បន្ទាប់ពីការធ្វើការពេញមួយថ្ងៃ គ្មានអ្វីប្រៀបបាននឹងការពិសាស្រាបៀរ Heineken® ដែលក្លាស្សេរួច មួយក្រេបដំបូងនោះទេ។ មិនថាលោកអ្នកទៅរកជាវទិញស្រាបៀរ Heineken® របស់លោកអ្នក នៅទីណាក៏ដោយពីទីក្រុងភ្នំពេញ ដល់ទីក្រុងញូវយ៉កក្តី លោកអ្នកនៅតែទទួលបានរសជាតិដ៏អស្ចារ្យដូចគ្នា មិនថាក្រេបនៅទីណាទេ។ ការផ្ដល់ជូននូវគុណភាពខ្ពស់នេះកើតចេញពីធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥ ដែលកើតឡើងនៅពីក្រោយរសជាតិនេះ។ អ្វីៗទាំងអស់ចាប់ផ្តើមដោយសារការប្រើប្រាស់ គ្រឿងផ្សំ ធម្មជាតិសុទ្ធ 100% ដែលរួមមាន៖ 95% ទឹក គ្រាប់ធញ្ញជាតិសុទ្ធ និងមេដំបែលេខ១ប្រចាំស្រាបៀរ Heineken®។ បន្ទាប់មក ស្រាបៀរ Heineken® ត្រូវបានបិតក្នុងធុងផ្តេក (ខ្លះទៀតបិត ក្នុងធុង បញ្ឈរ) ដើម្បីផ្តល់នូវតុល្យភាពរសជាតិ ភាពថ្លា និងពណ៌មាសចែងចាំង។ គេបិតពីរដងយូរដូច ស្រាបៀរក្រឡុក (lagers)ដទៃទៀតដែរ។ របស់ល្អ តែងចំណាយពេលបន្តិច ហើយធ្វើដូចនេះ ទើប យើងខ្ញុំសន្យាដល់អតិថិជនរបស់យើងនូវរសជាតិអស្ចារ្យ រាល់ពេលក្រេបតាំងពីដំបូង។
ដំណើរការទាំងអស់នេះឆ្លងកាត់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញបិតស្រាបៀររបស់យើង។ លោកស្រី Susanne Bose អ្នកជំនាញបិតស្រាបៀរនៃក្រុមហ៊ុនហ៊ិននីគែនខេមបូឌា មានប្រសាសន៍ថា៖ «ដើម្បីក្លាយជាអ្នកជំនាញបិតស្រាបៀរម្នាក់ ត្រូវការពេល១០ឆ្នាំ ហើយយើងខ្ញុំជក់ចិត្ត ខ្លាំងក្នុងការបិតស្រាឱ្យបានគុណភាពល្អបំផុត ដល់ស្រាបៀរ Heineken® ឱ្យបានជាប់លាប់ និង ស្ថិតស្ថេរផង។ ស្តង់ដារគុណភាពខ្ពស់ទាំងនេះត្រូវបានអនុវត្តជាអន្តរជាតិ ហើយនៅកម្ពុជានេះ យើងខ្ញុំមានមោទនភាពនឹងប្រាប់ថា យើងខ្ញុំមានរោងចក្រស្រាបៀរស្តង់ដារអន្តរជាតិដែលផលិត ស្រាបៀរ Heineken® មានគុណភាពខ្ពស់ ជាមួយរសជាតិដូចគ្នាទៅនឹងស្រាបៀរ Heineken® នៅទីក្រុងអាមស្ទឺដាមដែរ»។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ១៨៧៣មក ស្រាបៀរ Heineken® បានច្នៃការផលិតស្រាបៀរតាមវិធីលំដាប់ផ្កាយ៥ របស់ខ្លួនឱ្យមានភាពល្អឥតខ្ចោះ ដើម្បីបំពេញចិត្តអ្នកចូលចិត្តស្រាបៀរនៅទូទាំងពិភពលោក។ យើងទន្ទឹងរង់ចាំចែករំលែកនូវធាតុផ្សំដែលធ្វើឱ្យស្រាបៀរ Heineken® មានរសជាតិស្រស់ស្រាយ ប្លែកពីគេ ជាមួយប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។»
ឆាប់ៗនេះ ចាំតាមដានបទពិសោធន៍ដ៏គួរឱ្យរំភើបជូន ដោយសារស្រាបៀរ Heineken® នឹងបើក បង្ហាញរឿងរ៉ាវប្រវត្តិរបស់ខ្លួនឱ្យស្គាល់ជាក់ស្ដែង។ សូមរង់ចាំតាមដាន ស្វែងរកបទពិសោធន៍បារចល័ត (pop- up bar) ដ៏ប្លែក នៅរាជធានីភ្នំពេញ ហើយមានឱកាសឈ្នះដំណើរកម្សាន្ត ទៅកាន់ទឹកដី កំណើតរបស់ស្រាបៀរ Heineken® គឺទីក្រុងអាមស្ទឺដាម។ សូមចាំតាមដាននូវកម្មវិធីផ្សាយដ៏គួរឱ្យ រំភើបនានា នៅតាមបារដែលលោកអ្នកចូលចិត្តទៅ តាមហាងដែលជ្រើសរើសរួច និងតាមផ្សារ អនឡាញធំៗនៅខែមេសា និងឧសភាខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖
Facebook: https://www.facebook.com/heineken
Instagram: https://www.instagram.com/heineken_kh/
សូមទស្សនាវីដេអូពាណិជ្ជកម្មថ្មី ៖ នៅទីនេះ