ជំនួបកំពូលទល់មុខលើកដំបូងរបស់ IPEF

ប្រទេសសមាជិកកិច្ចព្រមព្រៀង «IPEF» ជួបប្រជុំទល់មុខជាលើកដំបូងនៅអូស្ត្រាលី


ប្រទេសជប៉ុន អាមេរិក អូស្ត្រាលី និងប្រជាជាតិមួយចំនួនទៀត នៃក្របខណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF បាននិងកំពុងជួបប្រជុំទល់មុខគ្នាជាលើកដំបូងនៅទីក្រុង ប្រ៊ីសបេន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១០ ដល់១៥ខែធ្នូឆ្នាំ២០២២។ កិច្ចប្រជុំទល់មុខជាលើកដំបូងសម្រាប់ក្របខណ្ឌសេដ្ឋកិច្ចដែលផ្តួចផ្តើមដោយអាមេរិកមួយនេះ នឹងធ្វើការចរចាគ្នាសំដៅ កំណត់ច្បាប់ និងស្តង់ដារសេដ្ឋកិច្ចនៅឥណ្ឌូប៉ាស៊ីហ្វិក ចំពេលមានឥទ្ធិពលរបស់ចិនកើនឡើងក្នុងតំបន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ជំនួបកំពូលទល់មុខលើកដំបូងរបស់ IPEF!
ដោយ

កិច្ចប្រជុំកំពូលដល់ទៅ៦ថ្ងៃក្នុងទឹកដីអូស្ត្រាលី ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចសមាជិកទាំង១៤ ប្រទេស បានធ្វើឡើងកាលពីខែកញ្ញា ពុំបានជជែកចរចា​លើបញ្ហារនាំងពន្ធគយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។

យ៉ាងណាក៏ដោយ មិនខុសគ្នាពីកិច្ចប្រជុំកាលពី៣ខែមុនទេ ការចរចាលើកនេះ នឹងផ្តោតលើសសរស្តម្ភចំនួនបួនធំៗរួមមាន ពាណិជ្ជកម្មដោយយុត្តិធម៌ ភាពធន់នៃចង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតនិងពន្ធ និងការប្រឆាំងអំពើពុករលួយ។

ប៉ុន្តែ នៅពេលនិយាយដល់ក្របខណ្ឌសេដ្ឋកិច្ចអ្វីមួយ គេតែងនឹងឃើញមុនគេភ្លាមដល់អត្ថប្រយោជន៍ចម្បងដែលបានមក នោះគឺការអនុវត្តពាណិជ្ជកម្មដោយកាត់បន្ថយ ឬមិនមានរនាំងពន្ធ។ ក្រៅពីនោះក៏មានដែរ អត្ថប្រយោជន៍ដែលបានមកដូចជា ការពង្រីកទីផ្សារ ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ ប៉ុន្ដែ រដ្ឋបាលសហរដ្ឋអាមេរិករបស់​ប្រធានាធិបតី Joe Biden មិនបានរាប់បញ្ចូលនូវកិច្ចពិភាក្សា​ស្ដីពីការកាត់បន្ថយពន្ធគយឡើយ នៅក្នុង​ការចរចាក្របខណ្ឌនេះឡើយ។

ទោះយ៉ាងណា នៅក្រោមសសរស្តម្ភទាំង៤ដដែល សមាជិកនឹងចរចាអំពីការប្តេជ្ញាចិត្តក្នុងវិស័យដូចជា ការសម្របសម្រួលពាណិជ្ជកម្ម ដែលអាចត្រូវបានកែលម្អតាមរយៈនីតិវិធីគយសាមញ្ញ និងងាយជាងមុន។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់រដ្ឋាបាលលោក បៃឌិនមួយរូប បាននិយាយនៅមុនកិច្ចប្រជុំថា ការសម្របសម្រួលពាណិជ្ជកម្ម និងកសិកម្ម គឺស្ថិតក្នុងចំណោមវិស័យដែលគេនឹងពិភាក្សាប្រកបដោយការឯកភាពពិតប្រាកដ។

ក្រៅតែពីអាមេរិក ប្រទេសដែលជាសមាជិកក្របខណ្ឌសេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិកនេះ រួមមាន អូស្ត្រាលី ហ្វីជី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែសេឡង់ រួមទាំងប្រទេសអាស៊ានចំនួន៧ទៀត ដូចជា ប្រ៊ុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម។ ដោយ​ប្រទេសទាំងអស់នេះ តំណាងឲ្យ​ ៤០% នៃទំហំផលិតផល​ក្នុងស្រុកសរុប​របស់ពិភពលោក។ កាលពីខែតុលាកន្លងទៅនេះ ប្រទេសកាណាដា ក៏បានស្វែងរក​ការចូលជាសមាជិក​នៅក្នុង​ក្របខណ្ឌ IPEF នេះដែរ ហើយ​រដ្ឋបាល​លោកចូ បៃឌិន ក៏បានបង្ហាញការគាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​សំណើរបស់​កាណាដា។​

គេនៅចាំបានថា ប្រធានាធិបតីអាមេរិក បានប្រកាសដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) កាលពីខែឧសភា កន្លងទៅ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ហើយគោលបំណងរបស់អាមេរិក គឺចង់ប្រើក្របខណ្ឌសេដ្ឋកិច្ចមួយនេះ ធ្វើជាផ្លូវ ដើម្បីបង្កើតស្ដង់ដារថ្មីទាក់ទងនឹងបរិស្ថាន ការងារ និងបញ្ហាផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ី ខណៈដែលតំបន់នេះ កំពុងមានការប្រទាញប្រទង់ឥទ្ធិពលគ្នាយ៉ាងខ្លាំងក្លា រវាងមហាយក្សអាមេរិក និងមហាយក្សចិន ហើយម៉្យាងវិញទៀត ដើម្បីជំនួសកិច្ចព្រមព្រៀង CP TPP ដែលអាមេរិកបានដកខ្លួនក្នុងរដ្ឋបាលលោកដូណាល់ ត្រាំផងដែរ៕




អត្ថបទបន្ទាប់


ក្រោយរងការបង្ក្រាបពីអាមេរិក ក្រុមហ៊ុន Huawei ផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា 5G សំខាន់ៗដល់ក្រុមហ៊ុន Oppo និង Samsung

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei Technologies បានផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យាកម្រិត 5G សំខាន់ៗដល់ក្រុមហ៊ុនចិន Oppo ដែលជាគូប្រជែងខ…

ក្រុមហ៊ុនក្ដាប់បានឱកាសមាសនៃទីផ្សាររថយន្តនៅរុស្ស៊ី ក្រោយក្រុមហ៊ុនលោកខាងលិចដកខ្លួន

ក្រុមហ៊ុនរថយន្តចិន ទទួលបានឱកាសមាសក្នុងការក្តោបក្តាប់ចំណែកទីផ្សាររថយន្តនៅប្រទេសរុស្ស៊ីប្រមាណ ១ភាគ៣ឯណោះ បន្ទាប់ពីក្រុមហ៊ុនរថយន្តរបស់អឺរ៉ុប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ