ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដារំពឹងការជួញដូរភាគហ៊ុនកាន់តែសកម្ម ក្រោយប្រកាសបែងចែកភាគលាភដល់ភាគហ៊ុនិក


ធនាគារ អេស៊ីលីដាបាន និងកំពុងផ្តល់ភាគលាភជូនភាគហ៊ុនិករបស់ខ្លួន សម្រាប់ប្រាក់ចំណេញនៅឆ្នាំ២០២១ ដែលមានទំហំទឹកប្រាក់សរុបជាង ២៣៧ពាន់លានរៀល ឬស្មើនឹងប្រមាណជាង ៥៨លានដុល្លារអាមេរិក ដោយការបែងចែកភាគលាភនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៧ មិថុនា ឆ្នាំ២០២២។
ធនាគារ អេស៊ីលីដាបាន និងកំពុងផ្តល់ភាគលាភជូនភាគហ៊ុនិករបស់ខ្លួន សម្រាប់ប្រាក់ចំណេញនៅឆ្នាំ២០២១ ដែលមានទំហំទឹកប្រាក់សរុបជាង ២៣៧ពាន់លានរៀល
ដោយ

ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា រំពឹងថា ក្រោយការបែងចែកភាគលាភ​ជូនភាគហ៊ុនិក វានឹងជួយឲ្យភាគហ៊ុនអេស៊ីលីដា​ទទួលបានការគាំទ្រកាន់តែច្រើន និងមានការជួញដូរកាន់តែសកម្ម​មួយកម្រិត​ថែមទៀត​នៅក្នុងទីផ្សារមូលបត្រកម្ពុជា​ ខណៈបច្ចុប្បន្នភាគហ៊ុនរបស់អេស៊ីលីដាមានតម្លៃជួញដូរប្រមាណ៨០%នៃទំហំតម្លៃ​ជួញដូរសរុបនៅផ្សារមូលបត្រកម្ពុជា​។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការបែងចែ​ក​ភាគលាភជូនភាគហ៊ុនិក ក្នុងការធ្វើឲ្យប្រសើរឡើងនូវការជួញដូរភាគហ៊ុន​របស់អេស៊ីលីដា នៅលើទីផ្សារមូលបត្រ​កម្ពុជា។ លោកស្រីជឿជាក់ថា ក្រោយអេស៊ីលីដាបែងចែងភាគលាភជូនភាគហ៊ុនិកសម្រាប់ប្រាក់ចំណេញ​ឆ្នាំ២០២១ រួចរាល់ វានឹងផ្តល់សន្ទនីយភាពបន្ថែម​ដល់ភាគហ៊ុននិក ដែលជំរុញឲ្យការជួញដូរភាគហ៊ុន​នៅផ្សារមូលបត្រកម្ពុជា​កាន់តែសកម្មមួយកម្រិតទៀត។ លើសពីនេះវានឹងផ្តល់ឱកាសកាន់តែប្រសើរ​ដល់ភាគហ៊ុនិកក្នុងការទិញភាគហ៊ុនបន្ថែម ដើម្បីទទួលបានភាគលាភដែលមានកំណើនជារៀងរាល់ឆ្នាំ ជាមួយការរីកចម្រើននៃអាជីវកម្ម​របស់អេស៊ីលីដាប្រកបដោយចីរភាព។

បើតាមការអះអាងរបស់លោកស្រី ម៉ារ អមរា ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីបាននិងកំពុងជួញដូរយ៉ាងសកម្មនៅ​លើផ្សារមូលបត្រកម្ពុជា ដែលមានតម្លៃជួញដូរ​ប្រមាណ៨០% នៃតម្លៃជួញដូរសរុប។ ទន្ទឹមនឹងនេះ អេស៊ីលីដាក៏កំពុងខិតខំប្រឹងប្រែងលើដំណើរការបែងចែកភាគលាភ​ដល់ភាគហ៊ុនិក​របស់ខ្លួនស្របតាមបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន​របស់ធនាគារ អេស៊ីលីដា ធនាគារនេះ​នឹងបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ប្រាក់ចំណេញឆ្នាំ២០២១ជាមួយទំហំទឹកប្រាក់ជាង២៣៧ពាន់លានរៀល ឬប្រមាណជាង៥៨លានដុល្លារអាមេរិក។ ការទូទាត់ភាគលាភនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ។

ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ភាគហ៊ុនិកដែលមានសិទ្ធិទទួលបានភាគលាភរួមមានភាគហ៊ុនិកដែលមានឈ្មោះនៅក្នុងបញ្ជីភាគហ៊ុនិកកាលពីថ្ងៃទី៦ ឧសភា និងភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនកាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២២។ ប៉ុន្តែភាគហ៊ុនិកដែលទិញមូលបត្រកម្មសិទ្ធិកាលពីថ្ងៃទី៥ ឧសភា មិនមានសិទ្ធិទទួលភាគលាភនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំមួយ ទទួលយកការទូទាត់តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interacti…

ដំណាំស្រូវវស្សាឆ្នាំនេះកំពុងប្រឈមបញ្ហាជំនន់ទឹកភ្លៀង

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់លឿន និងមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ