ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​សេវា​ធ្វើដំណើរ​តាម​អនឡាញ​

ក្រុមហ៊ុនវៀតណាម FastGo នឹងបញ្ចេញសេវា កក់សេវាធ្វើដំណើរតាមអនឡាញ ជាមួយនឹងឧទ្ធម្ភាគចក្រ លើកដំបូង


ក្រុមហ៊ុន FastGo ដែលជាក្រុមហ៊ុនផ្ដល់សេវាកក់ សេវាធ្វើដំណើរតាមអនឡាញ ឬគេច្រើនហៅថា ក្រុមហ៊ុនហៅតាក់ស៊ីអនឡាញនោះ (Ride-Hailing Firm) បានបង្ហាញពីផែនការរបស់ខ្លួន ជាមួយនឹងសេវាកម្មថ្មី និងលើកដំបូងក្នុងប្រទេសវៀតណាម ជាមួយនឹងការកក់សេវាធ្វើដំណើរតាម ឧទ្ធម្ភាគចក្រ នៅក្នុងរដ្ឋធានីហាណូយ។ សេវាកម្មថ្មីនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងខែនេះហើយ ដោយផ្តោតលើទេសចរណ៍ នៅក្នុងខេត្តភាគខាងជើង នៃប្រទេសវៀតណាម។
ក្រុមហ៊ុនវៀតណាម FastGo នឹងបញ្ចេញសេវា កក់សេវាធ្វើដំណើរតាមអនឡាញ ជាមួយនឹងឧទ្ធម្ភាគចក្រ លើកដំបូង (https://e.vnexpress.net)
ដោយ

ត្រូវបាន​ស្រង់​សម្ដី ដោយ​សារព័ត៌មាន​ VnExpress International លោក Nguyen Huu Tuat បាន​ឲ្យដឹងថា សេវាកម្ម​កក់​សេវា​ធ្វើដំណើរ​តាមអនឡាញ ជាមួយនឹង​ឧទ្ធម្ភាគចក្រ ដែលមានឈ្មោះថា FastSky នេះ គឺ​នឹងចាប់ផ្ដើមឡើង​នៅថ្ងៃទី ២៥ ខែមេសានេះហើយ។ ​ជាមួយនឹង​អ្នកដំណើរ​១២នាក់ ក្នុង​ឧទ្ធម្ភាគចក្រ​មួយគ្រឿង សេវាកម្ម​ FasSky នឹង​ប្រតិបត្តិការ​សេវា​ធ្វើដំណើរ​ចេញពីរដ្ឋធានី ​ហាណូយ ទៅកាន់​ទិសដៅ​ទេសចរណ៍ ភាគខាត់ជើង​នៃប្រទេស​វៀតណាម ដូចជា​ទន្លេ​ក្រហម និង​ឆ្នេរសមុទ្រ ហាឡុង បេ ជាដើម។

រីឯតម្លៃ​របស់វា គឺមាន​ផ្សេងៗគ្នា ដោយក្នុងនោះ ការធ្វើដំណើរ​មួយជើង មានតម្លៃទាប​បំផុត ១២៥ ដុល្លារ​សម្រាប់​ភ្ញៀវ​ម្នាក់ ដែលអាច​បង់​ជា​ដំណាក់កាល​ក្នុងរយៈពេល​១២ ខែ។ 

ក្រុមហ៊ុន FastGo បាន​ចាប់ផ្ដើម​ប្រតិបត្តិការ កាលពីខែមិថុនា​ ឆ្នាំ២០១៨ ពោលគឺ ប្រមាណ ជាង​៣​ខែ​ បន្ទាប់ពី ក្រុមហ៊ុន Uber បានប្រកាស​ដកខ្លួន​ចេញពី​តំបន់​អាស៊ី​គ្នេយ៍។

ក្រុមហ៊ុន FastGo គឺជាផ្នែមួយ​នៃក្រុមហ៊ុន បច្ចេកវិទ្យា​ NexTech Group ហើយក៏បាន​ពង្រីក​ប្រតិបត្តិការ​នៅប្រទេស​មីយ៉ាន់ម៉ា កាលពី​ខែធ្នូ​កន្លងទៅផងដែរ។

តាមផែនការ ក្រុមហ៊ុននេះ ក៏គ្រោង​​ពង្រីក​ប្រតិបត្តិការ​នៅប្រទេស​សិង្ហបុរី​នៅ​ខែនេះដែរ និង​៥​ប្រទេស​ក្នុងតំបន់ រួមមាន ឥណ្ឌូនេស៊ី និងភីលីពីន នៅចុងឆ្នាំនេះ។ 

ជាមួយនឹង​​​ការទទួលបាន​អ្នកបើកបរ​ជិត ​៦ម៉ឺននាក់ នាពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ នឹងក្លាយជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​សេវា​ធ្វើដំណើរ​តាម​អនឡាញ ឬហៅថា សេវា​កក់​តាក់ស៊ីតាមអនឡាញ ពេញនិយម​បំផុត ទី២ បន្ទាប់ពី​ ក្រុមហ៊ុន Grab៕  ​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១០ ឆ្នាំ ក្រុមហ៊ុន Smart Axiata វិនិយោគជាង ១,៤ ពាន់លានដុល្លារ នៅកម្ពុជា

ព័ត៌មាន
មួយទសវត្សរ៍កន្លមកនេះ ពោលគឺ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ក្រុមហ៊ុន Smart Axiata បានវិនិយោគក្នុងទីផ្សារកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង១,៤ …

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩ កំពុងចំហទ្វាររង់ចាំការវិនិយោគ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ បានអះអាងប្រាប់អ្នកវិនិយោគបរទេសនាពេលថ្មីៗកន្លងទៅនេះ ថា កម្ពុជា មានតំបន់សេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ