អត្ថបទក្រុមហ៊ុន

បញ្ចុះតម្លៃរហូត ៧០% នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយនឹងឱកាសជិះឧទ្ធម្ភាគចក្រហោះមើលទីក្រុង


ព្រឹត្តការណ៍ “MEGA អស្ចារ្យ” បញ្ចុះតម្លៃពិសេស រហូតដល់ ៧០% សម្រាប់ការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្តនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។
បញ្ចុះតម្លៃរហូត ៧០% នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយនឹងឱកាសជិះឧទ្ធម្ភាគចក្រហោះមើលទីក្រុង
ដោយ

ទន្ទឹមនឹងនេះ អតិថិជនដែលចំណាយរហូតដល់​ $3,000 នឹង​មានឱកាស​បានជិះឧទ្ធម្ភាគចក្រ​​ទស្សនារាជធានីភ្នំពេញពីលើអាកាស

ចំណាយ $2,000 ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency

ចំណាយ​ $1,000 ស្នាក់នៅសណ្ឋាគារ Fairfield By Marriott

ចំណាយ $500 លេងកីឡាវាយកូនហ្គោលនៅ ហ្គាឌិន រ៉ូយ៉ាល ហ្គោល ឬ គូប៉ុងទឹកប្រាក់ $50 នៅផ្សារទំនើប ជីប ម៉ុង ថែមទៀតផង ។

ការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០%​ នេះ ទៅលើហាងសម្លៀក​បំពាក់ ដែលមានម៉ាកយីហោល្បីជាច្រើនដូចជា Karl Lagerfeld, Jaspal, Paul Smith, H&M និង Lacoste ជាដើម ។

ហើយកម្មវិធីពិសេសនេះ ក៏សម្រាប់ការទទួលទានអាហារ ក៏ដូចជានៅកន្លែងកម្សាន្ត និងហាងលក់សម្ភារៈជាច្រើនទៀតផងដែរ ហើយចាប់ផ្ដើម ពី​ថ្ងៃទី ០១ មិថុនានេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា។

ក្រៅពីឱកាសបានជិះយន្តហោះឧទ្ធម្ភាគចក្រកម្សាន្តមើលទីក្រុង និងស្នាក់នៅសណ្ឋាគារ​លំដាប់ផ្កាយប្រាំថែមទៀត ក៏មានផ្ដល់នូវ​កាដូ និងគូប៉ុងសាច់ប្រាក់ និងរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជនផងដែរ​ ។

គួរបញ្ជាក់ថា ម៉ាកយីហោសម្លៀកបំពាក់ល្បីៗដូចជា ZARA, Karl Lagerfeld, Jaspal, Paul Smith និង EA7 ទើបតែបានបើក​ហាង​លក់សម្លៀកបំពាក់របស់ខ្លួនលើកដំបូង ដែលមានតែនៅ​ផ្សារទំនើបជីបម៉ុង ២៧១​​ មេហ្គា ម៉ល​ តែប៉ុណ្ណោះ ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាផ្សារទំនើបដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយ​បានបើកដំណើរការសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០២២ នេះហើយ។

ផ្សារទំនើបខ្នាតយក្សមួយនេះ ប្រមូលផ្ដុំដោយហាង ដែលមាន​យីហោក្នុងស្រុកនិងអន្តរជាតិល្បីៗ និងមានបម្រើជូន អាហារ ភេសជ្ជៈ សម្លៀកបំពាក់ទាន់សម័យ កន្លែងកម្សាន្ត និងពាណិជ្ជកម្មចម្រុះជាច្រើនទៀត ដែលផ្តល់នូវភាពងាយស្រួល និងការកម្សាន្តឥតដែនកំណត់ជូនអថិតិជ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ទទួលបានការកោតសរសើរពីក្រសួងសម្រាប់បទចម្រៀង«វីរភាពកីឡា»

ព័ត៌មាន
ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) ដែលជាក្រុមហ៊ុនឈានមុខគេ លើបច្ចេកវិទ្យាទូរស័ព្ទចល័ត និងការរស់នៅបែបឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជ…

សម្ដេចតេជោ ហ៊ុន សែន រំឭកថា កំហុសនយោបាយនឹងធ្វើឲ្យប្រទេសរីកចម្រើនយឺត ជួបវិបត្តិសេដ្ឋកិច្ច និងបាត់បង់ធនធានមនុស្ស

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវពឹងផ្អែកទៅលើកត្តាធនធានមនុស្ស ខណៈកន្លងមក កម្ពុជាធ្លាប់បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ