បម្រាមគោចររាជធានីភ្នំពេញ

ក្រុមអ្នកជំនាញ និងអ្នកជំនួញ យល់ឃើញផ្សេងៗគ្នាជុំវិញបម្រាមគោចរ២សប្ដាហ៍របស់អាជ្ញាធររាជធានីភ្នំពេញ


ចាប់តាំងពីថ្ងៃទី ០១ ខែមេសាឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រចចេញវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ដោយបានដាក់បម្រាមគោចរក្នុងរយៈពេល០២សប្តាហ៍ ចាប់ពីថ្ងៃទី ០១មេសា ដល់ ១៤ ខែមេសា។ នៅក្នុងនោះដែរ គេសង្កេតឃើញថា មានសាធារណៈមិតជាច្រើនបានលើកឡើងផ្សេងៗគ្នា ជុំវិញបម្រាមគោចរនេះ។ តើក្រុមអ្នកជំនាញ និងអ្នកជំនួញនៅកម្ពុជា មានយោបល់ណាខ្លះ ពាក់ព័ន្ធនឹងការដាក់បម្រាមគោចរនេះ?
ពលរដ្ឋពាក់ម៉ាស ពេលធ្វើដំណើរនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ថតថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២០ រូបភាព៖ Xinhua/Mao Pengfei

ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា ថ្វី​ត្បិត​តែ​ការ​ដាក់​បម្រាម​នេះ នឹង​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ប្រកប​អាជីវកម្ម​នៅ​ពេល​យប់​ជា​ច្រើន​ពិតមែន ប៉ុន្តែ​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ​នៅ​ពេល​នេះ គឺ​ក្នុង​គោលដៅ​តែ​មួយ​គត់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩ រីក​រាលដាល​ក្នុង​សហគមន៍​កុំ​ឲ្យ​បន្ដ និង​ឈាន​ទៅ​កាត់​ផ្ដាច់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅ​ពេល​ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ លោក លូ ម៉េ​ង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​យល់​ស្រប​ថា ការ​ដាក់​បម្រាម​នេះ​គោចរ ជា​រឿង​ចាំបាច់ ដែល​ត្រូវធ្វើ​ក្នុង​ដំណាក់កាល​នេះ​។ យ៉ាងណាមិញ ចំពោះ​អាជីវកម្ម​ផ្នែក​ភោជនីយដ្ឋាន និង​សណ្ឋាគារ​វិញ បាន​រង​ផល​ប៉ះពាល់​រួច​ទៅ​ហើយ តាំងពី​មិន​ទាន់​ដាក់​គោចរ​មក​ម្ល៉េះ ដូចនេះ លោក​យល់​ថា បើសិនជា​បម្រាម​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​បាន​មែន នោះ​ការ​ប៉ះពាល់​សេដ្ឋកិច្ច​នឹង​មាន​ក្នុង​រយៈពេល​ខ្លះ​ប៉ុណ្ណោះ​។

ងាក​ទៅ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ឯណោះ​វិញ យល់​ការ​ឃើញ​ថា ការ​ដាក់​បម្រាម​គោចរ​នេះ អាច​មាន​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន​។ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា​វិញ យល់​ឃើញ​ថា បម្រាម​គោចរ គួរតែ​ពន្យារពេល ដាក់​ចាប់ពី​ម៉ោង ៩​យប់​ទៅ​វិញ ដើម្បី​អាច​ជួយ​សម្រួល​ដល់​ពលរដ្ឋ​បាន​ខ្លះ បើ​ទោះជា វិធានការ​រដ្ឋបាល​នេះ ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩​យ៉ាងណា​ក្តី​។

ដោយឡែក លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​វិញ យល់​ឃើញ​ថា បម្រាម​នេះ នឹង​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ប្រកប​របរ​ពេល​យប់ ទោះបីជា​មាន​ករណី​លើកលែង​ខ្លះ​ក៏​ដោយ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ៣១ ខែមីនា រាជរដ្ឋាភិបាល​ទើបតែ​បាន​សម្រេច​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ ស្ដី​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ មាត្រា​ទី​៨ មាន​ចែង​អំពី​បម្រាម​គោចរ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ផ្ដេសផ្ដាស​នោះ​ទេ បើ​គ្មាន​ការ​ចាំបាច់ ឬ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ ចន្លោះ​ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ​។ ទោះ​យ៉ាងណា ការ​អនុវត្ត​បម្រាម​នេះ គឺ​ទើបតែ​មាន​ចាប់ផ្ដើម​ធ្វើ​ឡើង​សម្រាប់​តែ​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​តែ​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​បណ្ដា​ខេត្ត​ក្រុង​ដ​ដៃ​ទៀត​មិន​ទាន់​អនុវត្ត​នៅឡើយ​ទេ​។ សម្រាប់​រាជធានី​ភ្នំពេញ បម្រាម​គោចរ​នេះ គឺ​មាន​រយៈពេល​២​ស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី ១៤ មេ​សា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មធ្លាក់ចុះចំណូលដល់ទៅ ៥០% នៅឆ្នាំ២០២០, ហេតុអ្វី?

ព័ត៌មាន
ចំណូលរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២០មានការធ្លាក់ចុះរហូតដល់ទៅជាង ៥០% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺមានមកនៅត្រឹមជាង៥១ពាន់លានរៀល ស្មើនឹង…

ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់ខណៈអ្នកជាសះស្បើយមាន៩៤នាក់ និងស្លាប់០១ករណី

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់បន្ថែមទៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ