គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៤ ចុះកិច្ចព្រមព្រៀងទឹកប្រាក់កម្

គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៤ ចុះកិច្ចព្រមព្រៀងទឹកប្រាក់កម្ចី ៣០លានដុល្លារ ជំរុញវិស័យកសិកម្មកម្ពុជា


ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី ១៥ សីហា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ជាមួយស្ថាប័នហិរញ្ញវត្ថុ ចំនួន៣ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានគូសបញ្ជាក់ថា ទំហំកម្ចីឥណទានក្នុងការចុះកិច្ចព្រមព្រៀងរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៣ នេះ មានទំហំ ៣០លានដុល្លារ និងដើម្បីចូលរួមអភិវឌ្ឍ និងជំរុញវិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៤ ចុះកិច្ចព្រមព្រៀងទឹកប្រាក់កម្ចី ៣០លានដុល្លារ ជំរុញវិស័យកសិកម្មកម្ពុជា

លោក ចាន់ សីហា អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយស្ថាប័នហិរញ្ញ ចំនួន៣ ក្រោមគម្រោង​ពិពិធកម្ម​កសិកម្មកម្ពុជា មានគោលបំណងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងជំរុញវិស័យកសិកម្ម​នៅកម្ពុជា ឲ្យប្រសើរឡើងមួយកម្រិតទៀត។ បើតាមលោក ចាន់ សីហា ទំហំឥណទានដែលធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះកិច្ចព្រមព្រៀម ជាមួយធនាគារ ធនាគារប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ មានទំហំទឹកប្រាក់សរុប ៣០លានដុល្លារ។

ជាមួយគ្នានោះ លោក ចាន់ សីហា ក៏បានសង្កត់ធ្ងន់ទៀតថា ស្ថាប័នទាំង៣ ខាងលើ ត្រូវតែអនុវត្តទៅតាមលក្ខខណ្ឌនៃគម្រោង ក្នុងការជ្រើសរើសអតិថិជន ដើម្បីធ្វើពាក្យ​ស្នើសម្រាប់ប្រើប្រាស់កម្ចីឥណទាន ទៅតាមលទ្ធភាពរបស់ស្ថាប័ននីមួយៗ។

យោងតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គម្រោងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងផ្តល់ឥណទាន​​ជូនគ្រឹះស្ថានហិរញ្ញវត្ថុ ទាំង៣ខាងលើ ដើម្បីផ្តល់ឥណទានបន្តដល់អ្នកទទួលផល ក្នុងគម្រោង ដូចជា កសិករខ្នាតតួច កសិធុរកិច្ចខ្នាតតូច និងមធ្យម, សហគមន៍កសិកម្ម និងក្រុមអ្នកផលិត សម្រាប់កសិផលទាំងអស់ លើកលែងតែចំពោះដំណាំស្រូវ។ គម្រោងនេះទៀតសោត មានគោលបំណងលើកកម្ពស់បរិយាប័នហិរញ្ញវត្ថុ និងគាំទ្រដល់ខ្សែច្រវាក់តម្លៃ​ពិពិធកម្ម​វិស័យកសិកម្ម នៅរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន ១២ រួមមាន ខេត្តបាត់ដំបង, មណ្ឌលគីរី, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, សៀមរាប, កណ្ដាលកំពង់ស្ពឺ, និងកំពង់ឆ្នាំង៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះជំរុញឲ្យតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមបន្តធ្លាក់ចុះជិត៤០% នៅ៧ខែឆ្នាំនេះ?

របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២នេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ក្នុងបរិមាណ ៦…

អ្នកជំនាញជំរុញឲ្យកម្ពុជាសិក្សាពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិឥណ្ឌា

អ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកគម្រោងតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ជាអ្វីដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយ ដ្បិតឥណ្ឌាជាគោលដៅទេសចរណ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ