ជប៉ុននិងឥណ្ឌាប្តេជ្ញាប្រឆាំងនឹងអស្ថិរភាពក្នុងតំបន់

មេដឹកនាំកំពូលជប៉ុន និងឥណ្ឌាប្តេជ្ញាប្រឆាំងនឹងអស្ថិរភាពក្នុងតំបន់ ស្របពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន


នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីឥណ្ឌាគឺលោក Narendra Modi បាននិយាយព្រមព្រៀងគ្នាកាលពីថ្ងៃចុងសប្ដាហ៍មុននេះថា ពួកគេនឹងមិនអត់ឱនចំពោះការប៉ុនប៉ង ចង់ផ្លាស់ប្តូរស្ថានការណ៍ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ណាមួយនោះទេ។ ការលើកឡើងបែបនេះ របស់មេដឹកនាំកំពូលនៃប្រទេសធំៗទាំងពីរ គឺជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ជប៉ុននិងឥណ្ឌាប្តេជ្ញាប្រឆាំងនឹងអស្ថិរភាពក្នុងតំបន់

បន្ទាប់​ពី​ជំនួប​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ទីក្រុង​ញូ​វ​ដេ​លី នាយក​រដ្ឋមន្ត្រី​ជប៉ុន Kishida បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ថា មេដឹកនាំ​ទាំង​ពីរ​បាន​យល់​ស្របគ្នា​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ត្រូវ​តែ​ដោះស្រាយ​ដោយ​ឈរ​លើ​ច្បាប់​អន្តរជាតិ​។ យ៉ាងណាមិញ​គេ​សង្កេត​ឃើញ​ប្រធានាធិបតី​ឥណ្ឌា​លោក Modi មិន​បាន​ហៅ សកម្មភាព​រុ​ស្ស៊ី ថា​ជា​ការ​ឈ្លានពាន លើ​អ៊ុយ​ក្រែ​ន​នោះ​ទេ អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នោះ​។

កិច្ច​ពិភាក្សា​រវាង​ប្រទេស​ធំ​ៗ​នៅ​អាស៊ី​ទាំង​ពីរ​នេះ បាន​បាន​រៀបចំ​ឡើង​នៅ​គ្រា ដែល​ជប៉ុន​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ឥណ្ឌា ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ដែល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃ​ទី​២៤​ខែកុម្ភៈ​។ ឥណ្ឌា​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ និង​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​រុ​ស្ស៊ី មិន​បាន​ថ្កោលទោស​អំពើ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន​ឡើយ ជាក់ស្តែង កាលពីដើម​ខែមីនា ឥណ្ឌា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣៥ ដែល​បាន​បោះ​ឆ្នោត​អនុប្បវាទ​អំឡុង​សេចក្តីសម្រេច​មហាសន្និបាត​អង្គការសហប្រជាជាតិ ទាមទារ​ឲ្យ​រុ​ស្ស៊ី​ដកទ័ព​ពី​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ដែល​បាន​ចេញផ្សាយ​បន្ទាប់​ពី​កិច្ច​ពិភាក្សា ប្រទេស​ទាំង​ពីរ​បាន​បង្ហើប​ពី​ការ​ព្រួយបារម្ភ​ខ្លះ​ៗ​ដែរ អំពី​ជម្លោះ​ដែល​កំពុង​បន្ត​មាន និង​អំពី​វិបត្តិ​មនុស្សធម៌ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បាន​ជំរុញ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា​។ ប៉ុន្តែ យ៉ាងណា គេ​មិន​បាន​និយាយ​ចំ​ៗ​សំដៅ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ដោយ​ផ្ទាល់​នោះ​ទេ​។ 

ក្រៅពី​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន សម​ភាគី​ទាំង​ពីរ​ក៏​បាន​អះអាង​ជា​ថ្មី​នូវ​ចក្ខុវិស័យ​របស់​ពួក​គេ​ចំពោះ​សេរីភាព និង​ការ​បើកចំហ តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ចំ​ពេល​មានការ​ភ័យ​ខ្លាច​ថា ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​អាច​ធ្វើ​ឱ្យ​ចិន​កាន់តែ​បានដៃ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

ខណៈ​ពេល​ដែល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នៅ​បន្ត​អូស​បន្លាយ ការ​វាយប្រហារ​របស់​ទីក្រុង​មូ​ស្គូ​ក៏ មាន​កាន់តែ​ខ្លាំង​ឡើង ជាមួយនឹង​ការ​ទម្លាក់​គ្រាប់បែក​ដែល​មិន​រើសមុខ បាន​បន្ថែម​ការ​រង​គ្រោះ​ដល់​ជន​ស៊ី​វិល​កាន់តែ​ច្រើន​។

ប្រជាជន​អ៊ុយ​ក្រែ​ន ដែល​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​បាន​កើនឡើង​ដល់​ជិត ១០​លាន​នាក់ ខណៈ​ដែល​មនុស្ស​ជិត ៦​លាន​៥​សែន​នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ក្នុង​ប្រទេស​រក​កន្លែង​មាន​សុវត្ថិភាព ហើយ​ជាង​៣​លាន​នាក់​ទៀត​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ក្បែរ​ខាង​។ នេះ​បើ​យោង​តាម​អង្គការ​អន្តរជាតិ​សម្រាប់​ការ​ធ្វើ​ចំណាកស្រុក​ហៅ​កាត់​ថា IOM និង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចប៉ះពាល់ដល់ពាណិជ្ជកម្មរបស់មហាយក្សចិនយ៉ាងណាខ្លះ?

ព័ត៌មាន
សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយពេលជិត១ខែមកហើយ ដែលមិនត្រឹមតែសម្លាប់មនុស្សនិងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធជាច្រើនប៉ុណ្ណោះទេប៉ុន្តែវា…

រុស្ស៊ីនៅសល់ស្ដុកមាសជាង២ពាន់តោន តម្លៃជិត១៤០ពាន់លានដុល្លារ ប៉ុន្ដែមិនមានអ្នកចង់ទិញ

ព័ត៌មាន
ប្រទេសរុស្ស៊ី ត្រូវបានគេស្គាល់ថា គឺជាប្រទេសធំផុតទី៥ ដែលមានស្ដុកទុកមាសច្រើនជាងគេបំផុត ប្រហែលជាង៣ពាន់២រយតោន ឬស្មើនឹងតម្លៃជិត១៤០ពាន់លានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ