ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈ

ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈកំពុងផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃវិស័យដឹកជញ្ជូន


យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃប្រេងឥន្ធនៈសកល ក៏ដូចជានៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលកំពុងផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជា។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនមានសុទិដ្ឋិនិយមថា ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនេះ នឹងក្លាយជាចលករជួយជំរុញឲ្យតម្លៃដឹកជញ្ជូននៅកម្ពុជាមានថយចុះ បន្ទាប់ពីក្រុមហ៊ុនបានដំឡើងថ្លៃដឹកជញ្ជូនពី១០% ទៅ២០% ដោយសារឥទ្ធិពលនៃការឡើងថ្លៃតម្លៃប្រេងឥន្ធនៈកន្លងមក។
ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈកំពុងផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃវិស័យដឹកជញ្ជូន
ដោយ

អ្នកជំនាញកត់​សម្គាល់ឃើញថា សកម្មភាពដឹកជញ្ជូននាពេលបច្ចុប្បន្នហាក់មានស្ថានភាពល្អប្រសើរឡើងវិញ​បន្តិចហើយ បើទោះបីតម្លៃដឹកជញ្ជូននៅតែខ្ពស់ក៏ដោយ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា វិស័យដឹកជញ្ចូន​នៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈសកលបា​ន​បង្ហាញសញ្ញាវិជ្ជមាននៅមួយរយៈចុងក្រោយ។ ជាក់ស្តែង តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងនោះប្រេងម៉ាស៊ូតធ្លាក់ចុះ ៩០០រៀលក្នុង១លីត្រ និងសាំងធម្មតាធ្លាក់ចុះ១ពាន់រៀលក្នុង១លីត្រនៅជាង១០ថ្ងៃកន្លងមកនេះ ពោលគឺបច្ចុប្បន្ន ប្រេងសាំងធម្មតានៅមានតម្លៃ ៤.៨០០ រៀល/លីត្រ និង ប្រេងម៉ាស៊ូតមានតម្លៃ ៥.៣០០ រៀល/លីត្រ។ អ្នកជំនាញរំពឹងថា តាមរយៈការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនេះវានឹងជួយទាញទម្លាក់តម្លៃដឹកជញ្ជូន ដែលក្រុមហ៊ុន​បានដំឡើងកន្លងមកឲ្យស្ថិតក្នុងកម្រិតល្អប្រសើរឡើងវិញ។

ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន​ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា​បានគូសបញ្ជាក់ថា បើទោះបីការធ្លាក់ចុះតម្លៃ​ប្រេងឥន្ធនៈ​នាពេលបច្ចុប្បន្ន​មិនទាន់ដល់កម្រិតដូចពីមុនក្តី តែវាជាសញ្ញាដ៏ល្អមួយសម្រាប់ពាណិជ្ជករ និងក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ព្រោះការធ្លាក់ចុះនេះវាបានជួយសម្រួ​លការដល់ដឹកជញ្ចូន និងការចំណាយរបស់ពួកគេ។

ពាក់ព័ន្ធស្ថានភាពវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន អ្នកជំនាញទាំងពីររូបខាងលើ មើលឃើញថា ការដឹកជញ្ជូនទំនិញទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសហាក់មានសកម្មភាពល្អប្រសើរឡើងវិញបន្តិចហើយ បន្ទាប់ពីបានធ្លាក់ចុះមួយរយៈកន្លងមកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ តែយ៉ាងណាអ្នកជំនាញអះអាងថា ក្រុមហ៊ុនរកស៊ីក្នុងវិស័​យដឹកជញ្ជូនមួយនៅតែប្រឈមបញ្ហា ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ។

គួររំលឹកថា ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនាពេលកន្លងមក បានជំរុញក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនបានដំឡើងថ្លៃចន្លោះពី១០% ទៅ២០%ដើម្បីទ្រទ្រង់ប្រតិបត្តិការ និងរក្សាស្ថិរភាពប្រាក់ចំណូលរបស់ពួកគេ។ កត្តានេះ​បានជះឥទ្ធិពល​ជាវិជ្ជមានក្នុងការរួមចំណែក​ធ្វើឲ្យតម្លៃទំនិញ​មួយចំនួនមាន​ការកើនឡើង និងបានទាញទម្លាក់សកម្មភាព​ដឹកជញ្ជូនរបស់ពាណិជ្ជករ និងក្រុមហ៊ុនមួយចំនួន ដោយសារអតិថិជន​ហាក់សាញនឹងតម្លៃដឹកជញ្ជូន៕




អត្ថបទបន្ទាប់


ជប៉ុន និងអាមេរិកនឹងលើកបញ្ហាសិទ្ធិមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធមកពិភាក្សាក្នុងជំនួប ២បូក២នៅចុងខែនេះ

ព័ត៌មាន
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនឹងព្រមព្រៀងគ្នាបង្កើតគោលការណ៍ណែនាំសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ និងការការពារ…

លោកប្រប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភាសាជាថ្មី

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) និងគណៈរដ្ឋមន្ត្រី ១០ នាក់ផ្សេងទៀត បានក្លាយជាផ្ទាំងស៊ីបរបស់អ្នកនយោបាយនៃក្រុមប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ