សង្គ្រាមនៅអ៊ុយក្រែន

សមរភូមិភាគខាងកើតអ៊ុយក្រែនបន្ដស្វិតស្វាញ ខណៈរុស្ស៊ីប៉ះសម្ដីជាមួយសហភាពអឺរ៉ុបនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ


រុស្ស៊ីបានប្រយុទ្ធគ្នាយ៉ាងក្តៅគគុក សូម្បីតែនៅតាមផ្លូវតូចធំនៃទីក្រុង ក្នុងគោលដៅម្ខាងចង់ការពារ និងម្ខាងទៀតចង់គ្រប់គ្រងទៅលើទីក្រុងឧស្សាហកម្មសៀវរីរ៉ូដូណេក(Sievierodonetsk)។ សមរភូមិនៅក្រុងភាគខាងកើតអ៊ុយក្រែននៃតំបន់ដុនបាសមួយនេះ ជាការប្រយុទ្ធបែបយុទ្ធសាស្ត្រដ៏សំខាន់របស់វិមានក្រឹមឡាំង ដើម្បីឈានទៅបើកផ្លូវលើការគ្រប់គ្រងតំបន់ដុនបាសបានទាំងមូល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សមរភូមិភាគខាងកើតអ៊ុយក្រែនកាន់តែក្តៅ!

ការ​ប៉ះទង្គិច​គ្នា​តូច​ធំ ទាំង​នៅ​លើ​សមរភូមិ និង​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង កំពុង​កើតឡើង​ឥត​ដាច់​តែ​ម្តង​។ គេ​មិន​អាច​ដឹង​ច្បាស់​ទេ​ថា តើ​កងទ័ព​រុ​ស្ស៊ី​ឬ​អ៊ុយ​ក្រែ​ន ជា​អ្នកមាន​ប្រៀប​ជាង ដោយសារ​តែ​ស្ថានការណ៍​នៅ​សមរភូមិ គឺ​ផ្លាស់​ប្តូរ​លឿន​ខ្លាំង​ណាស់ ពី​មួយ​ម៉ោង​ទៅ​១​ម៉ោង នឹង​អាច​នៅ​តែ​បន្ត​ប្រែប្រួល​ទៀត​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេ​ន​ស្គី​បាន​និយាយ​ក្នុង​ខ្សែ​វី​ដេ​អូ​មួយ​ថា កងទ័ព​របស់​លោក​មិន​បាន​បោះបង់​ចោល​ទីក្រុង សៀវ​រី​រ៉ូ​ដូ​ណេ​ក​ឡើយ ទោះបីជា ការ​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​កំពុង​បន្ត​ធ្វើ​ឡើង​ក្តី​គគុក​ក្តី​ដោយ​បាន​ហៅ​កងទ័ព​របស់​លោក​ថា ជា​វិ​រ​បុរស​។

ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន និយាយ​ថា កាលពី​ចុង​ស​ប្តា​ហ៍​មុន​កងទ័ព​រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ប្រហារ​ទ្រង់ទ្រាយ​ធំ​តែ​ម្តង ក្នុង​គោលដៅ​ក្តាប់​យក​តំបន់​ភាគ​ខាងកើត​ឲ្យ​បាន​។ ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បន្ត​ថា ទ័ព​រុ​ស្ស៊ី​ខិត​កៀក​ជិត​ទៅ​រក​ជ័យ​ជំនះ​ទៅ​ហើយ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្ដែ​ត្រូវ​បាន​កងទ័ព​អ៊ុយ​ក្រែ​ន​ទប់ទល់​ជាប់ ហើយ​វាយ​ឲ្យ​ដកថយ​ទៅ​វិញ​មួយ​ចំនួន​។

គួរ​ជម្រាប​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​ចុង​ក្រោយ​ស្ថានការណ៍​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កំពុង​ផុយ​ស្រួយ ប្រធានាធិបតី​ហ្សេ​លេ​ន​ស្គី បាន​បង្ហាញ​វត្តមាន​មិន​ដាច់​ឡើយ​នៅ​សមរភូមិ​មុខ ដើម្បី​លើកទឹកចិត្ត​កងទ័ព និង​ពិនិត្យ​ការ​ប្រែប្រួល​លើ​សមរភូមិ​។

ដោយឡែក លោក ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី​ឯណោះ​វិញ បាន​ព្រមាន​វាយប្រហារ​អ៊ុយ​ក្រែ​ន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត បើ​លោក​ខាងលិច​បន្ត​ផ្តល់​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។

កាលពី​ពេល​ថ្មី​នេះ លោកពូ​ទី​ន​បាន​ព្រមាន​ថា រុ​ស្ស៊ី​នឹង​វាយប្រហារ​គោលដៅ​ថ្មី ប្រសិនបើ​អ៊ុយ​ក្រែ​ន​នៅ​តែ​ទទួល​បាន​ប្រព័ន្ធ​អាវុធ​ដ៏​ទំនើប ដែល​អាច​បាញ់​បាន​ឆ្ងាយ ពី​បណ្តា​ប្រទេស​លោក​ខាងលិច​។ ការ​បញ្ជាក់​បែប​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​អា​មេ​រិ​ក និង​អង់គ្លេស​បាន​ប្រកាស​យល់ព្រម​ផ្ដល់​ប្រព័ន្ធ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ឱ្យទៅ​អ៊ុយ​ក្រែ​ន​។

ទោះ​យ៉ាងណា បុរស​ខ្លាំង​រុ​ស្ស៊ី លោកពូ​ទី​ន មិន​បាន​បញ្ជាក់​ពី​ទីតាំង​គោលដៅ​ថ្មី​ទាំងនោះ ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ទំនងជា​ចង់​សំដៅ​ដល់​ឃ្លាំង​ទុក​ប្រព័ន្ធ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ឬ​អាវុធ​ទំនើប​ៗ ដែល​បាន​ពី​លោក​ខាងលិច ខណៈ​កន្លង​មក​រុ​ស្ស៊ី​វាយប្រហារ​ទីតាំង​យោធា​ជា​ច្រើន​របស់​អ៊ុយ​ក្រែ​ន​ដូច​ជាទី​បញ្ជាការ ទីតាំង​ស្តុក​អាវុធ និង​ប្រេង​នានា​។

ស្រប​ពេល​ដែល សមរភូមិ​ក៏​ក្តៅ​គគុក ស្ថានភាព​ការទូត​ក៏​ក្តៅ​ដូច​គ្នា​ដែរ ក្រោយ​តំណាង​រុ​ស្ស៊ី​នៅ​UN​ដើរ​ចេញពី​កិច្ចប្រជុំ កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vassily Nebenzia បាន​ដើរ​ចេញពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ ទី​៦​មិថុនា ក្រោយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​ចោទប្រកាន់​ទីក្រុង​ម៉ូ​ស្គូ​ថា ជា​អ្នក​បញ្ឆេះ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ជាមួយនឹង​ការ​លុកលុយ​លើ​អ៊ុយ​ក្រែ​ន​។ លោក Charles Michel ក៏​បាន​ចោទប្រកាន់​កងទ័ព​រុ​ស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ផង​ដែរ​។

ក្នុងអំឡុងពេល​នៃ​សេចក្តីថ្លែងការណ៍​នៅ​មុន​កិច្ចប្រជុំ​នោះ​ភាគី​រុ​ស្ស៊ី​លោក Nebenzia បាន បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ណាមួយ​អំពី​អំពើ​ហិង្សា​ផ្លូវភេទ ដោយ​ទាហាន​រុ​ស្ស៊ី ហើយ​ថ្កោលទោស​អ្វី​ដែល​អឺរ៉ុប​បាន​និយាយ​ចោទប្រកាន់​ទាំងនោះ ថា​ជា​រឿង​កុហក​។

នៅ​ពេល​ដែល​លោក Nebenzia បាន​ចាក​ចេញពី​កិច្ចប្រជុំ​ដោយ​អារម្មណ៍​ខឹងសម្បារ លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​រ៉​យ​ទ័​រថា លោក​មិន​អាច​ទ្រាំ​នៅ​ស្តាប់​ពាក្យ​កុហក​ទាំងនេះ​បាន​ទេ​។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​វិញ​និយាយ​ឆ្លើយ​តប​ថា ភាគី​រុ​ស្ស៊ី​ចាក​ចេញពី​បន្ទប់​ប្រជុំ​គឺ​ដោយសារ​តែ​គេ​មិន​ចង់​ស្តាប់​លឺ​ការ​ពិត​។

ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​ឱ្យ​មាន​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ជាមួយនឹង​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេង​ចម្អិន​អាហារ ប្រេងឥន្ធនៈ និង​ជី​កសិកម្ម កើនឡើង​ថ្លៃ​កាន់តែ​ខ្ពស់​។ ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​ចំណែក​ប្រហែល​១​ភាគ​៣​នៃ​ការ​ផ្គត់ផ្គង់​ស្រូវ​សាលី​សកល ខណៈ​ដែល​ប្រទេស​រុ​ស្ស៊ី​ក៏​ជា​អ្នក​នាំ​ចេញ​ជី​កសិកម្ម​ដ៏​ធំ ហើយ​អ៊ុយ​ក្រែ​ន​ជា​អ្នក​នាំ​ចេញ​ពោត និង​ប្រេង​ផ្កាឈូករ័ត្ន​ដ៏​ធំ​ផង​ដែរ​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres កំពុង​ព្យាយាម​ដើរតួ​សម្របសម្រួល​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជា​កញ្ចប់​មួយ ដើម្បី​បន្ត​ការ​នាំ​ចេញ​ស្បៀងអាហារ​របស់​អ៊ុយ​ក្រែ​ន និង​ជី​របស់​រុ​ស្ស៊ី​ឡើង​វិញ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​Sergei Lavrov គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​តួ​ក​គី​នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​ផង​ដែរ​ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកព្រមាននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុតបើកូរ៉េខាងជើងហ៊ានសាកល្បងនុយក្លេអ៊ែរ

ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី វិនឌី សឺម៉េន (Wendy Sherman) បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងពិភព…

អាមេរិកសម្រេចមិនយកពន្ធគយ២ឆ្នាំលើការនាំចូលសូឡាពីប្រទេសអាស៊ានចំនួន៤រួមទាំងកម្ពុជាដែរ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃទី៦មិថុនា បានសម្រេចប្រកាសពីការលើកលែងពន្ធគយរយៈពេល ២៤ ខែ ឬ២ឆ្នាំសម្រាប់ការនាំចូលបន្ទះស្រូបព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ