ប្រទេសថៃ

ចាប់ពីចុងខែនេះទៅ ថៃនឹងលែងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនទៀតហើយ


មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសថៃនឹងបញ្ឈប់ការប្រើវ៉ាក់សាំងកូវីដ -១៩ ស៊ីណូវ៉ាក់របស់ប្រទេសចិននៅពេលដែលវ៉ាក់ សាំងប្រភេទនេះអស់ពីស្តុកក្នុងប្រទេសថៃនៅចុងខែនេះ។ ថៃនឹងមិនបន្តផ្គត់ផ្គង់វ៉ាក់សាំងស៊ីណូវ៉ាក់ទៀតទេ ដោយហេតុថា រដ្ឋាភិបាលថៃបានផ្លាស់ប្ដូរកម្មវិធីពីការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជាដូសទី១ ទៅជាការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ជាដូសទី១ វិញ ហើយវ៉ាក់សាំង Pfizer ត្រូវបានប្រើប្រាស់ជាដូសទី ២។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ប្រទេសថៃនឹងបញ្ឈប់ការប្រើវ៉ាក់សាំងកូវីដ -១៩ ស៊ីណូវ៉ាក់របស់ប្រទេសចិន

ប្រទេស​ថៃ​បាន​ប្រើ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ជាង ៣១ លាន​ដូ​ស ចាប់តាំងពី​ខែកុម្ភៈ​មក ដោយ​ផ្តើម​ចាក់​វ៉ាក់សាំង​នេះ​ចំនួន ២ ដូ​ស​ជូន​កម្មករ​ជួរ​មុខ ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ប្រជាជន​នៅ​ខេត្ត​ភូ​កេ​ត​ដែល​បាន​បើក​ដំណើរការ​ទទួល​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​កាលពី​ខែកក្កដា​។

បន្ទាប់​មក ប្រទេស​ថៃ​បាន​ចាប់ផ្តើម​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ជា​ដូ​ស​ទី​១ និង វ៉ាក់សាំង​អា​ស្ត្រា​ហ្សរ​នី​កា​ជា​ដូ​ស​ទី ២ ។ ប្រទេស​ថៃ គឺជា​ប្រទេស​ទី​១​ដែល​ប្រើប្រាស់​វ៉ាក់សាំង​រួម​ប​ញ្ជូ​ល​គ្នា​រវាង​វ៉ាក់សាំង​ចិន និង​វ៉ាក់សាំង​លោក​ខាងលិច​។

យ៉ាងណាមិញ បើ​តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​វ៉ាក់សាំង​រួម​បញ្ចូល​គ្នា​នេះ មិន​បាន​បង្ក​ហានិភ័យ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​បាន​បង្ហាញ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើត​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​។

សូម​ជម្រាប​ថា ប្រទេស​ថៃ​មាន​គម្រោង​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ -១៩ ចំនួន ១២០ លាន​ដូ​ស​បន្ថែម ខណៈ​ដែល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​បាន​កក់​ទិញ​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា ដែល​ផលិត​ក្នុងស្រុក​ចំនួន ៦០ លាន​ដូ​សរួច​ទៅ​ហើយ​។ គួរ​បញ្ជាក់​ថា វ៉ាក់សាំង​កូ​វី​ដ​១៩​ប្រភេទ​អា​ស្ត្រា​ហ្សេ​នី​កា ដែល​ផលិត​ដោយ​ក្រុមហ៊ុន Siam Bioscience របស់​ថៃ ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ និង​បាន​ដាក់​ប​ញ្ជូ​ល​នៅ​ក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​រួច​ហើយ​ដែរ​កាលពី​ថ្ងៃ​ទី ១១​ខែតុលា ឆ្នាំ​២០២១​។ 

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ថៃ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ប្រមាណ ៣៦% នៃ​ប្រជាជន​ប្រមាណ ៧២ លាន​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ ហើយនឹង​សង្ឃឹមថា​ការ​ចាក់​វ៉ាក់សាំង​នឹង​ឈាន​ដល់ ៧០% នៅ​ចុងឆ្នាំ​នេះ​។​បើ​គិត​ត្រឹម​ថ្ងៃ​ទី ១៩ តុលា អ្នក​ឆ្លង​ថ្មី​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​ជាង ១ ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន ៦៣​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​កើនឡើង​ប្រមាណ ១ លាន ៨​សែន​នាក់ ព្រមទាំង​ករណី​ស្លាប់​សរុប​កើនឡើង​ជាង ១​ម៉ឺន ៨​ពាន់​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អ្នករកស៊ីតាមអនឡាញ នៅតែមិនទាន់មកស្នើសុំអាជ្ញាបណ្ណ ខណៈការផាកពិន័យកាន់តែខិតជិតមកដល់

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា មកទល់ពេលនេះមិនទាន់មានក្រុមហ៊ុន សហគ្រាស ឬ នីតិបុគ្គលរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកណាមួយមកស្នើសុំ…

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអ្នកជំងឺកូវីដ១៩បន្តព្យាបាលនៅតាមខេត្ត ជៀសវាងបង្កគ្រោះថ្នាក់អំឡុងបញ្ជូនអ្នកជំងឺមកភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ ចៀសវាងបញ្ជូនអ្នកជំងឺពីបណ្ដាខេត្ត ដើម្បីម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ