![: បុរី មេគង្គ លែន បានរៀបចំ អំណោយចែកជូន ដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ](https://cdn.cambonomist.com/media/images/InShot_20220921_141447850.2e16d0ba.fill-960x540.jpg)
![បុរី មេគង្គ លែន បានរៀបចំ អំណោយចែកជូន ដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ](https://cdn.cambonomist.com/media/images/2_AiOtSsa.original.png)
![បុរី មេគង្គ លែន បានរៀបចំ អំណោយចែកជូន ដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ](https://cdn.cambonomist.com/media/images/3_1.original.png)
ជាក់ស្តែង នាព្រឹកថ្ងៃទី ថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែនព្រមទាំងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ នៃ បុរី មេគង្គ លែន បានរៀបចំ ចែកជូន អំណោយដល់បុគ្គលិក ជាង កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន ប្រមាណជាង ១,០០០នាក់ ក្នុងនោះមានដូចជា មី ទឹកសុទ្ធ ទឹកក្រូច និងថវិកាមួយចំនួន សម្រាប់ជាការលើកទឹកចិត្ត និង អគុណសម្រាប់ការខិតខំប្រឹងប្រែងដល់បុគ្គលិក ជាង កម្មករ- កម្មការិនី កន្លងមក ក៏ដូចជាការធ្វើទានដ៏ថ្លៃថ្លាសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ នេះផងដែរ ។
កន្លងមកយើងសង្កេតឃើញជារឿយៗពេលកន្លងមក បុរី មេគង្គ លែន តែងតែចូលរួម ក្នុងការងារសង្គមផ្សេងៗ ក៏ដូចជាការរៀបចំអំណោយសម្រាប់ កម្មករ កម្មការនី ដែលបំរើការងារក្នុងការដ្ឋាន ផ្ទាល់តែម្តង ដែលសកម្មភាពទាំងនេះ បានបង្ហាញចេញនូវការយកចិត្តទុកដាក់អំពីសុខទុក្ខ ទៅលើពួកគាត់ ពីសំណាក់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង របស់ បុរី មេគង្គ លែន ។ ឃើញថាមាន បុគ្គលិក កម្មករ- កម្មការិនី ជាច្រើន សំដែងការពេញចិត្តនិង រំភើបរីករាយជាខ្លាំង ដោយក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ មិនដែលអាក់ខានម្តងណា មិនថារដូវកាលបុណ្យទាន ឬក្រៅពីបុណ្យទាននោះទេ ។
ក្នុងឱកាស ផ្តល់ជូន អំណោយដ៏ថ្លៃថ្លានេះ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា លោកពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែល មានឱកាសបានសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ក្នុងថ្ងៃនេះ ។ លោកក៏បានសំដែងការអរគុណទៅកាន់ បងប្អូន បុគ្គលិក កម្មករ- កម្មការិនី ជាងទាំងអស់ របស់បុរី ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ដោយយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម និងយ៉ាងហ្មត់ចត់ប្រកបដោយភាពអត់ធ្មត់ មិនខ្លាចនឿយហត់ ដើម្បីផ្តល់ជូនលំនៅដ្ឋានប្រកបដោយគុណភាពសំណង់ល្អបំផុត សម្រាប់អតិថិជន។ លោកបានបន្តថា ប្រសិនជាគ្មានការចូលរួមពីបងប្អូនកម្មករ ជាងទេនោះ សមទ្ធិផលដែលទទួលបាននៅថ្ងៃនេះក៏មិនអាចចេញជារូបរាងបានដែរ ហើយក៏មានការជូនពរ ដល់ គណៈគ្រប់គ្រង បុគ្គលិកកម្មករ កម្មការនី សម្រាប់ថ្ងៃឈប់សម្រាកនា ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរខាងមុខនេះផងដែរ ។
![បុរី មេគង្គ លែន បានរៀបចំ អំណោយចែកជូន ដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ](https://cdn.cambonomist.com/media/images/10_1.original.png)
![បុរី មេគង្គ លែន បានរៀបចំ អំណោយចែកជូន ដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ](https://cdn.cambonomist.com/media/images/16.original.png)
![បុរី មេគង្គ លែន បានរៀបចំ អំណោយចែកជូន ដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ](https://cdn.cambonomist.com/media/images/DSC00043.original.jpg)