ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩

ក្រុមហ៊ុន Merck នឹងនាំយកថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ទៅកាន់ប្រទេសជប៉ុននៅដើមឆ្នាំ ២០២២ខាងមុខ!


ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ -១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Merck របស់អាមេរិក បង្កើនក្តីសង្ឃឹមសម្រាប់ការព្យាបាលជំងឺកូវីដ ១៩ សម្រាប់អ្នកមិនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលអាចជួយសម្រួលដល់ប្រព័ន្ធថែទាំសុខភាពរបស់ពួកគេឲ្យប្រសើរឡើង និងជាកាត់បន្ថយហានិភ័យនៃការស្លាប់បាត់បង់ជីវិតជាដើម។
ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ពីក្រុមហ៊ុន Merck

 ក្រោយ​ពី​ឱសថ​ព្យាបាល​កូ​វី​ដ​១៩ នេះ​ផលិត​បាន​ជោគជ័យ ភ្នាក់ងារ​របស់​ក្រុមហ៊ុន Merck នៅ​ក្នុង​ប្រទេស​ជប៉ុន​បច្ចុប្បន្ន​កំពុងធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ទទួល​បានការ​យល់ព្រម​ក្នុង​ការ​នាំ​ចេញ​ថ្នាំ​គ្រាប់​នេះ​ទៅ​ប្រទេស​ជប៉ុន​នៅ​ដើមឆ្នាំ ២០២២​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Nikkei Asia​។ 

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ជប៉ុន​មួយ​ឈ្មោះ MSD កំពុងធ្វើការ​ដើម្បី​នាំ​យក​ឱសថ ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Merck ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ នាយក​តំណាង​ក្រុមហ៊ុន​ជប៉ុន MSD បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​លើ​ការ​អភិវឌ្ឍ​ឱសថ​ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​ប្រើ​បាន​នៅ​តាម​ផ្ទះ​។ សូម​ជម្រាប​ថា​ក្រុមហ៊ុន​នេះ​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​លើ​កិច្ចសន្យា​ផ្គត់ផ្គង់​ឱសថ​នេះ​ផង​ដែរ​។

ក្រុមហ៊ុន Merck និង​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន បាន​និយាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា ពួក​គេ​បាន​ដាក់​ពាក្យ​ទៅ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ករួច​ហើយ ដើម្បី​សុំ​ការ​អនុញ្ញាត​ប្រើប្រាស់​ជា​បន្ទាន់​ថ្នាំ​គ្រាប់​ប្រភេទ​នេះ សម្រាប់​ការ​ព្យាបាល​កូ​វី​ដ​១៩​។

នៅ​ក្នុង​ការ​សាកល្បង​ជាស​កល​ដំណាក់កាល​ទី ៣ របស់​ក្រុមហ៊ុន Merck បាន​ទទួល​ទិន្នន័យ​ពី​មនុស្ស ៧៧៥ នាក់ បាន​បង្ហាញ​ថា ឱសថ​នេះ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ និង អាច​កាត់​បន្ថយ​ការ​ស្លាប់​បាន​ប្រហែល ៥០% បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​បាន​ប្រើ​ថ្នាំ​ប្រភេទ placebo ដែល​ជា​ថ្នាំ​ម្យ៉ាង​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា​ធូរស្បើយ​ក្រោយ​ប្រើប្រាស់​។

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ជប៉ុន​មួយ​ឈ្មោះ MSD កំពុងធ្វើការ​ដើម្បី​នាំ​យក​ឱសថ ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Merck ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ នាយក​តំណាង​ក្រុមហ៊ុន​ជប៉ុន MSD បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​លើ​ការ​អភិវឌ្ឍ​ឱសថ​ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​ប្រើ​បាន​នៅ​តាម​ផ្ទះ​។ សូម​ជម្រាប​ថា​ក្រុមហ៊ុន​នេះ​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​លើ​កិច្ចសន្យា​ផ្គត់ផ្គង់​ឱសថ​នេះ​ផង​ដែរ​។

ក្រុមហ៊ុន Merck និង​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន បាន​និយាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា ពួក​គេ​បាន​ដាក់​ពាក្យ​ទៅ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ករួច​ហើយ ដើម្បី​សុំ​ការ​អនុញ្ញាត​ប្រើប្រាស់​ជា​បន្ទាន់​ថ្នាំ​គ្រាប់​ប្រភេទ​នេះ សម្រាប់​ការ​ព្យាបាល​កូ​វី​ដ​១៩​។

នៅ​ក្នុង​ការ​សាកល្បង​ជាស​កល​ដំណាក់កាល​ទី ៣ របស់​ក្រុមហ៊ុន Merck បាន​ទទួល​ទិន្នន័យ​ពី​មនុស្ស ៧៧៥ នាក់ បាន​បង្ហាញ​ថា ឱសថ​នេះ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ និង អាច​កាត់​បន្ថយ​ការ​ស្លាប់​បាន​ប្រហែល ៥០% បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​បាន​ប្រើ​ថ្នាំ​ប្រភេទ placebo ដែល​ជា​ថ្នាំ​ម្យ៉ាង​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា​ធូរស្បើយ​ក្រោយ​ប្រើប្រាស់​៕

អត្ថបទ៖ ស៊ើ​ង និមល់ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងត្រូវប្រជែងជាមួយសិង្ហបុរី និងម៉ាឡេស៊ី ក្នុងគម្រោងទាក់ទាញជនបរទេសមានទ្រព្យសម្បត្តិច្រើនមករស់នៅ

ព័ត៌មាន
ប្រទេសថៃមានគោលដៅចង់បានជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន មកតាំងទីលំនៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ធូររស្រាលបន្តិច ដើម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ