សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

អឺរ៉ុបបង្កើនជំនួយយោធាជាង ៥០០រយលានទៀតឲ្យអ៊ុយក្រែនសរុបជាង១ពាន់លានដុល្លារ


អស់ពេលជិត២០ថ្ងៃមកហើយ កងទ័ពរុស្ស៊ីនៅតែបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង នៅតាមក្រុងសំខាន់ៗ របស់អ៊ុយក្រែន និងបន្តការបាញ់ផ្លោងផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសនៅក្រុងកំពង់ផែម៉ារីយូប៉ូល។ នៅចំពោះមុខស្ថានការណ៍មិនធូរស្បើយបែបនេះ ក្រុមប្រទេសបស្ចឹមលោកបានព្រមាននឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្ស៊ី ។
ជំនួយយោធាដែលអឺរ៉ុបផ្តល់ឲ្យអ៊ុយក្រែន
ដោយ

បន្ថែម​ពីលើ​នេះ សហភាព​អឺរ៉ុប​នៅ​តែ​ដើរតួ​នាទី​សំខាន់ ផ្គត់ផ្គង់​សព្វាវុធ​សម្រាប់​អ៊ុយ​ក្រែ​ន ជាក់ស្តែង​សហភាព​អឺរ៉ុប​បាន​សម្រេច​បង្កើន​កញ្ចប់​ថវិកា​ទ្វេ​មួយ​ជា​ពីរ​សម្រាប់​ផ្តល់​ជំនួយ​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន​រហូត​ដល់ ១​ពាន់​លាន​ដុល្លារ​ហើយ​គិត​មក​ទល់​ពេល​នេះ​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នាទី​ក្រុង វែ​សៃ​(Versailles) ប្រទេស​បារាំង​រយៈពេល​ពី​ថ្ងៃ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ច្បាស់​ៗ​ថា មេដឹកនាំ​នៃ​រដ្ឋ​សមាជិក​ទាំងអស់​បាន​យល់ព្រម​លើ​កញ្ចប់​ទឹកប្រាក់​ជាង ៥៤៥ លាន​ដុល្លារ​ផ្សេង​ទៀត បន្ថែម​ពីលើ​ទឹកប្រាក់​ជាង​៥៤៥ លាន​ដុល្លារ​ដែល​គេ​បាន​យល់ព្រម​កាលពី​លើក​មុន  សម្រាប់​ជំនួយ​យោធា​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី ។

សរុប​ទាំង​ពីរ​លើក​នេះ អ៊ុយ​ក្រែ​ន​នឹង​ទទួល​បាន​ជំនួយ​យោធា​ដែល​គិត​ជា​ទឹកប្រាក់​ជាង ១​ពាន់​លាន​អឺ​រ៉ូ ឬ​ស្មើនឹង​ជិត ១​ពាន់​១​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ប្លុក​ប្រទេស​ទាំង​២៧​។ យ៉ាងណាមិញ​ទឹកប្រាក់​ទាំងនេះ មិន​បាន​ផ្តល់​ឲ្យ​ដោយ​ត្រង់​ទៅ​រដ្ឋាភិបាល​ទីក្រុង​កៀវ​នោះ​ទេ ដោយ​មួយ​ចំនួន​ធំ នឹង​ត្រូវ​យក​ទៅ​សង​រដ្ឋ​នីមួយ​ៗ​ដែល​បាន​បញ្ចេញ​អាវុធ​ក្នុង​ស្តុក​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​កន្លង​មក​។

រដ្ឋាភិបាល​របស់​លោក ហ្សេ​ន​លេ​ន​ស្គី បាន​ស្នើ​សុំ​ចំ​ៗ​ថា សូម​ប្រគល់​សព្វាវុធ​ណា​ដែល​ស្រួល​ប្រើប្រាស់ និង​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​អាច​ចេះ​ប្រើប្រាស់​បាន ដូច​មាន​មី​ស៊ី​លបាញ់​យន្តហោះ មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ជាដើម​។

គួរ​ជម្រាប​ថា នេះ​ជា​កញ្ចប់​ថវិកា​ដ៏​ធំ និង​ជា​ប្រវត្តិសាស្ត្រ​ហើយ​របស់​សហភាព​អឺរ៉ុប ដែល​យក​ទៅ​ប្រើប្រាស់​ក្នុង​ជំនួយ​ក្រប​ខណ្ឌ​យោធា​។ ទោះបី​ប្រទេស​ទាំង​២៧​នៃ​សហភាព​អឺរ៉ុប​បាន​យ់​ស្របគ្នា​ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​គេ​មិន​បាន និយាយ​ពី​រឿង​ឲ្យ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ឡើយ ពោល​បេក្ខភាព​របស់​ទីក្រុង​កៀវ​ក្នុង​សហភាព​គឺ​បន្ត​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល និង​នៅ​តែ​អាច​អូស​បន្លាយពេល​យូរ​ដដែល​។

ក្រៅពី​សហភាព​អឺរ៉ុប ក៏​មាន​ដែរ​សហរដ្ឋអាមេរិក កំពុង​ប្រញាប់ប្រញាល់​ស្វែងរក​ទឹកប្រាក់​ជា​ច្រើន​លាន​ដុល្លារ ក្នុង​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​។ ជាក់ស្តែង​នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន បាន​សន្យា​ថា​លោក​នឹង​ព្យាយាម​ស្នើ​សុំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​បន្ថែម​ពីលើ​ទឹកប្រាក់​ដែល​ផ្ដល់​ជូន​លើក​មុន​ៗ សម្រាប់​ទំនុកបម្រុង​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​។

ការ​សម្រេចចិត្ត​របស់​វ៉ា​ស៊ី​ន​តោន​លើក​នេះ បាន​នាំ​ឲ្យ​ជំនួយ​យោធា​សរុប​របស់​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​ដល់​អ៊ុយ​ក្រែ​ន កើន​ដល់ ១​ពាន់​២​រយ​លាន​ដុល្លារ គិត​ចាប់តាំងពី​ខែមករា ឆ្នាំ ២០២១ និង​បាន​កើន​ដល់​ទៅ ៣​ពាន់​២​រយ​លាន​ដុល្លារ​រាប់​គិត​តាំងពី​ឆ្នាំ ២០១៤ នៅ​ពេល​ដែល​ប្រទេស​រុ​ស្ស៊ី​បាន​កាត់​យក​តំបន់​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន​។

គួរ​ជម្រាប​ដែរ​ថា អា​មេ​រិ​ក​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ និង​ជំនួយ​មនុស្សធម៌​សំខាន់​មួយ​ដែរ​សម្រាប់​អ៊ុយ​ក្រែ​ន​បន្ទាប់​ពី​សហភាព​អឺរ៉ុប​។ ជាក់ស្ដែង​កាលពី​ស​ប្តា​ហ៍​មុន សភា​អា​មេ​រិ​កបាន​អនុម័ត​ទឹកប្រាក់​ជាង ១៣​ពាន់​លាន​ដុល្លារ​សម្រាប់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​អ៊ុយ​ក្រែ​ន​។

សង្គ្រាម​ដែល​អូស​បន្លាយពេល​អស់​ជិត​២០​ថ្ងៃ​មកនេះ មិន​មាន​សញ្ញា​ថមថយ​នោះ​ឡើយ មាន​តែ​ការ​វាយប្រហារ​ថែម​។ កងទ័ព​រុ​ស្ស៊ី​កំពុង សម្រុក​វាយ​ខ្លាំង​នៅ​រដ្ឋធានី និង​ទីក្រុង​ធំ​ៗ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​។ ទាហាន​រុ​ស្ស៊ី​បាន​រុល​មក​ដល់​កាន់តែ​កៀក​មាត់​ច្រកចូល​ក្រុង​នៅ​ទិស​ខាងកើត​នៃ​រដ្ឋធានី​កៀវ ហើយ​បាន​ចាប់​វាយប្រហារ​លើ​ទីតាំង​ការពារ​អ៊ុយ​ក្រែ​ន នៅ​ខាងលិច និង​ខាងជើង​រដ្ឋធានី​បន្ថែម​ទៀត ក្នុង​បំណង​ឡោម​ព័ទ្ធ​បិទ​ខ្ទប់​ក្រុង​កៀវ​តែ​ម្តង​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​លេ​ន​ស្គី បាន​ព្រមាន​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា កងកម្លាំង​រុ​ស្ស៊ី​នឹង​ប្រឈម​មុខ​នឹង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​អ៊ុយ​ក្រែ​ន រហូត​ដល់​ស្លាប់​តែ​ម្តង ប្រសិនបើ​ពួក​គេ​ព្យាយាម​កាន់កាប់​រដ្ឋធានី​កៀវ ព្រោះថា ពួក​គេ​នឹង​តស៊ូ​ដល់​ដង្ហើម​ចុង​ក្រោយ​៕ 

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ គម្រោងស្ពានឆ្លងទន្លេទៅអរិយក្សត្រ កំពុងជំរុញឲ្យតម្លៃអចលនទ្រព្យតំបន់នោះហក់ឡើង

អ្នកជំនាញក្នុងវិស័យអចលទ្រព្យជឿជាក់ថា ក្រោយមានព័ត៌មានចុះផ្សាយអំពីគម្រោងស្ពានឆ្លងទៅតំបន់អរិយក្សត្រ គេសង្កេតឃើញថា មានឈ្មួញជាច្រើនបាននាំគ្នាសម្រ…

ថៃព្រួយបារម្ភតម្លៃដែកឡើងថ្លៃក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងពីព្យុះភ្លៀងនៃរលកឆ្លងកូវីដ១៩ ពេលនេះប្រទេសថៃកំពុងប្រឈមមុខកាន់តែខ្លាំងថែមទៀតពិវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ