កូវីដ១៩ អាចជាជំងឺឆ្លងធម្មតានៅឆ្នាំ២០២៤

អ្នកជំនាញថា ជំងឺកូវីដ១៩ អាចក្លាយជាជំងឺឆ្លងធម្មតានៅត្រឹមឆ្នាំ ២០២៤


នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer របស់អាមេរិកបានប្រកាសក្តែងៗ ថា ជំងឺកូវីដ១៩ នឹងក្លាយជាជំងឺឆ្លងធម្មតា ដូចទៅនឹងជំងឺផ្ដាសាយដែរ នៅត្រឹមដើមឆ្នាំ ២០២៤ខាងមុខនេះ។ មានន័យថា មេរោគកូវីដ១៩ នឹងផ្លាស់ប្តូរពីកម្រិតក្នុងស្ថានភាពអាសន្ន ទៅជាជំងឺឆ្លងធម្មតាដែលមិនសូវចោទជាបញ្ហាធ្ងន់ធ្ងរនោះឡើយ ទោះបីវានៅតែបន្តផ្ទុះរីករាលដាលក្នុងតំបន់ជុំវិញពិភពលោកយ៉ាងណាក៏ដោយចុះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
ជំងឺកូវីដ-១៩ អាចក្លាយជាជំងឺធម្មតានៅឆ្នាំ២០២៤
ដោយ

ការ​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នឹង​ឈាន​ដល់​កម្រិត​មួយ​ដូច​ទៅ​នឹង​ជំងឺឆ្លង​ធម្មតា នៅ​ពេល​ណា​ដែល​ប្រជាជន​មាន​ភាពស៊ាំ​គ្រប់គ្រាន់​ក្រោយ​ពេល​បាន​ចាក់​វ៉ាក់សាំង ឬ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​នេះ ខណៈ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការ​ស្លាប់​ក៏​នឹង​ត្រូវ​គ្រប់គ្រង​បាន​ផង​ដែរ ទោះបីជា​មេរោគ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នៅ​តែ​បន្ត​រីក​រាលដាល​យ៉ាងណា​ក៏​ដោយ​ចុះ​។ នេះ​បើ​តាម​កា​រះ​អាង​របស់​អ្នកជំនាញ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អា​មេ​រិ​ក Pfizer​។

ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់ Pfizer បាន​និយាយ​ថា ដើម្បី​ធ្វើ​ឱ្យ​ជំងឺ​កូ​វី​ដ​១៩ ក្លាយ​ពី​ជំងឺឆ្លង​រាតត្បាត​សកល មក​ជា​ជំងឺឆ្លង​ធម្មតា​បាន គឺ​អាស្រ័យ​លើ​កា​រវិ​វត្ត​នៃ​ជំងឺ របៀប​ដែល​ប្រទេស​នីមួយ​ៗ​ចែកចាយ​វ៉ាក់សាំង និង​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​ចែកចាយ​វ៉ាក់សាំង​ដោយ​សមធម៌​ទៅ​កាន់​កន្លែង​ឬ​ប្រទេស​ដែល​មាន​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​កម្រិត​ទាប​។

ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​ក្រុមហ៊ុន Pfizer បាន​បន្ត​ទៀត​ថា ក្នុង​តំបន់​មួយ​ចំនួន​អាច​នឹង​ផ្លាស់​ប្តូរ​ករណី​មេរោគ​ឆ្លង​កូ​វី​ដ​១៩ ទៅ​ជា​មេរោគ​ឆ្លង​ធម្មតា ក្នុង​រយៈពេល​ពី ១ ទៅ ២​ឆ្នាំ​ក្រោយ ខណៈ​ដែល​តំបន់​និង​ប្រទេស​ផ្សេង​ទៀត ជា​ពិសេស​តំបន់​និង ប្រទេស​ដែល​មាន​កម្រិត​ចាក់​វ៉ាក់សាំង​ទាប ជំងឺ​កូ​វី​ដ​១៩​នឹង​នៅ​តែ​ជា​មេរោគ​រា​ត្បា​ត​ដ៏​សកម្ម ព្រោះតែ​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​បន្សាប​ឥទ្ធិពល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ៗ​។

យ៉ាងណា​ក៏​ដោយ​ចុះ អ្នកជំនាញ​ក៏​មានការ​បារម្ភ​ផង​ដែរ អំពី​ការ​លេចឡើង​នៃ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង នា​ពេល​ថ្មី​ៗ​នេះ ដែល​វា​អាច​នឹង​លំបាក​ក្នុង​ការ​ឈាន​ទៅ​បន្សាប​ឥទ្ធិពល​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​មក​ជា​ប្រភេទ​ជំងឺឆ្លង​ធម្មតា​។ ជាក់ស្ដែង អង្គការ​សុខភាព​ពិភពលោក​ក៏​ព្រមាន​ដែរ​ថា មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង កំពុង​រីក​រាលដាល​ក្នុង​អត្រា​លឿន​រហ័ស មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ធ្វើ​សកម្មភាព និង​ចាត់វិធានការ​ផ្សេង​ៗ​ជា​បន្ទាន់ ដើម្បី​ឆ្លើយ​តប​នឹង​មេរោគ​អូ​មី​ក្រុង​នេះ​។ តែ​យ៉ាងណាមិញ ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ និង​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​របស់​ក្រុមហ៊ុន Pfizer ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​និង​មេរោគ​បំប្លែង​ថ្មី​នេះ​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីអាមេរិក Elon Musk នឹងត្រូវបង់ពន្ធជាង ១១ ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Tesla របស់អាមេរិក លោកអេឡុន ម៉ាស់ Elon Musk ថ្មីៗនេះបានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ផ្លូវការរបស់ខ្លួនថា…

តម្លៃប្រេងឆៅធ្លាក់ចុះវិញភ្លាមៗ ក្រោយកំណើនករណីឆ្លងកូវីដ១៩អូមីក្រុង នៅអឺរ៉ុប និងនៅអាមេរិកហក់ឡើងខ្លាំង

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោក នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានរអិលធ្លាក់ចុះវិញភ្លាមៗ ដោយសារតែមើលឃើញពីកំណើនករណីឆ្លងកូវីដ១៩ ពិសេសកូវីដ១៩បំប្លែងខ្លួន អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ