សម្តេច ស ខេង បញ្ជាក់ហេតុផលអ្វីខ្លះ ជុំវិញការផ្លាស់ប្ដូរតំណែងអភិបាលខេត្តពោធិ៍សាត់?

សម្តេច ស ខេង បញ្ជាក់ហេតុផលអ្វីខ្លះ ជុំវិញការផ្លាស់ប្ដូរតំណែងអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ?


បើគ្មានការប្រែប្រួលទេ ឯកឧត្តម ខូយ រីដា ភិបាលរងខេត្តបាត់ដំបង នឹងចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសង្កត់ធ្ងន់ថា ក្នុងអំឡុងកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ជាវ តាយ ពុំមានកំហុសនោះទេ ហើយការផ្ទេរតំណែងនេះ ក៏ដោយសារឯកឧត្តមមានបញ្ហាសុខភាព។
សម្តេច ស ខេង បញ្ជាក់ហេតុផលអ្វីខ្លះ ជុំវិញការផ្លាស់ប្ដូរតំណែងអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ?

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានសរសរលិខិតមួយស្នើសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីតែងតាំងឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងដំឡើងតំណែងឯកឧត្តម ខូយ ដារី ពីអភិបាលរងខេត្តបាត់ដំបងជាអភិបាលខេត្តពោធិ៍សាត់ជំនួសវិញ។ លិខិតនេះទទួលបានការចារឯកភាពពីសម្តេចតេជោ ហ៊ុន សែនផងដែរ កាលពីថ្ងៃទី ១៦ ខែវិច្ឆិា ឆ្នាំ២០២២។

បើគ្មានការប្រែប្រួលទេសម្តេចក្រឡាហោម ស ខេង នឹងចូលរួមប្រកាសតែងតាំងឯកឧត្តម ខូយ ដារី ជាអភិបាលខេត្តនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ប្រាប់​អ្នកសារព័ត៌មាននៅក្រោយ​​កិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) យ៉ាងដូច្នេះថា ឯកឧត្តម ជាវ តាយ ពុំមានកំហុសនោះទេ​ពេលកាន់តំណែងជាអភិបាលខេត្ត ហើយការដោះដូរតំណែងនេះ ក៏ដោយសារ ឯកឧត្តម មានបញ្ហាសុខភាព ដែលត្រូវការពេលវេលាដើម្បីព្យាបាល ហើយវាជាការចង់បានរបស់ឯកឧត្តម និងក្រុមគ្រួសារ។

គួររំលឹកផងដែរថា ឯកឧត្តម ជាវ តាយ ត្រូវបានផ្ទេរតំណែងពីអភិបាលខេត្តកំពតទៅកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន កាលពីអំឡុងខែតុលា ឆ្នាំ២០២១ ខណៈឯកឧត្តម ម៉ៅ ធនិន ផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្តកំពតវិញ។ ដោយឡែកសម្រាប់ឯកឧត្តម ខូយ ដារី មុនផ្ទេរទៅកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង និងត្រូវបន្ដផ្ទេរមកកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ក៏ធ្លាប់កាន់តំណែងជាអភិបាលរងខេត្តពោធិ៍សាត់ពីមុនមកផងដែរ៕




អត្ថបទបន្ទាប់


អង្ករ«ផ្ការំដួល»របស់កម្ពុជា ឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុតលំដាប់ពិភពលោកសម្រាប់ឆ្នាំ២០២២

ព័ត៌មាន
អង្ករកម្ពុជាពូជ«ផ្ការំដួល» ទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អ…

ក្រសួងកសិកម្មកំពុងចាត់វិធានការអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ?

ព័ត៌មាន
បន្ទាប់ពីក្រុមកសិករមានការរអ៊ូរទាំអំពីការធ្លាក់ចុះខ្លាំងនៃតម្លៃស្រូវផ្ការំដួល នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយបន្ទាយជ័យ ឯកឧត្តម ឌិត ទីណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ