វិស័យធនាគារ

ធនាគារកូរ៉េខាងត្បូង ចំនួន ៥ នៅកម្ពុជា បង្កកលុយជាង ៦៦លានដុល្លាររបស់ក្រុមហ៊ុន Prince Group នៅកម្ពុជា


ធនាគារកូរ៉េខាងត្បូង ចំនួន៥ ដែលមានសាខា នៅក្នុងប្រទេសកម្ពុជា បានបង្កកលុយចំនួន ៦៦លានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន Prince Group ដែលជាក្រុមហ៊ុនអាជីវកម្មពហុវិស័យដ៏ធំសម្បើម និងត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលឆបោកបោកតាមប្រព័ន្ធអនឡាញ ដែលបានចាប់ជំរិតជនបរទេស រួមទាំងជនជាតិកូរ៉េ ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូង The CHOSUN Daily។
វិស័យធនាគារ
ដោយ

ការបង្កកលុយរបស់ក្រុមហ៊ុន Prince Group នេះ ធ្វើឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និង ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Prince Group និងម្ចាស់ក្រុមហ៊ុនយក្សមួយនេះ គឺ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ជុំវិញការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ដ៏សម្បើម។

ឯកសារសម្ងាត់ដែលទទួលបានដោយសមាជិកសភាកូរ៉េខាងត្បូង លោក កាង មីនហ្គុក (Kang Min-guk) បានបង្ហាញថា សាខាធនាគារកូរ៉េខាងត្បូង ចំនួន៥ នៅកម្ពុជា ដែលបានបង្កកលុយរបស់ក្រុមហ៊ុន Prince Group រួមមាន ធនាគារអ៊ូរី (Woori), ធនាគារស៊ិនហាន (Shinhan) , ​ធនាគារជឺនប៊ុក (Jeonbuk), ធនាគារ IM Bank និង ធនាគារគុកមីន (Kookmin) ដោយធនាគារទាំងអស់នេះបានធ្វើប្រតិបត្តិការចំនួន​៥២ប្រតិបត្តិការ ជាមួយក្រុមហ៊ុន Prince Group ដែលសរុបជាទឹកប្រាក់ប្រមាណ ១៣៧លានដុល្លារអាម៉េរិក។

អាជ្ញាធរកូរ៉េខាងត្បូង ជឿជាក់ថា ប្រាក់ទាំងនេះ អាចជាប្រាក់ចំណូលបានមកពីបទល្មើស ដែលប្រព្រឹត្តដោយក្រុមហ៊ុន Prince Group។ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង កំពុងពិនិត្យមើល លទ្ធភាពដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងវិធានការរបស់សហរដ្ឋអាម៉េរិក និង ចក្រភពអង់គ្លេស លើក្រុមហ៊ុន Prince Group។ សមាជិកសភាកូរ៉េខាងត្បូង លោក កាង មីនហ្គុក (Kang Min-guk) បានជំរុញឱ្យទីក្រុងសេអ៊ូល សហការជាមួយភាគីកម្ពុជា បន្ថែមទៀត ដើម្បីបង្កកលុយកខ្វក់ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន។

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អគ្គលេខាធិការ UN ព្រមានថា ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់កំពុងប្រឈមនឹងហានិភ័យ

ប្រព័ន្ធពាណិជ្ជកម្មពិភពលោកផ្អែកលើច្បាប់ ដែលសម្របសម្រួល និងឃ្លាំមើលដោយអង្គការពាណិជ្ជកម្មពិភពលោកកំពុងប្រឈមនឹងហានិភ័យ នៃការរអិលធ្លាក់ចេញពីផ្លូ…

អឺរ៉ុប និងអាម៉េរិកបន្ថែមទណ្ឌកម្មថ្មីលើរុស្ស៊ី ក្រោយដិសេធបទឈប់បាញ់នៅអ៊ុយក្រែន

រុស្ស៊ី ដែលបានវាយចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តវាយប្រហារឥតស្រាកស្រាន្តលើអ៊ុយក្រែន ដែលបញ្ហានេះកំពុងទាក់ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ