ទិន្នផលស្វាយកម្ពុជា

តម្លៃស្វាយស្រស់កើនខ្ពស់នៅឆ្នាំ២០២០ ខណៈបរិមាណនាំចេញ មានដល់ជិត១០ម៉ឺនតោន


តម្លៃផ្លែស្វាយស្រស់ មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅឆ្នាំ២០២០ ខណៈដែលនៅដើមរដូវ ស្វាយក្នុងកញ្ចប់មានតម្លៃជាង ៤ពាន់រៀលនៅក្នុងមួយគីឡូក្រាម ខណៈដែលបរិមាណនាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសវិញ ក៏មានកំណើនខ្ពស់ផងដែរ ពោលគឺមានបរិមាណជិត១០ម៉ឺនតោន កើនឡើងជាង៤០% ធៀបនឹងឆ្នាំ២០១៩។
តម្លៃស្វាយស្រស់កើនខ្ពស់នៅឆ្នាំ២០២០ ខណៈបរិមាណនាំចេញ មានដល់ជិត១០ម៉ឺនតោន
ដោយ

លោកស្រី ប៊ុន នី ដែលជាអាជីវករប្រមូលទិញស្វាយ បានលើកឡើងថា នៅឆ្នាំ២០២០ តម្លៃស្វាយមានកំណើនល្អ ប៉ុន្ដែ នៅ២សប្ដាហ៍ដើមខែមករាឆ្នាំ២០២១ ដោយសារតែប្រទេសថៃមានការបិទប្រទេស ព្រោះតែកូវីដ-១៩ វាបានធ្វើឲ្យតម្លៃស្វាយបានមានការធ្លាក់ចុះជាងមុនបន្តិច។

លោកស្រី ប៊ុន នី បានបន្ថែមថា នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំចិននៅខែក្រោយនេះ ក៏អាចនឹងធ្វើឲ្យតម្លៃស្វាយរបស់កម្ពុជាបន្ដមានការធ្លាក់ចុះផងដែរ។

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានកាពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បាន ពេញមួយឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់បានជាង ៩ម៉ឺន៧ពាន់តោន ទៅកាន់ទីផ្សារដូចជាប្រទេសវៀតណាម ថៃ និងកូរ៉េខាងត្បូង ធៀបនឹងឆ្នាំ២០១៩ គឺកើនឡើងជាង៤០%។

ដោយឡែក ចំពោះទីផ្សារប្រទេសចិនវិញ ត្រូវបានមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកសិកម្មរូបនេះ អះអាងថា មកទល់ពេលនេះ កម្ពុជានៅមិនទាន់អាចធ្វើការនាំចេញស្វាយស្រស់ដោយត្រង់បាននៅឡើយទេ ដោយសារតែកម្ពុជាក្រុមហ៊ុនរេចខ្ចប់នាំចេញស្វាយ មិនទាន់រៀបចំរួចរាល់ដោយសារតែមានបញ្ហាកូវីដ-១៩ មករំខាន។ បច្ចុប្បន្ន មានក្រុមហ៊ុនត្រឹមតែ ៤ប៉ុណ្ណោះ ដែលបាននិងកំពុងបន្ដសាងសង់ និងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្លាប់មេរោគ និងរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់ដើម្បីនាំចេញទៅទីផ្សារចិននេះ។ 

សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០២០ ដែលជាឆ្នាំដំបូងនៃការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េ ក្រុមហ៊ុន Hyundai Mao Legacy បាននាំចេញស្វាយចំនួន ប្រមាណ ៧៧តោន។ ប៉ុន្ដែ នៅឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញទៅកាន់ប្រទេសកូរ៉េឱ្យបានចំនួន ១ ០០០ តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រំពឹងនាំចេញទឹកមាត់ត្រចៀកកាំតម្លៃ ១៥០លានដុល្លារ ទៅចិននៅឆ្នាំ២០២៥

ព័ត៌មាន
ប្រទសវៀតណាម រំពឹងថា ទិន្នផលទឹកមាត់ត្រចៀកកាំមិនទាន់កែច្នៃ នឹងអាចកើនឡើងដល់ទៅ ១៦០តោននៅក្នុងឆ្នាំ ២០២៥ ហើយភាគច្រើនត្រូវបានរំពឹងដែរថានឹងអ…

សាកទាយមើល៍ តើ ឌីជេ ណាណា និង វី យ៉ារ៉ូ ជ្រើសតាំងអ្នកណា​ជា​«ពលរដ្ឋគំរូ»​?

ព័ត៌មាន
កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៖ បុគ្គលដែលមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូប គឺឌីជេ ណាណា និងពិធីករទូរទស្សន៍គឺលោក វី យ៉ារ៉ូ កំពុងចូលរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ