អត្ថបទពាណិជ្ជកម្ម

ទីបំផុត រថយន្ដទំនើបម៉ាក LYNK & CO ត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជា ជាផ្លូវការហើយ!


ដូចផែនការដែលបានរៀបចំទុក នៅទីបំផុត រថយន្ដទំនើបម៉ាក LYNK & CO ត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជា ជាផ្លូវការហើយ ក្រោយពេលដែល ក្រុមហ៊ុន LYNK & CO Automotive (Cambodia) នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការនាំចូលរថយន្តម៉ាដ៏ទំនើបមួយនេះ។
ទីបំផុត រថយន្ដទំនើបម៉ាក LYNK & CO ត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជា ជាផ្លូវការហើយ!
ដោយ
អំពី LYNK & CO

ពិធីចុះកិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive (Cambodia) បានថ្លែងថា ការមកដល់នៃរថយន្តម៉ាក LYNK & CO នឹងរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការដឹកជញ្ជូនបៃតង និងនិរន្តរភាព ។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ថ្ងៃនេះជាពេលវេលាដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ក្រុមហ៊ុនរបស់យើងទេ ប៉ុន្តែក៏សម្រាប់ដំណើរឆ្ពោះទៅកាន់បរិស្ថានស្អាត និងអនាគតប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ” ។

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្ហាញពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ “ការនាំចូលរថយន្ត Lynk & Co មិនត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈបច្ចេកវិទ្យាទាន់សម័យ ដែលមានការបំភាយឧស្ម័នទាប”។

ជាមួយគ្នានេះ លោក ប្រ៊ូស លី(Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO បានចែករំលែកថា កម្ពុជាត្រូវបានជ្រើសរើស​ដោយសារសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងប្រជាជនវ័យក្មេងដែលបានកំពុងស្វែងយល់ពីបច្ចេកវិទ្យាទំនើប។ លោកបានបញ្ជាក់ថា “កម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៦,៨% ជាប់គ្នា ៥ ឆ្នាំ និងប្រជាជន ៦៥% មានអាយុក្រោម ៣០ ឆ្នាំ ដែលជាកម្លាំងចលករសម្រាប់យើង” ។

រថយន្តម៉ាក LYNK & CO ដែលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះរួមមានម៉ូដែល LYNK & CO 06 EM-P ដែលអាចបើកបរបាន ១១៥០ គីឡូម៉ែត្រ និង LYNK & CO 08 EM-P ដែលអាចបើកបរបានសរុប ១,២០០ គីឡូម៉ែត្រ។ ម៉ូដែលទាំងនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា ដោយផ្តោតលើបច្ចេកវិទ្យាទំនើបនិងទាន់សម័យ សុវត្ថិភាព និងតម្លៃសមរម្យ។ លើសពីនេះ ក្រុមហ៊ុនផ្តល់ជូននូវការធានាឈានមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គីសនី ដោយរថយន្តគ្រប់ម៉ូដែលទទួលបានការធានា ៥ ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ និងការធានាសមាសធាតុអគ្គិសនីសំខាន់ៗរយៈពេល ៨ ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។

LYNK & CO Automotive (Cambodia) បានប្តេជ្ញាចិត្តសហការជាមួយដៃគូក្នុងស្រុកដើម្បីបង្កើតស្ថានីយ៍សាកថ្មទូទាំងប្រទេស ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងបង្កើតឱកាសការងារថ្មីៗដូចជា ការដំឡើង ថែទាំ និងសេវាកម្មជួសជុល។ លើសពីនេះ នៅខែឧសភា ឆ្នាំ២០២៥ ទីតាំងតាំងបង្ហាញរថយន្ត ម៉ាក LYNK & CO ដំបូង នឹងបើកដំណើរការនៅភ្នំពេញ និងគ្រោងពង្រីកទៅខេត្តសៀមរាប និងខេត្តព្រះសីហនុក្នុងរយៈពេល ២ ឆ្នាំខាងមុខ។




អត្ថបទបន្ទាប់


កិច្ចសហការជាប្រវត្តិសាស្ត្រ! ក្រុមហ៊ុនយក្សទាំង២ប្រចាំស្រុកខ្មែរ ជីប ម៉ុង និង រ៉ូយ៉ាល់ គុ្រប ធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ

នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ​ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែល​ជាក្រុមហ៊ុន​ដ៏​មា…

សម្តេចធិបតី ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យគុណភាពអគារចាស់ៗ និងស្តង់ដាសាងសង់អគារ

ក្រោយប្រទេសថៃ និងមីយ៉ាន់ម៉ា រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៧,៧ រ៉ិចទ័រ ដែលបណ្តាលឱ្យបាក់រលំអគារ និងសម្លាប់មនុស្សជាច្រើននាក់ កាលពីពេល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ