ដើម្បីជួយជ្រោមជ្រែងក្ដីស្រមៃនេះឱ្យក្លាយជាការពិត Cambodia Sport+ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះអនុស្សរណៈយោគយល់គ្នា (MoU) រយៈពេល ៥ឆ្នាំ ជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាកសាង និងជំរុញសមត្ថភាពកីឡាករឱ្យឈានទៅមុខកាន់តែខ្លាំងក្លា!
លោក អ៊ឹង វីរៈ អគ្គនាយកបន្ដវេននៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា បានគូសបញ្ជាក់ដែរថា ការចូលរួមគាំទ្រដោយក្រុមហ៊ុនខ្មែរ Cambodia Sport+ នាពេលនេះ មិនត្រឹមតែជួយដល់ការលើកកម្ពស់វិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្ដែ ជាការរួមចំណែកក្នុងកសាងយុវជនកម្ពុជា ដែលមាន សុខភាពល្អ សីលធម៌ និងវិន័យរស់នៅល្អ ដើម្បីបន្ដអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
លោកឧត្តមសេនីយ៍ត្រី ប៊ុន ឈុនគីម ប្រធានប្រតិភូសមាគមបាល់ទះក្រសួងមហាផ្ទៃ បានឡើងដែរថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រយៈពេល ៥ឆ្នាំនេះ នឹងជួយឱ្យកីឡាករនៅក្នុងក្លឹបបាល់ទះក្រសួងមហាផ្ទៃ កាន់តែមានកម្លាំងទឹកចិត្តហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជាឱ្យកានតែរីកចម្រើន។
កិច្ចសហការរយៈពេល ៥ឆ្នាំនេះ ផ្តោតសំខាន់លើការចូលរួមបង្កើតលក្ខខណ្ឌហ្វឹកហាត់កាន់តែប្រសើរ បង្កើនឱកាសប្រកួតប្រជែង បង្កើនបទពិសោធន៍ និងបំប៉នបច្ចេកទេសថ្មីៗដល់កីឡាករ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកម្រិតកាន់តែខ្ពស់។
ក្រៅពីវិស័យកីឡាបាល់ទះ Cambodia Sport+ តែងតែដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រព្រឹត្តិការណ៍កីឡាផ្សេងៗទៀតនៅកម្ពុជា ដូចជា Kickboxing, កីឡារត់ និងវេទិកាកីឡាជាច្រើនទៀត ដើម្បីបង្កើតវេទិកាឱ្យយុវជន និងកីឡាករបានបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់៕