ការវិនិយោគមូលបត្រ

អ្នកជំនាញថា ការវិនិយោគលើមូលបត្រនៅតែមានឱកាសល្អ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩


បើទោះបីជា ប្រទេសកម្ពុជា កំពុងតែជួបនឹងបញ្ហាមេរោគកូវីដ-១៩ និងចុងក្រោយនេះ គឺបញ្ហាគ្រោះទឹកជំនន់ក្តី ប៉ុន្ដែអ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា ការវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជា នៅតែមានឱកាសល្អ និងអាចចំណេញ ក៏ប៉ុន្តែ វាក៏ទាមទារឲ្យវិនិយោគិន និងសាធារណជន មានចំណេះដឹង និងជំនាញផ្នែកវិស័យមូលបត្រនេះ ទើបអាចចាប់យកឱកាសនេះបាន។
សកម្មភាពនៃការជួញដូរភាគហ៊ុន នៅលើផ្សារមូលបត្រ​កម្ពុជា បង្ហាញតាម​អេក្រង់ទូរទស្សន៍
ដោយ

ឯកឧត្តម ឈុន សម្បត្តិ អគ្គនាយករង​នៃគណៈកម្មការ​មូលបត្រ​កម្ពុជា បានថ្លែង​នាពេល​ថ្មីៗនេះ​ថា ការវិនិយោគ​ទៅលើ​មូលបត្រ​កម្មសិទ្ធិ​ក្តី មូលបត្រ​បំណុលក្តី​ សុទ្ធតែ​ត្រូវការ​ចំណេះដឹង និងជំនាញ​ច្បាស់លាស់ ក៏ដូចជា យុទ្ធសាស្ត្រ​ច្បាស់លាស់​ ដើម្បី​អាចចាប់យក​ឱកាស​សក្តានុពល​នៅក្នុង​វិស័យ​មូលបត្របាន។

ឯកឧត្តម បន្តថា តាមរយៈការបង្កើត​សកម្មភាព សិក្ខាសាលា និងវគ្គ​បណ្តុះបណ្តាល ដែល​សហការ​ជាមួយ​នឹងធនាគារ​អេស៊ីលីដា នឹងជំរុញ​ឲ្យមាន​កំណើន​ទីផ្សារ​មួយកម្រិត​ទៀត ជាពិសេស​គឺបង្កើត និងបង្កើន​ទំនុកចិត្ត​ដល់ វិនិយោគិន និងសាធារណជន ឲ្យកាន់​តែ​ចាប់អារម្មណ៍​មកលើ ផ្សារមូលបត្រ​កម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់​ដែរថា នាពេល​បច្ចុប្បន្ន ទីផ្សារ​មូលបត្រ​កម្ពុជា កំពុងតែ​មានភាព​ទាក់ទាញ ជា​ពិសេស​នៅពេល​ដែលមានវត្តមាន​មូលបត្រ​កម្មសិទ្ធិ​របស់ ធនាគារ​អេស៊ីលីដា បាន​ទាក់ទាញ​វិនិយោគិន និងសាធារណជន ឲ្យចាប់​អារម្មណ៍​មកលើ វិស័យ​មូលបត្រ​កាន់តែ​ច្រើន ជំរុញ​ឲ្យមាន​សកម្មភាព​ជួញដូរ កាន់តែ​មមាញឹក និងទទួល​បាន​អត្ថប្រយោជន៍​ពី​ការទិញ-លក់ មូលបត្រនេះ។ លោកបណ្ឌិត អ៊ិន ចាន់នី ក៏បានបន្ថែមថា ជាក់ស្តែង វិស័យធនាគារ និងហិរញ្ញវត្ថុ ពិតជាទទួល​រងផល​ប៉ះពាល់ពី វិបត្តិ​មេរោគ​កូវីដ-១៩ ក៏ប៉ុន្តែ ដោយសារតែ​មានការ​ជួយគាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ទើបវិស័យមួយនេះ នៅដំណើរ​ការ​ល្អ មាន​ហានិភ័យទាប និងអាច​បន្តជួយ​គាំទ្រ​ដល់អតិថិជន​របស់ខ្លួន​ថែមទៀតផង។

លោកស្រី ម៉ារ អមរា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុនៃ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានលើកឡើង​ដែរថា មួយរយៈពេល​ចុងក្រោយ​នេះ ការទិញ-លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ​អេស៊ីលីដា ហាក់មាន​តម្លៃទាប​ជាងពេល​មុនបន្តិច ដោយសារតែ វិនិយោគិន​អាចមាន​តម្រូវការ​សាច់ប្រាក់​បន្ទាន់ ក្នុងកាលៈទេសៈ​ណាមួយ ក៏ប៉ុន្តែ លោកស្រី មាន​សុទិដ្ឋិនិយម​ខ្ពស់​សម្រាប់ ភាពរីកចម្រើន​លូតលាស់​របស់​ធនាគារ​អេស៊ីលីដា​ក្នុង​រយៈពេលវែង។

លោកស្រី ម៉ារ អមរា បន្តថា នាពេល​បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា ​ពុំទាន់មាន​ផែនការ​ពង្រីក​ដើមទុន តាមរយៈ​ការបោះផ្សាយ​មូលបត្រ​បន្ថែមនោះទេ តែធនាគារ​អេស៊ីលីដា នៅតែ​ស្វាគមន៍ចំពោះ​វិនិយោគិន ដែលមាន​បំណង​ចូលមក​វិនិយោគ​លើ​មូលបត្រ​ដែលបាន​បោះផ្សាយ​រួចជាស្រេច។

None



អត្ថបទបន្ទាប់


តិចថាមិនដឹង! ប្រើ Wing App នៅផ្សារ ទំនើបអ៊ីអន អាចឈ្នះរង្វាន់ជាច្រើន

ដើម្បីអបអរពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ នាពេលខាងមុខនេះ វីងនឹងផ្តល់រង្វាន់ ទូរស័ព្ទ 11 Pro Max ១រង្វាន់ ទឹកប្រាក់១០០$ ចំនួន១០រង្វាន…

ការវិនិយោគ​ពីក្រៅប្រទេស ចូលទៅចិន នៅតែ​កើន​ដល់​ ១០៣ពាន់លានដុល្លារ នៅ៩ខែឆ្នាំ២០២០ ទោះបី​មាន​កូវីដ-១៩​មកយាយី!

ទោះបីជាមានបញ្ហាមេរោគកូវីដ-១៩ក្តី និងសញ្ញាអវិជ្ជមាននៃការវិនិយោគពីក្រៅប្រទេសមកកាន់ប្រទេសចិន កាលពីត្រីមាសទី ១ក៏ដោយ ប្រទេសចិន នៅតែធ្វើបានល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ