ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ

ទំហំពាណិជ្ជកម្មកម្ពុជា និងថៃ សម្រេចបានជាង ៧ពាន់លានដុល្លារ នៅ​១០ខែ​ដើមឆ្នាំ ២០១៩


ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ថៃ កើនឡើងដល់ជាង ៧ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជា នាំចេញទៅ ប្រទេសថៃ មានជាង ២ពាន់លានដុល្លារ ខណៈដែល ថៃ នាំចូលមក កម្ពុជា វិញ មានចំនួនជាង ៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មថៃ។
ទង់​ជាតិ​កម្ពុជា-​ថៃ។ រូបភាព៖ http://asianitinerary.com
ដោយ

កាលពីខែ តុលា កន្លងទៅថ្មីៗនេះ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ សម្រេច​បានជាង ៨០០លាន​ដុល្លារ​អាមេរិក ដោយកម្ពុជា​បាននាំចេញ​ទំនិញទៅថៃ​ប្រមាណ ២២០លាន​ដុល្លារ​អាមេរិក និងនាំចូល​មកវិញជាង ៥៨៧លាន​ដុល្លារអាមេរិក។

របាយការណ៍ដដែល ​បានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា និងថៃ បានកើនឡើង​រហូតដល់ជាង ៨,៣ ពាន់លាន​ដុល្លារអាមេរិក  ដោយកម្ពុជា​នាំចេញទៅថៃ ក្នុងទំហំ​ទឹកប្រាក់ ៧៦០លាន​ដុល្លារ ខណៈដែលថៃ​នាំចូលមកកម្ពុជា​មានចំនួន ៧,៦ ពាន់លាន​ដុល្លារអាមេរិក។

បើសិនជាយើងក្រឡេកមើល ទំហំពាណិជ្ជកម្ម​តាមព្រំដែន​រវាង​ប្រទេសកម្ពុជា និងប្រទេសថៃ នៅក្នុងរយៈពេល ១០ខែនេះ គឺសម្រេចបាន​ប្រមាណ ៤,៦ ពាន់លាន​ដុល្លារអាមេរិក ដែលចំនួននេះ ​បានធ្វើឲ្យ​កម្ពុជា ឈរនៅ​លំដាប់ទី ៤ តាមពីក្រោយ ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ដែលសុទ្ធតែជា ដៃគូពាណិជ្ជកម្ម​តាមព្រំដែន​សំខាន់ៗ​របស់ថៃ។

នាយកដ្ឋានពាណិជ្ជកម្ម​បរទេស​នៃក្រសួង​ពាណិជ្ជកម្មថៃ បានឲ្យដឹងថា ក្នុងរយៈពេល ១០ខែនេះ ទំហំពាណិជ្ជកម្មថៃ ជាមួយបណ្តា​ប្រទេស​ជាប់ព្រំដែន គឺមានប្រមាណ​ជាង​ ៣០ពាន់​លានដុល្លារ​អាមេរិក ធ្លាក់ចុះ ៣% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការនាំចេញទំនិញរបស់​ថៃ​ទៅកាន់បណ្តា​ប្រទេស​ជាប់ព្រំដែន សម្រេចបានជិត ១៧ពាន់​លាន​ដុល្លារ​អាមេរិក តែមានការធ្លាក់ចុះ​ជាង ៥% ហើយការនាំចូល​មកវិញ មានប្រមាណ ១៣ពាន់​លានដុល្លារ​អាមេរិក ធ្លាក់ចុះប្រមាណ ១%។

ក្នុងនោះ ប្រទេសម៉ាឡេស៊ី នៅតែជាដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុត​របស់ថៃ ដែលមាន​ទំហំទឹកប្រាក់​សរុប ១៤ពាន់លាន​ដុល្លារ​អាមេរិក ខណៈដែល មីយ៉ាន់ម៉ា មានជាង ៥,៤ ពាន់លាន​ដុល្លារអាមេរិក ប្រទេស​ឡាវ​មានជាង ៥,៤ ពាន់លាន​ដុល្លារ​អាមេរិក ហើយកម្ពុជា​ឈរលំដាប់​ទី ៤ មានជាង ៤ពាន់លាន​ដុល្លារអាមេរិក។

លោក គីត រ៉ាទី រួសឆាណូ ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេសនៃក្រសួង​ពាណិជ្ជកម្មថៃ បានមាន​ប្រសាសន៍ថា ការធ្វើជំនួញ​តាមព្រំដែន​របស់ថៃ ធ្លាក់ចុះសឹងតែ​ទាំងអស់ជាមួយ​បណ្តាប្រទេស​ជិតខាង ជាពិសេស ការនាំចេញ​កៅស៊ូទៅកាន់ ម៉ាឡេស៊ី មានការ​ធ្លាក់ចុះ និងការនាំគ្រឿង​បង្គុំរថយន្ត​ទៅកាន់ ឡាវ ក៏ធ្លាក់ចុះ។

ដោយឡែក ការនាំចេញ​ផលិតផល គ្រឿងស្រវឹង រថយន្ត និងគ្រឿងបង្គុំផ្សេងៗ មកកាន់ កម្ពុជា គឺមានការកើន​ឡើងខ្ពស់ក្នុ​ងរយៈពេល ១០ខែចុងក្រោយនេះ។

គួរជម្រាបផងដែរថា នៅដើមឆ្នាំ ២០២០ខាងមុខ ថៃ គ្រោងនឹងរៀបចំ​ពិព័រណ៍ពាណិជ្ជកម្ម​ជាប់ព្រំដែន នៅច្រករបៀង​សេដ្ឋកិច្ច​ខាងកើត ក្នុងប៉ែកខាងត្បូង​នៃប្រទេសថៃ ដើម្បីជំរុញ​ សកម្មភាព​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ជាប់ព្រំដែន​បន្ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិ៖ វិនិយោគិនជប៉ុន ចាត់ទុកវៀតណាម ជាទិសដៅវិនិយោគល្អបំផុតទី៣ ក្នុងពិភពលោក បន្ទាប់ពីឥណ្ឌា និងចិន

ព័ត៌មាន
ប្រទេសវៀតណាម នៅឆ្នាំនេះ គ្រងបានតំណែងជាទិសដៅវិនិយោគដ៏ទាក់ទាញបំផុតទី៣ សម្រាប់វិនិយោគិនជប៉ុន បន្ទាប់ពីប្រទេសឥណ្ឌា ដែលគ្រងបានតំណែងលេខ១ ន…

ទិវាទិញទំនិញ Black Friday មានប្រតិបត្តិការទិញលក់ជាង ៧ពាន់លានដុល្លារ

ព័ត៌មាន
ការទិញទំនិញតាមប្រព័ន្ធអនឡាញ នាឱកាសទិវាទិញទំនិញ Black Friday ដែលជាព្រឹត្តិការណ៍លក់ទំនិញបញ្ចុះតម្លៃដ៏ធំសម្បើមមួយ នៅសហរដ្ឋអាមេរិក បានសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ