ករណីកូវីដ-១៩

រកឃើញករណីឆ្លងកូវីដ-១៩ លើស្ត្រីម្នាក់ ចំពេលព្រឹត្តិការណ៍លក់ទំនិញ Black Friday


នៅចំ​ពេល​ព្រឹត្តិការណ៍​ទិញទំនិញ​បញ្ចុះតម្លៃ Black Friday ពោលគឺ​នៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅក្នុងបណ្ដាញព័ត៌មានក្នុងស្រុកថា បានរកឃើញករណីឆ្លងកូវីដ-១៩ លើស្ត្រីខ្មែរម្នាក់ ហើយក្រសួងក៏បានបញ្ជាឲ្យបិទផ្សារទំនើបអ៊ីអន១ ភ្លាមៗជាបណ្ដោះអាសន្នផងដែរ ក្រោយពីបានដឹងថា ស្ត្រីម្នាក់នោះបានទៅកាន់ផ្សារទំនើបមួយនេះ ដើម្បីដើរទិញទំនិញ និងទទួលអាហារ កាលពី​ថ្ងៃសោរ៍​ ទី ២១ ខែ​វិច្ឆិកា ឆ្នាំ២០២០ (សប្ដាហ៍មុន)។
រកឃើញករណីឆ្លងកូវីដ-១៩ លើស្ត្រីម្នាក់ ចំពេលព្រឹត្តិការណ៍លក់ទំនិញ Black Friday
ដោយ

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ស្ដ្រីដែល​ត្រូវបាន​រកឃើញ​ឆ្លង​កូវីដ-១៩នោះ រស់​នៅក្នុង​បុរីប៉េងហួត ផ្លូវ​៦០ម៉ែត្រ។

បើតាម​សារសំឡេង​របស់​សម្តេច ហ៊ុន សែន​ ​នៅយប់​ថ្ងៃទី ២៨ ខែវិច្ឆិកានេះ បានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ហាមកូនៗរបស់ខ្លួន​កុំឲ្យ​ចេញដើរ​ទៅណា​ ពិសេស​ទៅតាម​ហាង​នានា ដោយសម្តេច លើកឡើងថា កម្ពុជា​កំពុង​មាន​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​កូវីដ-១៩ ក្រោយ មានស្រ្តីម្នាក់ឆ្លងកូវីដ១៩ នៅផ្សារ​អ៊ីអនមួយ និងមាន​ប្រពន្ធ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឆ្លង​ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ទិញទំនិញ Black Friday នៅផ្សារអ៊ីអន បានធ្វើឡើង​ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០​ ខែ​វិច្ឆិកា ឆ្នាំ២០២០ ដោយរយៈពេល​២ថ្ងៃដំបូង​នៃ​ព្រឹត្តិការណ៍​ទិញ​ទំនិញ​នេះ គេសង្កេតឃើញថា មានមនុស្សម្នា​ជាច្រើន​បាន​សម្រុក​ទៅទិញ​ទំនិញ​នៅផ្សារ​ទំនើប​មួយនេះ ដោយ​ក្នុងនោះ ក៏មាន​ពលរដ្ឋ​មួយចំនួន​ហាក់​ភ្លេច​ខ្លួន​ ដោយមិនបាន​ពាក់ម៉ាស់​ការ​ពារ​ការ​ឆ្លង​កូវីដ-១៩។ ​​

គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបាន​រកឃើញ​អ្នកមាន​កូវីដ-១៩ មានចំនួន​សរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួន​អ្នកព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៩៩នាក់ និងអ្នក​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន ០៩នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​នឹង​យក​ពន្ធ​ជាង ២១០% លើ​ស្រាអូស្រ្តាលី​ដែលនាំចូលមកទីផ្សារចិន

ព័ត៌មាន
ចាប់ពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ​ទៅ អាជ្ញាធរ​ចិន​នឹង​យក​ពន្ធ​លើ​ស្រា​អូស្ត្រាលី​ដែលនាំចូលមក​ក្នុង​ប្រទេស​ចិន កើនឡើង​ដល់ ២១២% ។ យោងតាមការផ្…

សម្តេច ហ៊ុន សែន អះអាងថា ករណីរកឃើញកូវីដ-១៩ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ជាករណីឆ្លងក្នុងសហគមន៍លើកដំបូងរបស់កម្ពុជា

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ២៨ ខែ វិច្ឆិកានេះ បានបញ្ចេញសារជាសំឡេងថា ករណីរកឃើញឆ្លងកូវីដ-១៩ នៅយប់ថ្ងៃទី ២៨ ខែវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ