អត្ថបទក្រុមហ៊ុន

កម្មវិធី “សុភមង្គលថ្មីបែបធម្មជាតិ” នឹងមកដល់ជាមួយការបញ្ចុះតម្លៃរាប់ម៉ឺនដុល្លារ និងរង្វាន់អស្ចារ្យច្រើនសន្ធឹកសន្ធាប់


បន្ទាប់ពីប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសាង់គម្រោងបែបធម្មជាតិចំនួន៣កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ពេលនេះ បុរី ប៉េង ហួត កំពុងត្រៀមរៀបចំកម្មវិធីបើកលក់ និងសម្ពោធជាផ្លូវការនូវគម្រោងទាំង៣នេះក្នុងពេលតែមួយ ជាមួយការផ្ដល់ជូនដ៏សម្បើមមិនធ្លាប់មានពីមុនមក។ កម្មវិធី “សុភមង្គលថ្មីបែបធម្មជាតិ” នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបុរី ប៉េង ហួត (បឹងស្នោ) នៅលើមហាវិថីក្លាស្ទ័រ ជិតផ្ទះគំរូវីឡា King A វេលាម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៨:០០ យប់។
កម្មវិធី “សុភមង្គលថ្មីបែបធម្មជាតិ” នឹងមកដល់ជាមួយការបញ្ចុះតម្លៃរាប់ម៉ឺនដុល្លារ និងរង្វាន់អស្ចារ្យច្រើនសន្ធឹកសន្ធាប់
ដោយ

អតិថិជនដែល​កក់ប្រាក់ចំពោះការទិញផ្ទះក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ គម្រោង​ ដឹស្តា ផ្លាទីនីម អេកូវេរ៉ាន់ដា ឬគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ ក្នុងថ្ងៃកម្មវិធីនេះនឹងទទួលបានការផ្ដល់ជូនដ៏អស្ចារ្យផ្ទួនៗ​ក្នុងពេលតែមួយដែលរួមមាន៖

ការបញ្ចុះតម្លៃភ្លាមៗរហូតដល់ ១១%

ការផ្ដល់ជូនកង់ស្ព័រម៉ាក Giant មួយគ្រឿងភ្លាមៗចំពោះការទិញគ្រប់ប្រភេទផ្ទះ

ការបញ្ចុះតម្លៃបន្ថែមជាទឹកប្រាក់រហូតដល់ ២០ ០០០ ដុល្លារ

អ្វីដែលកាន់តែអស្ចារ្យមិនធ្លាប់មាននោះ គឺឱកាសឈ្នះដំណើរកម្សាន្ត VVIP ទៅកោះសង្សារជាមួយមនុស្សជាទីស្រលាញ់យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។

ក្រៅពីការផ្ដល់ជូនដែលមិនធ្លាប់មាននេះ អតិថិជនអាចមានជម្រើសទូទាត់តាមរយៈធនាគារដៃគូរបស់បុរី ប៉េង ហួត​ដោយអត្រាការប្រាក់ចាប់ពី ៤,៩៩% ឡើងទៅ ហើយទំហំកម្ចីរហូតដល់៨០%។

គួរបញ្ជាក់ថា កម្មវិធីនេះបើកជូនសាធារណជនចូលរួមដោយសេរី ហើយរឹតតែពិសេសជាងនេះទៅទៀតគឺអ្នកចូលរួម និងអតិថិជន​ទាំងអស់អាចមានឱកាសឈ្នះរង្វាន់ទូរសព្ទ iPhone 12 Pro Max និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតក្នុងថ្ងៃនីមួយៗតែម្ដង។

ពិសេសណាស់មែនទេ? កុំភ្លេច​​ជួបគ្នាណា៎! សូម​អញ្ជើញមកទស្សនាផ្ទះគំរូផ្ទាល់ និង​ទទួលយកការផ្ដល់ជូនទាំងនេះ ក៏ដូចជា​ការប្រឹក្សាយោបល់ពីសហការីជំនាញយើងខ្ញុំដែលនឹងរង់ចាំបម្រើសេវាកម្មជូនលោកអ្នកដោយក្ដីរីករាយ និងប្រកបដោយវិជ្ជាជីវៈ។

ព័ត៌មានលម្អិតអំពីកម្មវិធី និងលក្ខខណ្ឌផ្សេងៗ សូមទាក់ទងមកលេខ 098/ 016 / 017 596 789 ឬតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការ Borey Peng Huoth ឬចូលរួមក្នុង Channel Telegram: https://t.me/boreypenghuoth៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម មានការនាំចេញខ្ពស់ជាងគេនៅឆ្នាំ២០២០ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦នៅអាស៊ាន

ព័ត៌មាន
នៅក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦ នៅក្នុងតំបន់អាស៊ាន ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលសម្រេចបានកំណើនការនាំចេញខ្ពស់ជា…

ត្រឹមឆ្នាំ២០៣០ Ford នឹង​ផលិតតែ"រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ" នៅទីផ្សារ​អឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ធំមួយ​របស់​សហរដ្ឋ​អាមេរិក ត្រូវបាន​សារព័ត៌មាន​នៅ​អាមេរិក ចុះផ្សាយថា ក្រុមហ៊ុននេះ​កំពុង​វិនិយោគទឹកប្រាក់ ១ពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ