ភាពតានតឹងកោះតៃវ៉ាន់

អតីតនាយករដ្ឋមន្ត្រីជប៉ុន៖ អាមេរិក-ជប៉ុននឹងមិនឈរមើលកោះតៃវ៉ាន់ត្រូវចិនវាយប្រហារនោះទេ


អតីតនាយករដ្ឋមន្ត្រីជប៉ុនដ៏មានឥទ្ធិពល លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃពុធទី០១ធ្នូនេះបានបង្ហាញភាពជឿជាក់ថា សហរដ្ឋអាមេរិក និងប្រទេសជប៉ុន នឹងមិនឱបដៃឈរមើលប្រទេសចិន វាយយកកោះតៃវ៉ាន់ដោយងាយឡើយ ហើយនេះជាអ្វីដែលក្រុងប៉េកាំងត្រូវតែយល់ឲ្យបានច្បាស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន សូអាបេ (រូបភាព៖ Xinhua)
ដោយ

«​បើសិន​មាន​ស្ថានភាព​អាសន្ន​ណាមួយ​កើតឡើង​នៅ​កោះ​តៃវ៉ាន់ នោះ​បាន​សេចក្តី​ថា វា​ក៏​ជា​អាសន្ន​សម្រាប់​ប្រទេស​និង​ប្រជាជន​ជប៉ុន​ដូច​គ្នា​ដែរ​។ ពលរដ្ឋ​នៅ​ប៉េ​កាំ​ង​និយាយ​ជា​ទូទៅ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង​និយាយ​ដោយ​ផ្ទាល់ មិន​គួរ​យល់​ខុស​លើ​ចំណុច​នេះ​ទេ​»​។ នេះ​ជា​អ្វី​ដែល​លោក ស៊ិ​ន ហ្សូ អា​បេ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែង​នៅ​អំឡុង​វេទិកា​តាម​អន​ឡាញ​មួយ រៀបចំ​ដោយ​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​កោះ​តៃវ៉ាន់​។

អតីត​ប្រធានាធិបតី​ជប៉ុន​រូប​នេះ បាន​ឆ្លៀត​លើក​ឡើង​ថា ប្រជុំ​កោះ​សេន​កា​គុ ឬ​ដែល​ចិន​ហៅ​ថា តេ​វ​យូ ក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ជប៉ុន គឺ​មាន​ចំងាយ​ប្រមាណ​តែ​១០០​គីឡូ​ម៉ែ​ត​ពី​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ​។ លោក​បាន​បន្ថែម​ថា ការ​លុកលុយ​ដោយ​ប្រដាប់​អាវុធ​លើ​កោះ​តៃវ៉ាន់​នឹង​ក្លាយជា​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​ជប៉ុន​។

គួរ​ជម្រាប​ថា ប្រទេស​ជប៉ុន​មាន​មូលដ្ឋាន​យោធា​សំខាន់​ៗ​របស់​សហរដ្ឋអាមេរិក រួម​ទាំង​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ភាគ​ខាងត្បូង ដែល​ចុះ​ចត​ជើងហោះហើរ​ត្រង់​និង​មាន​រយៈ​ចំងាយ​ខ្លី ទៅ​កៅះ​តៃវ៉ាន់​បាន​។ វា​មាន​សារៈសំខាន់​សម្រាប់​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ផង​ដែរ ប្រសិនបើ​មាន​វាយប្រហារ​ណាមួយ​របស់​ចិន​មែន​នោះ​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក ជា​អ្នក​ផ្តល់​មធ្យោបាយ​ការពារ​ផ្នែក​សព្វាវុធ​ដល់​កោះ​តៃវ៉ាន់ ទោះបីជា​នៅ​មាន​ភាព​មិន​ច្បាស់លាស់​អំពី ថា​តើ​អា​មេ​រិ​ក​នឹង​បញ្ជូន​ទ័ព​ទៅ​ជួយ​តៃវ៉ាន់​ក្នុង​ករណី​មាន​សង្គ្រាម​ជាមួយ​ចិន​ឬ​ក៏​អត់​។ ប៉ុន្តែ​គេ​នៅ​ចាំ​បាន​ថា ថ្នាក់ដឹកនាំ​ក្រុង​វ៉ា​ស៊ី​ន​តោន​ជា​រឿយ​ៗ តែង​បង្ហាញ​ជំហរ​ការពារ​កោះ​តៃវ៉ាន់​ពី​ការ​វាយប្រហារ​ណាមួយ​។ យ៉ាងណាមិញ កោះ​តៃវ៉ាន់​តែងតែ​អះអាង​ថា ខ្លួន​មិន​ចង់បាន​សង្គ្រាម​នោះ​ទេ គឺ​ចង់បាន​តែ​សុខ​សន្តិភាព​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​អះអាង​ដែរ​ថា​តៃវ៉ាន់ នឹង​ការពារ​ខ្លួនឯង​ប្រ​សិន​មានការ​វាយប្រហារ​។

គេ​នៅ​មិន​ទាន់​ឃើញ មានការ​ឆ្លើយ​តប​ពី​ខាង​ភាគី​ចិន​នៅឡើយ​ទេ ចំពោះ​ការ​លើក​ឡើង​ពី​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​យ៉ាង​ដូច្នេះ​។ ក៏​ប៉ុន្ដែ កន្លង​មក ចិន​តែងតែ​បញ្ជាក់​ប្រាប់​ទៅ​កាន់​បរទេស ពិសេស​បរទេស ដែល​លូកដៃ​នៅ​ក្នុង​ជម្លោះ​រវាង​ចិន និង​កោះ​តៃវ៉ាន់​ថា ត្រូវ​មានការ​ប្រយ័ត្ន​ពាក្យ​សម្ដី និង​ជៀសវាង​ការ​បញ្ជូន​សារ​ខុស​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ឲ្យ​មាន​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់ ខណៈ​ដែល​ចិន​ក៏​បាន​ប្រកាស​ក្ដែ​ង​ៗ​ម្ដង​ហើយ​ម្ដងទៀត​ថា​ពី​គោលនយោបាយ​ចិន​តែ​មួយ ហើយ​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​ការ​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ចិន​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ណែនាំកុំឲ្យប្រទេសមួយចំនួន យកវិធានការបិទជើងហោះហើរ ជាដំណោះស្រាយឆ្លើយតបនឹងមេរោគបំប្លែងថ្មី

ព័ត៌មាន
អង្គការសុខភាពពិភពលោក បានព្រមានប្រទេសជាច្រើន កុំឱ្យបន្ដដាក់បម្រាមហាមឃាត់ការធ្វើដំណើរ ដើម្បីឆ្លើយតបនឹងការទប់ស្កាត់កូវីដ១៩បំប្លែងថ្មី អូមីក្រ…

វ៉ាក់សាំងកូវីដ១៩ផលិតដោយវៀតណាម ត្រូវបានពន្យារពេលចាក់សាកល្បង ព្រោះរកអ្នកស្ម័គ្រចិត្តចាក់មិនបាន

ព័ត៌មាន
ប្រទេសវៀតណាម បានសង្ងំផលិតវ៉ាក់សាំងកូវីដ១៩ អស់រយៈពេលជាង ១ឆ្នាំមកហើយ ហើយបច្ចុប្បន្ន វ៉ាក់សាំងដែលផលិតដោយប្រទេសក្បែរខាងកម្ពុជាមួយនេះ បានឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ