វិស័យទេសចរណ៍

ភ្ញៀវទេសចរបរទេសទៅលេងកម្សាន្តនៅថៃ ធ្លាក់ចុះរហូតដល់ទៅ៧,២% នៅឆ្នាំ២០២៥


ប្រទេសថៃ ដែលកំពុងរួមរឹតដោយបញ្ហាផ្ទៃក្នុង ស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួន៣៣លាននាក់នៅពេញមួយឆ្នាំ២០២៥ មានការធ្លាក់ចុះខ្លាំងរហូតដល់៧,២% ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ លើកលែងសម័យកាលផ្ទុះវិបត្តិកូវីដ-១៩។ ទោះជាយ៉ាងណា ថៃ នៅតែអាចកើបចំណូលពីវិស័យទេសចរណ៍បានរហូតដល់ទៅ៨៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
វិស័យទេសចរណ៍
ដោយ

ចំនួនភ្ញៀវទេសចរបរទេសដែលទៅលេងនៅប្រទេសថៃ បានធ្លាក់ចុះរហូតដល់ទៅ ៧,២% ក្នុងឆ្នាំ២០២៥ ដោយសារបញ្ហាជាច្រើនរួមទាំងការព្រួយបារម្ភអំពីសន្តិសុខដែលប៉ះពាល់ដល់ភ្ញៀវទេសចរចិន ការរញ្ជួយដីដ៏ធំមួយនៅមីយ៉ាន់ម៉ាហើយរាលដាលដល់ទីក្រុងបាងកក ដែលបណ្ដាលឱ្យបាក់រលំអគារកម្ពស់រាប់សិបជាន់ សង្គ្រាមឈ្លានពានកម្ពុជា ទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅភាគខាងត្បូងប្រទេសថៃ និងអស្ថិរភាពនយោបាយក្នុងស្រុក។

ទិន្នន័យបានបង្ហាញថា ប្រទេសម៉ាឡេស៊ី និងប្រទេសចិន គឺជាទីផ្សារទេសចរណ៍កំពូលៗរបស់ថៃ ដោយថៃទទួលបានភ្ញៀវទេសចរម៉ាឡេស៊ី ប្រមាណ៤,៥លាននាក់ ភ្ញៀវទេសចរចិន ៤,៥លាននាក់ បន្ទាប់មកភ្ញៀវទេសចរឥណ្ឌា ២,៥លាននាក់ ភ្ញៀវទេសចររុស្ស៊ី ១,៩លាននាក់ និងភ្ញៀវទេសចរកូរ៉េខាងត្បូង ១,៦លាននាក់។

ប្រាក់ចំណូលពីភ្ញៀវទេសចរបរទេស បានធ្លាក់ចុះ៤,៧% មកនៅត្រឹម១,៥ទ្រីលានបាត ឬប្រមាណ៤៧,៧ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលពីវិស័យទេសចរណ៍សរុបរួមទាំងកទេសចរណ៍ក្នុងស្រុកបានធ្លាក់ចុះ១,៣% មកត្រឹម២,៧ទ្រីលានបាត ឬប្រមាណ៨៦ពាន់លានដុល្លារ។

ប្រទេសថៃ បានដាក់គោលទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានចំនួន៣៦,៧លាននាក់នៅឆ្នាំ២០២៦ ដោយភ្ញៀវទេសចរភាគច្រើនត្រូវបានរំពឹងថា នឹងមកពីបណ្ដាប្រទេសជិតខាង ហើយចំនួនភ្ញៀវទេសចរចិន ត្រូវបានព្យាករថា មានចំនួន៦,៧លាននាក់ ស្រដៀងនឹងកម្រិតឆ្នាំ២០២៤៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃ ប្រឈមមុខនឹងព្យុះដ៏អាក្រក់ ខណៈពន្ធគយរបស់អាម៉េរិកនឹងធ្វើឱ្យការនាំចេញចុះខ្សោយ

ពន្ធគយ១៩% ដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញរបស់ថៃ ដែលកំពុងជួបប្រឈមនឹងអស្ថិរ…

រុស្ស៊ី និងអ៊ុយក្រែន សាចទឹកដាក់គ្នាទៅវិញទៅមកថា យកទីតាំងជនស៊ីវិលធ្វើជាគោលដៅវាយប្រហារ

រុស្ស៊ី និងអ៊ុយក្រែន បានចោទគ្នាទៅវិញទៅមកថា បានយកទីតាំងជនស៊ីវិលធ្វើជាគោលដៅវាយប្រហារ ដោយរុស្ស៊ី បានចោទថា ទីក្រុងគៀវ បានវាយប្រហារដ៏បង្ហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ