គម្រោងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មថៃ-អឺរ៉ុប

ថៃ ដុតដៃដុតជើងជំរុញឲ្យមានកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប


នាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ថៃ បានប្រកាសថា អាចនឹងបញ្ចប់ការសិក្សាអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹង សហភាពអឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងបន្តបញ្ជូនរបាយការណ៍ទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ដើម្បីពិចារណា នៅក្នុងខែកញ្ញានេះ ឬដើមខែតុលាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅក្នុងថ្ងៃនេះ។
រាជរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ថៃ ចូលតុចរចាជាមួយ អឺរ៉ុបទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ (https://www.thaipbsworld.com)
ដោយ

លោកស្រី អ៊ូ រ៉ា​ម៉ុ​ន ប្រធាន​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ នឹង​បើក​វេទិកា​មួយ​ទាក់ទង​នឹង​គម្រោង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង ថៃ និង​សហភាព​អឺរ៉ុប​នេះ ដើម្បី​ស្តាប់​យោបល់​ពី វិស័យ​ឯកជន សង្គម​ស៊ី​វិល និង​កសិករ ដោយ​វេទិកា​នេះ អាច​នឹង​ធ្វើ​ឡើង​មុន​ដំណាច់​ខែកញ្ញា​នេះ​។

លោកស្រី អ៊ូ រ៉ា​ម៉ុ​ន បន្ត​ថា យោបល់ ដែល​លើក​ឡើង​ក្នុង​វេទិកា គួប​ផ្សំ​នឹង​ការ​សិក្សា​បញ្ចប់ នឹង​ត្រូវ​រៀបចំ​ជា​សំណើ ដាក់​ជូន​ដល់​រដ្ឋ​ម​ន្ត្រី្ក​ក្រសួងពាណិជ្ជកម្ម​ថៃ នៅ​ចុងខែ​កញ្ញា​នេះ យ៉ាង​យូរ​បំផុត ត្រឹម​ដើមខែ​តុលា​។

លើស​ពី​នេះ​ទៅ​ទៀត ដំណើរការ​នៃ​ការ​ត្រួតពិនិត្យ​ទាំងអស់ រាប់​បញ្ចូល​ទាំង សេចក្តីសម្រេច​របស់ គណៈរដ្ឋមន្ត្រី​ថៃ នឹង​ត្រូវ​បាន​បញ្ចប់​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០២០​នេះ ដើម្បី​បើក​កិច្ចចរចា ចាប់ពី​ដើមឆ្នាំ ២០២១​ខាង​មុខ​ទៅ​។

ចំពោះ វិស័យ​ឯកជន​ថៃ ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់ កិច្ចព្រមព្រៀង​នេះ ដោយ​អះអាង​ថា បើសិនជា​គ្មាន​កិច្ចព្រមព្រៀង​នេះ​ទេ ថៃ នឹង​បាត់បង់ សមត្ថភាព​ប្រកួតប្រជែង​ជា​ច្រើន បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ដទៃ​។

កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ ថៃ និង​សហភាព​អឺរ៉ុប សម្រេច​បាន​នូវ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង ៤៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើនឹង ៩% នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ថៃ ហើយ​សហភាព​អឺរ៉ុប ក៏​ជា​ដៃគូ​វិនិយោគ​ធំ​ជាងគេ​លំដាប់​ទី ៥ របស់​ប្រទេស​ថៃ​។

បើ​តាម​ការ​សិក្សា​របស់ នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ និង​វិទ្យាស្ថាន​សិក្សា​អនាគត​ដើម្បី​ការ​អភិវឌ្ឍន៍ បាន​បង្ហាញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប អាច​នឹង​ជួយ​ជម្រុញ​ដល់​ការ​នាំ​ចេញ ៣% ថែម​ទាំង​ជម្រុញ​ការ​នាំ​ចូល ៣% និង​ការ​វិនិយោគ ២,៧% ថែម​ទៀត ដែល​អាច​ជម្រុញ​បង្កើន​កំណើនសេដ្ឋកិច្ច​ថៃ ដល់​ទៅ ១,៦% ក្នុង​មួយ​ឆ្នាំ​។

សូម​ជម្រាប​បន្ថែម​ថា មុខទំនិញ​សំខាន់​ៗ ដែល​នាំ​ចេញពី​ប្រទេស​ថៃ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប រួម​មាន កុំព្យូទ័រ និង​គ្រឿង​បង្គុំ យានយន្ត គ្រឿងអលង្ការ ផ​លិ​ផល​កៅស៊ូ និង​សាច់​មាន់​ជាដើម ហើយ​ថៃ នាំ​ចូល​មក​វិញ​នូវ គ្រឿង​ម៉ាស៊ីន​ធំ​ៗ គ្រឿង​អេ​ឡិច​ត្រូ​និក និង​ធាតុ​ផ្សំ​គីមី​ជា​ច្រើន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា ការបើកច្រកព្រំដែនជាមួយប្រទេសជិតខាងកាន់តែច្រើន នឹងជំរុញកំណើនវិស័យដឹកជញ្ជូនថែមមួយកម្រិតទៀត

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា វិស័យសេវាកម្មដឹងជញ្ជូនទំនិញនៅកម្ពុជា នឹងមានភាពល្អប្រសើរកាន់តែច្រើនជាងនេះទៀត បន្ទាប់ពីមា…

សិប្បកម្មផលិតទឹកម្នាស់ទឹកឃ្មុំស្ទឹងត្រែង មិនអាចបំពេញតម្រូវការទីផ្សារបានទៀងទាត់ ព្រោះកង្វះដើមទុន

ព័ត៌មាន
ដោយសារតែជួបឧបសគ្គខ្វះដើមទុន ក្នុងការពង្រីកផ្ទៃដីដាំម្នាស់ទឹកឃ្មុំបន្ថែម ម្ចាស់កសិដ្ឋាន ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ