វិស័យធនាគារ

បណ្ដាធនាគារថៃ ចាត់វិធានការជួយកូនបំណុល ដែលជួបការលំបាកជាង៦លាននាក់ ដោះស្រាយបញ្ហាបំណុល


ប្រធានសមាគមធនាគារថៃ (TBA) លោក ផាយ៉ង ស្រ៊ីវ៉ានិច (Phayong Srivanich) បានបញ្ជាក់កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា បណ្ដាធនាគារដែលជាសមាជិករបស់សមាគមធនាគារថៃ កំពុងបន្តជួយកូនបំណុល ដែលជួបការលំបាកក្នុងការសងត្រលប់ចាប់តាំងពីការផ្ទុះវិបត្តិកូវីដ-១៩ មក។ បច្ចុប្បន្នមានគណនីកូនបំណុលជួបការលំបាកបែបនេះចំនួនជាង៦លានគណនី ដែលបានក្លាយ ឬមិនយូរមិនឆាប់នឹងក្លាយជាកម្ចីមិនដំណើរការ (NPLs)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

លោក ផាយ៉ង និយាយថា សមាគមធនាគារថៃ នឹងជួយកូនបំណុលដែលងាយរងគ្រោះទាំងនេះឱ្យស្របតាមគោលការណ៍នៃការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ហើយថា ចំពោះកូនបំណុលដែលមិនទាន់ខកខានក្នុងការសងត្រលប់ ឬកំពុងជួបការលំបាក និងកូនបំណុលដែលបានខកខានក្នុងការសងត្រប់ នឹងមានសិទ្ធិទទួលបានការរៀបចំឥណទាន ឬ បំណុលឡើងវិញ។

លោក ផាយ៉ង បានបន្ថែមថា ចំពោះគណនីកូនបំណុលដែលបានក្លាយជាកម្ចីមិនដំណើរការ (NPLs) នឹងត្រូវបានធនាគារជួយសម្រួលឱ្យពួកគេសងត្រលប់ក្នុងរយៈពេល៥ឆ្នាំ ហើយធនាគារនឹងបញ្ចុះអត្រាការប្រាក់សម្រាប់ពួកគេមកនៅត្រឹម១៥% ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ ប្រធានសមាគមធនាគារថៃ រូបនេះបានបន្ថែមទៀតថា ការផាកពិន័យសម្រាប់ការសងត្រលប់មុនកាលកំណត់ ក៏នឹងត្រូវបានលើកលែងផងដែរ សម្រាប់កូនបំណុលដែលបានចូលក្នុងកម្មវិធីរៀបចំឥណទាន ឬបំណុលឡើងវិញ ហើយអតិថិជនអាចទំនាក់ទំនងទៅធនាគារដែលខ្លួនខ្ចីបាន ដើម្បីឱ្យធនាគារទាំងនោះជួយរៀបចំឥណទាន ឬបំណុលឡើងវិញជូនពួកគេ។

លោក ផាយ៉ង បានបន្ថែមថា សមាគមធនាគារថៃ នឹងបង្កើតមូលដ្ឋានទិន្នន័យព័ត៌មានឥណទានថ្មីមួយសម្រាប់កត់ត្រាបង្កាន់ដៃបង់ថ្លៃទឹកភ្លើង និងប្រាក់ចំណូលរបស់ក្រុមអាជីវករដើម្បីសម្រួលឱ្យពួកគេមានសិទ្ធិទទួលបានកម្ចីធនាគារ ជៀសផុតពីការចងការប្រាក់ក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់។

លោកបានបន្តទៀតថា សមាគមធនាគារថៃ ក៏នឹងមានសមាជិករបស់ខ្លួនចាំផ្ដល់ប្រឹក្សា និងណែនាំអតិថិជនអំពីការចាត់ចែងប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួនឱ្យចំគោលដៅ និងមានប្រសិទ្ធភាពផងដែរ ដើម្បីជៀសវាងការចាយវាយខ្ជះខ្ជាយលើរបស់មិនចាំបាច់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ផ្ដល់ទិដ្ឋាការពិសេសដល់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យមានតម្លៃលើសពី១០ម៉ឺនដុល្លារនៅខេត្តព្រះសីហនុ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ដល់ទិដ្ឋាការពិសេសសម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារ នៅក្នុង…

IMF បង្កើនការព្យាករកំណើនសេដ្ឋកិច្ចសកលមានក្នុងរង្វង់ជាង៣% នៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចសកលក្នុងរង្វង់ជាង៣% នៅក្នុងឆ្នាំ២០២៤ នេះ ដោយសារតែសហរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ