តម្រូវការផ្នែកអាហារ និងភេសជ្ជៈនៅកម្ពុជា

អ្នកជំនាញរំពឹងថា តម្រូវការផ្នែកអាហារ និងភេសជ្ជៈនៅកម្ពុជានឹងមានការកើនឡើងច្រើននៅចុងឆ្នាំនេះ


បន្ទាប់ពីជំងឺកូវីដ១៩ រីករាលដាលក្នុងប្រទេសកម្ពុជាមានភាពថមថយមក យើងឃើញថាគ្រប់វិស័យទាំងអស់មានការបើកដំណើរការឡើងវិញ ជាពិសេសវិស័យទេសចរណ៍ ការបើកច្រកព្រំដែននានា ដែលអាចឲ្យមានការធ្វើដំណើរ និងដឹកជញ្ជូនចេញចូលហាក់មានភាពប្រសើរឡើងវិញ។ ដោយមើលឃើញពី អំណោយផលនៃសកម្មភាពសេដ្ឋកិច្ចទាំងនេះ អ្នកជំនាញក្នុងវិស័យឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈមើលឃើញថា តម្រូវការផ្នែកផលិតផលអាហារ និងភេសជ្ជៈនឹងមានការកើនឡើងកាន់តែច្រើនថែមទៀតនៅចុងឆ្នាំ២០២២នេះ។
តម្រូវការផ្នែកអាហារ

លោក សម្បត្តិ សុធា រ៉េមី អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Auskhmer និងជាប្រធានក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជាប្រចាំប្រទេសថៃ (CBC) បានមើលឃើញថា វិស័យទេសចរណ៍ ក៏ដូចជាសណ្ឋាគារ និងផ្ទះសំណាក់ ភោជនីយដ្ឋាន ចាប់ផ្ដើមមានការដំណើរសកម្មភាពបណ្ដើរៗឡើងវិញហើយ ពិសេសនៅតាមតំបន់ទេសចរណ៍នានា ហាក់មានភ្ញៀវទេសចរកើនឡើងជាបន្តបន្ទាប់ ដូចជានៅខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។ ភាពប្រសើរឡើងទាំងនេះ ត្រូវបានលោក រ៉េមី រំពឹងថា នឹងធ្វើឲ្យតម្រូវការផ្នែកម្ហូបអាហារ និងភេសជ្ជៈ នឹងមានភាពកើនឡើងច្រើនបន្ថែមទៀតនៅចុងឆ្នាំនេះ។

ដ្បិតថា បញ្ហាកូវីដ១៩ បានធូរស្បើយបន្តិចមែន ប៉ុន្តែបញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែនក៏បានឈានមកដល់ នាំឲ្យតម្លៃប្រេងមានការកើនឡើង ដែលបានផ្តល់ផលប៉ះពាល់ដល់វិស័យដឹកជញ្ជូនខ្លាំងផងដែរ។ បើទោះបីជា វិស័យដឹកជញ្ជូនមានផលប៉ះពាល់ តម្លៃប្រេងឡើងថ្លៃ ការនាំចូលទំនិញពីបណ្តាប្រទេសឆ្ងាយៗមានការឡើងថ្លៃក៏ពិតមែន ប៉ុន្តែអ្នកជំនាញវិស័យនាំចូលម្ហូបអាហារ លោក សម្បត្តិ សុធា រ៉េមី បានអះអាងថា ក្រុមហ៊ុននាំចូលនាំចូលផលិតផលម្ហូបអាហារ ចាប់ផ្ដើមងាកមកចាប់យកឱកាសនៅតាមប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសជិតខាងកម្ពុជាវិញ ជាក់ស្តែងដូចជាប្រទេសថៃជាដើម។

លោក សម្បត្តិ សុធា រ៉េមី បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជាប្រចាំប្រទេសថៃ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍មួយនៅទីក្រុងបាងកកប្រទេសថៃរយៈពេល៣ថ្ងៃ នៅពេលខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយ វិស័យម្ហូបអាហារ និងភេសជ្ជៈ វិស័យទេសចរណ៍ ព្រមទាំងវិស័យអចលនទ្រព្យផងដែរ ដើម្បីឲ្យអ្នករកស៊ីនៅប្រទេសថៃ និងប្រទេសកម្ពុជាមានឱកាសជួបគ្នាពិភាក្សារគ្នាទៅវិញទៅមកលើកិច្ចការធុរកិច្ចផ្សេងៗ។ ជាមួយគ្នានោះ ក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជាប្រចាំប្រទេសថៃ ក៏បានជួយផ្សព្វផ្សាយ និងនាំយកផលិតផលខ្មែរ ទៅដាក់តាំងលក់នៅទីផ្សារប្រទេសថៃ ដើម្បីបង្ហាញណែនាំឲ្យគេបានស្គាល់នូវផលិតផលខ្មែរផងដែរ។

ដោយមើលឃើញថា កម្ពុជាមានការនាំចូលផលិតសម្រេចច្រើនជាងការនាំចេញ លោក សម្បត្តិ សុធា រ៉េមី បានលើកទឹកចិត្តឲ្យកម្ពុជាផលិតនូវផលិតផលសម្រេចដោយខ្លូនឯងឲ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការចំណាយនានា ទាំងថ្លៃបង់ពន្ធ និងថ្លៃដឹកជញ្ជូនផងដែរ ដែលធ្វើឲ្យតម្លៃទំនិញកាន់តែមានតម្លៃបន្ថែមខ្ពស់ ខណៈការសង្ឈឹមតែលើការនាំចូលផលិតផលចំណីអាហារ និងភេសជ្ជៈពីបណ្តាប្រទេសដទៃខ្លាំងពេក វាអាចនាំឲ្យមានបញ្ហានៅថ្ងៃអនាគត ហេតុនេះហើយកម្ពុជាត្រូវគិតគូរក្នុងការបង្កើនការផលិតដោយខ្លួនឯងឲ្យបានច្រើនបន្ថែមទៀត៕

None



អត្ថបទបន្ទាប់


ក្រុមវិនិយោគិនបារាំងបង្ហាញពីបំណងបង្កើនឱកាសវិនិយោគនៅកម្ពុជា តាមរយៈ«វេទិកាធុរកិច្ចបារាំង-កម្ពុជា»

ក្រុមអ្នកវិនិយោគជាច្រើនក្រុមហ៊ុនមកពីប្រទេសបារាំង បាននិងកំពុងសម្លឹងរកសក្ដានុពល សម្រាប់ការវិនិយោគបន្ថែមនៅកម្ពុជា តាមរយៈការរៀបចំ «វេទិកាធ…

សម្ដេច ហ៊ុន សែន គាំទ្រទស្សនៈរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមហាធៀ ដែលថា អាមេរិក គួរតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ

គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ឧសភា បានចូលមកខមិនបញ្ចេញមតិ នៅក្នុងវីដេអូព័ត៌មានរបស់កម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ