឋមន្ត្រីអ៊ីតាលី បាននិយាយថា មានវ៉ាក់សាំងជិត១ពាន់៥រយលានដូសហើយ ដែលត្រូវបានចាក់នៅក្នុងប្រទេសចំនួន១៨០ ប៉ុន្ដែ ក្នុងនោះ មានតែ០,៣%ប៉ុណ្ណោះ ដែលបានចាក់នៅក្នុងប្រទេសចំណូលទាប និងមធ្យម ខណៈដែលប្រទេសអ្នកមានវិញបានចាក់ដល់ទៅ ៨៥%ទៅហើយ។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប មានផែនការនឹងបើកឲ្យមានការធ្វើដំណើរឆ្លងដែននៅក្នុងតំបន់របស់ខ្លួន ចាប់ពីថ្ងៃទី១ខែមិថុនាតទៅ។ សម្រាប់ផែនការនេះ អ្នកដែលបានចាក់វ៉ាក់កូវីដ-១៩បានរួចរាល់ នឹងអាចចេញធ្វើដំណើរឆ្លងដែនក្នុងតំបន់អឺរ៉ុបបាន ហើយអ្នកដែលធ្វើតេស្ដរកកូវីដ-១៩ លទ្ធអវិជ្ជមាន ឬអ្នកដែលបានជាសះស្បើយពីកូវីដ-១៩ ក៏នឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរដូចគ្នាដែរ៕

None



អត្ថបទបន្ទាប់


“តើត្រូវធ្វើអ្វីបន្ទាប់? បញ្ហា​ប្រឈម​និង​ឱកាស​សំខាន់ៗ​សម្រាប់​សហគ្រាស​ធុនតូច​និង​មធ្យម​ក្នុង​វិបត្តិ​កូវីដ-១៩”

នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលា​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១:៤៥ ថ្ងៃត្រង់ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សាខា​ខេត្ត​សៀមរាប នឹង​រៀបចំ​​…

ឥណ្ឌាត្រូវការខ្ចីបរទេសបន្ថែម ២២ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវចំណូលជាតិដែលបាត់បង់

រដ្ឋាភិបាលសហព័ន្ធឥណ្ឌានឹងត្រូវខ្ចីប្រាក់ពីបរទេសប្រមាណ ២២ពាន់លានដុល្លារបន្ថែមទៀត ដើម្បីយកមកប៉ះប៉ូវដល់ចំណូលជាតិសម្រាប់បែងចែកដល់បណ្តាររដ្ឋឥណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ