អឺរ៉ុប​ចាប់ផ្ដើម​លែង​ប្រើ​រថយន្ត​ម៉ាស៊ូត​និងសាំងបណ្ដើរៗហើយ

ត្រឹមឆ្នាំ២០៣០ Ford នឹង​ផលិតតែ"រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ" នៅទីផ្សារ​អឺរ៉ុប


ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ធំមួយ​របស់​សហរដ្ឋ​អាមេរិក ត្រូវបាន​សារព័ត៌មាន​នៅ​អាមេរិក ចុះផ្សាយថា ក្រុមហ៊ុននេះ​កំពុង​វិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ទៅលើ​រោងចក្រ​ផលិត​រថយន្ត​ប្រើ​អគ្គិសនី​មួយ នៅក្នុងទីក្រុង​កូឡូញ ប្រទេស​អាល្លឺម៉ង់ ដោយ​ប្ដេជ្ញាថា នឹងផលិត​តែ​«រថយន្ត​ប្រើអគ្គិសនី​១០០%» នៅក្នុង​ពេល​ប៉ុន្មានឆ្នាំខាងមុខទៀត​នេះ ។
ត្រឹមឆ្នាំ២០៣០ Ford នឹង​ផលិតតែ"រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ" នៅទីផ្សារ​អឺរ៉ុប
ដោយ

សារព័ត៌មាន CNBC ផ្សាយថា ក្រុមហ៊ុន​ Ford បាននិយាយថា នៅត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦ រថយន្ត​របស់ខ្លួនគ្រប់​ម៉ូដែល​ដែល​ផលិត​និង​លក់​​នៅអឺរ៉ុប នឹង​គ្មា​នបញ្ចេញ​ផ្សែង​ពុល ប្រើថាមពល​អគ្គិសនី​សុទ្ធ ឬ​ហាយប្រ៊ីត ទាំងអស់ ហើយ​គ្រោងនឹង​លក់តែ​រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ​១០០% នៅឆ្នាំ​២០៣០ ។ 

ការវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ នៅអាល្លឺម៉ង់ ក្រុមហ៊ុន Ford នឹង​កែ​ឲ្យ​ទំនើប​ជាងមុន​នូវរោងចក្រ​ដំឡើងរបស់ខ្លួនដែលមានស្រាប់ ដោយ​ប្រែក្លាយវាឲ្យទៅជា​រោងចក្រ​ផ្ដោត​សំខាន់តែទៅលើ​ការផលិត​រថយន្ត​ប្រើអគ្គិសនី ។ 

ខណៈដែលរដ្ឋាភិបាល​បណ្ដាប្រទេស​នៅលើ​ពិភព​លោក​ប្រកាស​ពីផែនការ​ងាកចេញពីការប្រើ​រថយន្ត​ប្រើ​ម៉ាស៊ូត​និង​សាំង ក្រុមហ៊ុន Ford ក៏ដូចជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​នៅលើ​ពិភពលោក កំពុង​តែ​បង្កើន​ការផលិត​និងលក់រថយន្ត​ប្រើ​អគ្គិសនី និង​ប្រណាំងប្រជែង​ជាមួយក្រុមហ៊ុន​មួយចំនួន ដូចជា Tesla របស់​មហាសេដ្ឋីពិភពលោក Elon Musk ។ 

ក្រុមហ៊ុន​ផលិតរថយន្ត​ Kia របស់​កូរ៉េខាងត្បូង នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន នៅឆ្នាំនេះ ខណៈ​ដែល​ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ កំពុងវិនិយោគ​ទឹកប្រាក់ជាង ៤២​ពាន់លានដុល្លារ​ ទៅលើ​ការផលិត​រថយន្ត​ប្រើ​អាគុយ និង​និយាយថា ខ្លួនចង់​បញ្ចេញ​លក់​រថយន្ត​ប្រើ​អគ្គិសនីសុទ្ធ ឲ្យ​បាន​ប្រហែល ៧០ម៉ូដែល នៅត្រឹមឆ្នាំ២០៣០ ខាងមុខ ៕​




អត្ថបទបន្ទាប់


កម្មវិធី “សុភមង្គលថ្មីបែបធម្មជាតិ” នឹងមកដល់ជាមួយការបញ្ចុះតម្លៃរាប់ម៉ឺនដុល្លារ និងរង្វាន់អស្ចារ្យច្រើនសន្ធឹកសន្ធាប់

ព័ត៌មាន
បន្ទាប់ពីប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសាង់គម្រោងបែបធម្មជាតិចំនួន៣កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ពេលនេះ បុរី ប៉េង ហួត …

ចិនច្រានចោលរឿងចោទប្រកាន់ថានៅពីក្រោយរដ្ឋប្រហារនៅភូមាខណៈអាមេរិកបន្តដាក់សម្ពាធ

ព័ត៌មាន
កន្លងមកធ្លាប់បានលេចធ្លាយពាក្យចចាមរាមថា ចិនជាអ្នកនៅពីក្រោយ និងបានទំនុងបម្រុងការធ្វើរដ្ឋប្រហារនៅភូមា តាមរយៈការបញ្ជូនអ្នកបច្ចេកទេសចិន ដើម្បីម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ