អេស៊ីលីដា

អេស៊ីលីដាទទួលបានប្រាក់ចំណេញជិត៣៩លានដុល្លារ នៅត្រីមាសទី៣ ឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩


ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ធនាគារអេស៊ីលីដា នៅតែអាចបន្តប្រតិបត្តិការក្នុងការផ្តល់ប្រាក់កម្ចី និងទទួលប្រាក់បញ្ញើពីអតិថិជនបានយ៉ាងរឹងមាំ។ ជាក់ស្តែងនៅត្រីមាសទី៣ក្នុងឆ្នាំ២០២១ ធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះ ទទួលបានប្រាក់ចំណេញជិត ៣៩លានដុល្លារ កើនឡើងជាង១២% បើធៀបនឹងត្រីមាសទី៣កាលពីឆ្នាំ២០២០។
ធនាគារអេស៊ីលីដា
ដោយ

ការកើនឡើងនេះ គឺបន្ទាប់ពីសំពាធឥណទាន និងប្រាក់បញ្ញើ-សន្សំរបស់ធនាគារមានការកើនឡើង ក្រោយធនាគារបានអភិវឌ្ឍន៍ឥតឈប់ឈរលើប្រព័ន្ធឌីជីថល ក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។ នេះបើតាម​ការអះអាង​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា។

បើតាមលោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអស៊ីលីដា កំណើនប្រាក់ចំណេញរបស់អេស៊ីលីដាភាគច្រើនចូលរួមចំណែកពីការកើនឡើងនូវចំណូលការប្រាក់សុទ្ធ ដែលមានជិត១១លានដុល្លារ ឬស្មើនឹងកំណើនជាង១២% បើធៀបនឹងត្រីមាសទី៣ កាលពីឆ្នាំមុន។

លោកស្រី គូសបញ្ជាក់បន្ថែមថា កត្តាដែលធ្វើឲ្យប្របត្តិការរបស់ធនាគារអេស៊ីលីនៅតែមានដំណើរការល្អ និងរឹងមាំទាំងកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ នេះ គឺបន្ទាប់ពីអេស៊ីលីដាបានអភិវឌ្ឍន៍ឥតឈប់ឈរលើប្រព័ន្ធឌីជីថលក្នុងការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។ ជាពិសេស គឺកម្មវិធីអេស៊ីលីដាម៉ូបាល ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការដោយខ្លួនឯង ដោយមិនចាំបាច់មកធនាគារផ្ទាល់។ មួយវិញទៀត នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ តម្រូវការឥណទាន និងការដាក់ប្រាក់បញ្ញើសន្សំរបស់អតិថិជន​នៅតែមាន​កំណើនខ្ពស់ ដែលធ្វើឲ្យ អេស៊ីលីដា នៅតែអាចបន្តប្រតិបត្តិការបានយ៉ាងរឹងមាំ ជាមួយកំណើននៃប្រាក់ចំណេញ។  

ទន្ទឹមនឹងនេះ លោកស្រី ម៉ារ អមរា ក៏បានបង្ហាញពីយុទ្ធសាស្ត្រ និងគោលដៅក្នុងការអភិវឌ្ឍន៍ និងពង្រីកផលិតផល និងសេវាកម្មផ្សេងៗរបស់អេស៊ីលីដាទៅថ្ងៃអនាគតផងដែរ ក្នុងនោះអេស៊ីលីដាប្តេជ្ញានឹងបង្កើនការផ្តល់ការប្រាក់កម្ចីថ្មីៗ​ដល់សហគ្រាសធុនតូច​ និងធម្យម ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច​សម្រាប់ឆ្នាំ២០២២ ក៏ដូចជាជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយ​រាជរដ្ឋាភិបាល ដែលសម្រេចបើកប្រទេស​លើគ្រប់វិស័យ​ឡើងវិញ​កាលពីពេលថ្មីៗ។

ថ្នាក់ដឹកនាំរូបនេះបានបន្តទៀតថា ដើម្បីសម្រេចនូវវឌ្ឍនភាពគោលដៅដ៏រឹងមាំទាំងនេះ ធនាគារនឹងបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការវិនិយោគលើបច្ចេកវិទ្យា​ទំនើបចុងក្រោយ ពង្រឹងសមត្ថភាព​ធនធានមនុស្ស ព្រមទាំងពង្រីក និងកែ​លម្អដំណើរការអាជីវកម្ម។ ជាយុទ្ធសាស្ត្រ ធនាគារកំពុងអភិវឌ្ឍន៍​ប្រព័ន្ធទូទាត់ដែលអាច​ឱ្យដៃគូទាំងក្នុង និងក្រៅប្រទេសអាចភ្ជាប់ប្រព័ន្ធនេះ ដើម្បីបម្រើអតិថិជន​ទៅវិញទៅមក និងឆ្លងព្រំដែន។ ជាក់ស្តែង កាលពីពេលថ្មីៗ ធនាគារអេស៊ីលីដាបានដាក់ឲ្យដំណើរការ KHQR កូដ​ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន​ក្នុងការធ្វើប្រតិបត្តិការទូទាត់ថ្លៃ​ទំនិញ និងសេវាកម្មផ្សេងៗ​ រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិក​របស់កម្មវិធីបាគង។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ប្រាក់បញ្ញើសរុបរបស់ធនាគារអេស៊ីលីដាកើនឡើងដល់ជាង ៩១៣លានដុល្លារ ឬស្មើជាង២០% ខណៈសមតុល្យឥណទានសរុបកើនឡើងដល់ជិត ៩រយលានដុល្លារ ឬស្មើជាង២១% បើធៀបនឹងត្រឹមខែកញ្ញា កាលពីឆ្នាំ២០២០។ ប៉ុន្តែបើធៀបនឹងដំណាច់ឆ្នាំ២០២០ ប្រាក់បញ្ញើសរុបកើនឡើងដល់ជាង ៨២៧លានដុល្លារ ខណៈសមតុល្យឥណទានសរុបកើនឡើងដល់ជាង ៥៣២លានដុល្លារ៕  

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យចំណូលពន្ធដារថយចុះ៥% នៅ១០ខែឆ្នាំ២០២១នេះ?

ព័ត៌មាន
ចំណូលដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេល ១០ខែ ឆ្នាំ២០២១ មានជាង ២ពាន់៣រយលានដុល្លារ មានការថយចុះ ៥% បើប្រៀបនឹងរយៈពេលដូចគ្នា ...

ក្រុមមេដឹកនាំ APEC ប្ដេជ្ញាកាត់បន្ថយពន្ធលើវ៉ាក់សាំង និងការផ្គត់ផ្គត់ផ្នែកវេជ្ជសាស្រ្ត

ព័ត៌មាន
ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC កាលពីថ្ងៃទី ១៣ វិច្ឆិកាកន្លងទៅនេះ លទ្ធផលសំខាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ