Facebook និង អូស្ត្រាលី

Facebook «បិទ​ព័ត៌មាន​»​នៅអូស្ត្រាលី; រដ្ឋាភិបាល​រិះគន់​​ Facebook ថា«ឈ្លើយ»និង«ខុស»


រដ្ឋាភិបាល​អូស្ត្រាលី នៅថ្ងៃនេះ (ទី១៨ ខែកុម្ភៈ) បាន​​រិះគន់​ចំណាត់ការរបស់​ Facebook ក្នុងការ​បិទ​ខ្ទប់​ព័ត៌មាន​​នៅក្នុង​ប្រទេស​អូស្ត្រាលី ថា​ លើសពីភាពចាំបាច់ និង​ធ្ងន់ដៃជ្រុល​ហើយ ។ នេះបើតាមការចុះផ្សាយ​របស់​ CNBC ។
Facebook «បិទ​ព័ត៌មាន​»​នៅអូស្ត្រាលី; រដ្ឋាភិបាល​រិះគន់​​ Facebook ថា«ឈ្លើយ»និង«ខុស»
ដោយ

ការរិះគន់​នេះធ្វើឡើង​បន្ទាប់ពី​ Facebook បានសម្រេច​បិទខ្ទប់​អ្នកប្រើប្រាស់​នៅក្នុងប្រទេស​អូស្ត្រាលី មិន​ឲ្យ​ចែករំលែក​និង​អាន​ព័ត៌មាន​ទាំងអស់ នៅ​លើ​កម្មវិធី​របស់ខ្លួន ដែល​ចំណាត់ការនេះក៏​បាន​ប៉ះពាល់​ទៅ​ដល់​គេហ​ទំព័រសំខាន់ៗរបស់​រដ្ឋាភិបាលផងដែរ ។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុត ម៉រីសុន (Scott Morrison) បានហៅទង្វើ​របស់​ក្រុមហ៊ុន​ Facebook ថា «ឈ្លើយ» និង«គួរឲ្យខកចិត្ត» ចំណែក​ឯ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុអូស្ត្រាលីវិញ ហៅទង្វើរបស់ Facebook ថា «ជាការខុសឆ្គង» និង«លើសពីភាពចាំបាច់» ។ 

ក្រុមហ៊ុន​បណ្ដាញសង្គម​ដ៏មានប្រជាប្រិយបំផុត​មួយនេះ កាលពីថ្ងៃពុធ បានប្រកាស​ការសម្រេចចិត្ត​របស់ខ្លួន ក្នុងការ​បិទខ្ទប់​អ្នកប្រើប្រាស់​នៅក្នុងប្រទេសអូស្ត្រាលី មិន​ឲ្យ​មើល​និងចែករំលែក​ព័ត៌មាន​ នៅលើ​បណ្ដាញ​ Facebook បានឡើយ ។ ការសម្រេចបែបនេះបាន​កើតឡើង​នៅមុន​ពេល​ការរំពឹងទុកថា រដ្ឋសភាអូស្ត្រាលីនឹងអនុម័ត​ច្បាប់​សារព័ត៌មានថ្មីមួយ ដែលនឹងតម្រូវឲ្យ​កម្មវិធី​អនឡាញនានា ដូចជា Google និង Facebook បង់​លុយ​ទៅ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​សម្រាប់​ការបង្ហាញ​និងការ​តភ្ជាប់​ទៅរក​មាតិកាព័ត៌មានរបស់ពួកគេ ។ 

ចំណាត់ការរបស់​ Facebook គឺ​ផ្ទុយ​គ្នាស្រឡះពី​ក្រុមហ៊ុន Google ដោយ​ Google បាន​សម្រេចចិត្ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ចែកប្រាក់ចំណេញ​គ្នា ជាមួយនឹង​ក្រុមហ៊ុន​សារព័ត៌មានដ៏ធំបំផុត​មួយ​​របស់អូស្ត្រាលី ឈ្មោះ News Corp ដែល​គ្រប់គ្រង​សារព័ត៌មានល្បីៗ ដូចជា The Wall Street Journal និង New York Post ។

ចំណាត់ការរបស់ Facebook ដែល​ប៉ះពាល់​ដល់​គេហ​ទំព័រ​សំខាន់ៗរបស់រដ្ឋាភិបាល​អូស្ត្រាលី ដែលផ្ដល់ព័ត៌មានសំខាន់ៗ ដូចជា ទាក់ទងនឹង​ជំងឺ​កូវីដ-១៩ បានធ្វើ​ឲ្យ​មាន​ការរិះគន់​ពី​សំណាក់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ ប៉ុន្តែ ក្រោយមក មានសេចក្ដីរាយការណ៍ថា ទំព័រសំខាន់ៗរបស់រដ្ឋាភិបាលត្រូវបាន​បើក​ឲ្យដំណើរការឡើងវិញនៅលើ​បណ្ដាញសង្គម Facebook ៕




អត្ថបទបន្ទាប់


ការចំណាយប្រើប្រាស់នៅចិនកើនឡើងអំឡុងពេលសម្រាកចូលឆ្នាំចិន

ក្រសួងពាណិជ្ជកម្មចិនកាលពីពេលថ្មីៗនេះ បានបញ្ចេញស្ថិតិស្តីពីលំហូរសាច់ប្រាក់ដែលកើនឡើង ក្រោយពីមានការចំណាយប្រើប្រាស់ពីសំណាក់ពលរដ្ឋ ក្នុងឱកាសបុ…

ឱនភាពថវិកាអាមេរិកឆ្នាំ២០២១ ត្រូវបានព្យាករថាមាន២,៣ទ្រីលានដុល្លារ បើគ្មានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច

ការិយាល័យថវិកាសភារបស់អាមេរិក បានព្យាករថាថា ឱនភាពកញ្ចប់ថវិកាសហព័ន្ធរបស់អាមេរិកអាចនឹងមានដល់ទៅ២,៣ ទ្រីលានដុល្លារនៅឆ្នាំ២០២១នេះ ដែលមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ