បច្ចេកវិទ្យា

ក្រុមហ៊ុន Foxconn ពង្រីកការវិនិយោគនៅម៉ិចស៊ីកូ ដើម្បីត្រៀមផ្គត់ផ្គង់សម្រាប់រថយន្តអគ្គិសនី


ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កំពុងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសម៉ិចស៊ីកូ ដើម្បីបំពេញតម្រូវការសម្រាប់រថយន្តអគ្គិសនី នៅតំបន់អាមេរិកខាងជើង។ ការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនតៃវ៉ាន់នេះ គឺក្នុងគោលបំណងស្វែងរកការផលិតនៅក្រៅពីប្រទេស ដើម្បីធានាដល់ខ្សែចង្វាក់ផ្គង់ផ្គង់របស់ខ្លួន និងចំពេលមានភាពតានតឹងរវាងអាមេរិក និងចិនផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ដែលដកស្រង់សម្តីប្រភពដែលដឹងរឿងនេះ។
ក្រុមហ៊ុន Foxconn ពង្រីកការវិនិយោគនៅម៉ិចស៊ីកូ ដើម្បីត្រៀមផ្គត់ផ្គង់សម្រាប់រថយន្តអគ្គិសនី
ដោយ
អំពី Foxconn

ក្រុមហ៊ុន Foxconn ដែលជាអ្នកដំឡើង និងផ្គត់ផ្គង់គ្រឿងបង្គំរបស់ទូរសព្ទ iPhone សម្រាប់ក្រុមហ៊ុន Apple កាលពីថ្មីៗនេះបានបង្កើតទីស្នាក់ការមួយនៅក្នុងប្រទេសម៉ីស៊ីកូ ដើម្បីបំពេញបេសកកម្មនៅទីនោះ និងប្រើប្រាស់ធនធានឱ្យដល់កម្រិតអតិបរមា បម្រើអតិថិជននៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកខាងជើង។

តាមរយៈការបង្កើនសមត្ថភាពផលិតរបស់ Foxconn នេះ គឺចំពេលដែលតម្រូវការស្មាតហ្វូនធ្លាក់ចុះ ប៉ុន្តែមានការកើនឡើងនូវតម្រូវការសម្រាប់រថយន្តអគ្គិសនី។ ដូច្នេះ ក្រុមហ៊ុន Foxconn នឹងធានាជូននូវគ្រឿងបង្គំបន្ទះឈីបគ្រប់គ្រាន់សម្រាប់រថយន្ត EV ថ្មីនៅទីនោះ។ ជាក់ស្តែង ក្រុមហ៊ុន EV ថ្មីៗដូចជា Lordstown, Fisker និង INDI EV គឺសុទ្ធតែជាអតិថិជនសំខាន់ៗបញ្ជាទិញបន្ទះឈីបរបស់ក្រុមហ៊ុន Foxconn។

ប្រទេសម៉ិស៊ីកូ ស្ថិតក្នុងចំណោមទីតាំងសំខាន់មួយ សម្រាប់ការវិនិយោគយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Foxconn នៅឆ្នាំនេះ។ Foxconn មានជម្រើសទីកន្លែងផលិតសម្រាប់រថយន្តអគ្គិសនីនៅអាមេរិកខាងជើងជាច្រើន ដូចជានៅរដ្ឋ Ohio, Wisconsin និង ម៉ិចស៊ីកូ។

មិនត្រឹមតែក្រុមហ៊ុន Foxconn ប៉ុណ្ណោះទេ ពោលគឺមានក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ផ្សេងៗទៀត ក៏គ្រោងដាក់រោងចក្រនៅម៉ិចស៊ីកូផងដែរក្នុងឆ្នាំនេះ រួមមាន Pegatron, Quanta Compupter, Compal Electronics និង Inventec ជាដើម។

គួរដឹងថា ចំពោះសកម្មភាពដាក់រោងចក្រនៅម៉ិស៊ីកូរបស់ក្រុមហ៊ុន Foxconn នេះ គឺធ្វើឡើងដើម្បីធានានូវខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលជាការស្វែងរកទីតាំងផលិតថ្មី ក្រៅពីប្រទេសចិន ស្របពេលកំពុងមានភាពតានតឹង និងសង្គ្រាមបច្ចេកវិទ្យារវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន។

សូមរំឭកថា លោក Young Liu ប្រធានក្រុមហ៊ុន Foxconn បានបញ្ជាក់ក្នុងកម្មវិធីមួយកាលពីខែតុលាកន្លងទៅថា ក្រុមហ៊ុនលោកមានគោលដៅផលិតរថយន្តគ្រប់ម៉ូឌែលទាំងអស់នៅក្នុងប្រទេសថៃ សហរដ្ឋអាមេរិក និងតៃកោះវ៉ាន់ ហើយនឹងបន្តពង្រីកនៅប្រទេសផ្សេងៗថែមទៀត ប៉ុន្តែក្នុងនោះលោកមិនបាននិយាយពីប្រទេសចិន ដែលជាជង្រុករថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោកនោះឡើយ។ លោកបន្តថា អាជីវកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Foxconn គឺភាគច្រើនបំផុតផលិតនៅក្រៅប្រទេសផ្សេងៗគ្នា ហើយនឹងជួលកម្មករ-និយោជិកភាគច្រើនបំផុតដែលស្ថិតនៅតំបន់រោងចក្ររបស់ខ្លួន៕

None



អត្ថបទបន្ទាប់


វឌ្ឍនភាពថ្មីនៃសហគមន៍ ៖ ធនាគារ ABA បើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋនៅភូមិដាច់ស្រយាលក្នុងខេត្តរតនគិរី

នៅក្នុងស្រុកដាច់ស្រយាលមួយចំនួននៅខេត្តរតនគិរី ប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិច ដែលប្រកបរបរដាំដំណាំសម្រាប់ចិញ្ចឹមជីវិតដូចជា ស្វាយចន្ទី…

អាមេរិកសង្ឃឹមថាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលខ្លួនផ្ដួចផ្ដើម នឹងមានវឌ្ឍនភាពច្រើននៅឆ្នាំ២០២៣

រដ្ឋបាលលោក ចូ បៃឌិន កំពុងមានក្តីសង្ឃឹមថា នឹងបង្កើតនូវវឌ្ឍនភាពជាច្រើនក្នុងឆ្នាំ២០២៣នេះ ចំពោះក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ហៅកាត់ថា IP…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ