អត្ថបទក្រុមហ៊ុន

ធនាគារ ប្រ៊ីដ ជាប់ជាសហគ្រាសបង់ពន្ធដែលអនុលោមតាមសារពើពន្ធល្អជាងគេ នៅក្នុងឆ្នាំ២០២៣


ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជ ឈានមុខគេផ្តល់ជូនសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជន និងសេវាបញ្ញើ ទទួលបានលិខិតសរសើរពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុលោមភាពសារពើពន្ធប្រភេទ“មាស” លិខិតសរសើរមួយនេះបានឆ្លុះបញ្ចំាងពីការការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះការអនុលោមភាពសារពើពន្ធរបស់ធនាគារប្រ៊ីដ។
ធនាគារ ប្រ៊ីដ ជាប់ជាសគ្រាសបង់ពន្ធដែលអនុលោមតាមសារពើពន្ធល្អជាគេ នៅក្នុងឆ្នាំ២០២៣
ដោយ

លោក រីឆាត លីវ ជាអគ្គនាយកប្រតិបត្តិរបស់ធនាគារ ប្រ៊ីដ បានមានប្រាសាសន៍ថា “ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ប្រភេទពន្ធជាច្រើនត្រូវបានបង្កើតឡើងនៅកម្ពុជា ដូចជា ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអចលនទ្រព្យ ជាដើម។

ហើយការបង់ពន្ធនេះទៀតសោតគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាក្នុងនាមជាសហគ្រាសមួយក្នុងប្រទេសកម្ពុជា។’’ លោកបានបន្តទៀតថា ការទទួលបានមេដាយ មាស លើកនេះ គឺជាចាប់ផ្តើម និងជាគំរូដ៏ល្អសម្រាប់ស្ថាប័នផ្សេងៗ ក្នុងការក្លាយខ្លួនទៅជាធនាគារ ដែលគោរពនិងអនុវត្តទៅតាមច្បាប់បានយ៉ាងខ្ជាប់ខ្ជួន។ ជាការពិតណាស់ការបង់ពន្ធ វាគឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ហើយនេះក៏បង្ហាញពីការបន្តប្តេជ្ញាចិត្ត និងតម្លាភាពរបស់ធនាគារក្នុងអភិបាលកិច្ចសារពើពន្ធដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចជូនរដ្ឋ។

អំពីបណ្ណសរសើរ

ប័ណ្ណសរសើរនេះមានបីប្រភេទផ្សេងគ្នា គឺ ប្រភេទប័ណ្ណមាស ទឹកប្រាក់ និងសំរិទ្ធ។ សម្រាប់ ប័ណ្ណមាស គឺជាប័ណ្ណ លេខ១សម្រាប់សហគ្រាសដែលបានអនុលោមទៅតាមសារពើពន្ធបានយ៉ាងល្អត្រឹមត្រូវក្នុងការបំពេញកាតព្វកិច្ចជូនរដ្ឋ ដើម្បីទទួលបានប័ណ្ណមួយនេះសហគ្រាសនីមួយៗត្រូវមានឯកសារគ្រប់គ្រាន់ដែលតម្រូវទៅតាមពន្ធដា ដោយឯកសារទំាងអស់នោះរួមមាន ប័ណ្ណពន្ធប៉ាតង់ ក្រដាក់បង្ហាញពីបច្ចុប្បន្នភាពនៃការបង់ពន្ធ និងមានការរក្សារទុកនៅព័ត៌មានគណនេយ្យគ្រប់ប្រភេទ។

អំពីធនាគារពាណិជ្ជ ប្រ៊ីដ
ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុកបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា ផ្តល់ជូននៃសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើឆ្លាតវៃ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាផ្ទេរប្រាក់ សេវាធនាគារឌីជីថល។ល។
ធនាគារ ប្រ៊ីដគឺជាធនាគារពាណិជ្ជក្នុងស្រុកដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។
សម្រាប់ព័ត៌មានបន្ថែសូមចូលមកកាន់គេហទំព័រ http://www.bridgebank.com.kh




អត្ថបទបន្ទាប់


អបអរសាទរអ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនរៀលទាំង ៣០នាក់ ពីការចាប់ឆ្នោតលើកទី២ ប្រចាំខែសីហា

ព័ត៌មាន
អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀលក្នុងសប្ដាហ៍ទី ២ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្…

ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងគម្រោងអ័រគីដេ ដឹពោធិ៏ចិនតុង

ព័ត៌មាន
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ