តម្លៃប្រេងឥន្ធនៈ

តម្លៃប្រេងឥន្ធនៈអាចនឹងធ្លាក់ចុះនៅខែក្រោយ ប្រសិនបើ OPEC+ បង្កើនទិន្នផលប្រេង


ស្របពេលតម្រូវការប្រេងអាចនឹងធ្លាក់ចុះនៅចុងឆ្នាំនេះ ដោយសាររដូវកាលវិស្សមកាល ប្រទេសផលិតប្រេងធំៗ ដែលជាសមាជិកនៃអង្គការ OPEC+ ត្រូវបានគេព្យាករថា អាចនឹងបង្កើនផលិតកម្មប្រេងបន្ថែមទៀតនៅក្នុងរង្វង់ខែតុលា ខាងមុខនេះ ដែលវាអាចនឹងធ្វើឱ្យតម្លៃប្រេងមានការធ្លាក់ចុះនៅពេលនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃប្រេងឥន្ធនៈ
ដោយ

ក្រុមប្រទេសផលិតប្រេងធំៗ ដែលជាសមាជិករបស់អង្គការ OPEC+ ត្រូវបានគេរំពឹងថា ទំនងជានឹងបង្កើនទិន្នផលប្រេងឆៅបន្ថែមទៀតនៅក្នុងខែតុលា មុនពេលតម្រូវការប្រេងអាចថមថយនៅចុងឆ្នាំនេះ។ មកដល់ពេលនេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ស្ថិតក្នុងរង្វង់ប្រមាណ៦៦ដុល្លារក្នុងមួយបារ៉ែល។ ការរក្សាបានតម្លៃប្រេងក្នុងរង្វង់៦៦ដុល្លារក្នុង១បារ៉ែលនេះ គឺដោយសារលោកខាងលិចបន្តដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី និងអ៊ីរ៉ង់ បើមិនដូច្នោះទេតម្លៃប្រេងអាចនឹងធ្លាក់ចុះជាងនេះបន្ថែមទៀត។

ប្រភពពីរបាននិយាយថា ការពិភាក្សាអំពីការបង្កើនផលិតកម្មប្រេងឆៅនៅក្នុងចំណោមក្រុមប្រទេស OPEC+ កំពុងដំណើរការ ហើយពូកគេសន្យាថា នឹងបង្កើនផលិតកម្មប្រេងប្រមាណ១៣ម៉ឺន៥ពាន់បារ៉ែលក្នុងមួយថ្ងៃ។ ប៉ុន្តែប្រភពមួយទៀតបានលើកឡើងថា ពួកគេអាចនឹងបង្កើនទិន្នផលប្រេងឆៅពី២០ម៉ឺន ទៅ៣៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។

ក្រុមប្រទេស OPEC+ បានផ្លាស់ប្តូរយុទ្ធសាស្ត្រពីការកាត់បន្ថយទិន្នផលផលិតកម្មប្រេងរបស់ខ្លួនកាលពី ខែមេសា ហើយបានដំឡើងកូតាផលិតកម្មសរុបរហូតដល់ទៅប្រមាណ២,៥លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីបង្កើនចំណែកទីផ្សារ និងជាការឆ្លើយតបទៅនឹងសម្ពាធ ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានផ្តូចផ្តើមឡើង។

តាមការព្យាករ ប្រសិនបើក្រុមប្រទេសផលិតប្រេងធំៗ OPEC+ ពិតជាបង្កើនផលិតកម្មប្រេងឆៅដូចដែល ប្រភពបានបង្ហើបមែននោះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកអាចនឹងមានតម្លៃត្រឹមរង្វង់៦៥,៥ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល គឺធ្លាក់ចុះ២,២%។ ក្រុមប្រទេស OPEC+ គឺមានសមាជិកសរុបចំនួន២៣ ប្រទេសដោយបូកបញ្ជូលទាំងរុស្ស៊ី អ៊ីរ៉ង់ និងប្រេស៊ីលផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីការបរទេសថ្មីរបស់ថៃ ក្រោមការដឹកនាំរបស់លោក អនុទីន ជានរណា?

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលសភាទើបបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តកាលពីសប្ដាហ៍មុន បានរុ…

វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្មជិត១៤ពាន់លានដុល្លារ និងទាក់ទាញទុនវិនិយោគបានជាង១៥ពាន់លានដុល្លារនៅ៨ខែឆ្នាំនេះ

ប្រទេសវៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា និងជាបងធំសេដ្ឋកិច្ចទី៣នៅអាស៊ានបានបង្ហាញភាពលេចធ្លោរស្ទើរគ្រប់វិស័យនៅឆ្នាំ២០២៥ នេះ បើទោះបីសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ