G20 នៅតែខ្វែងគំនិតគ្នា!

G20 នៅតែខ្វែងគំនិតគ្នាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រ


ប្រមុខដឹកនាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ក្រុមប្រទេសរីកចម្រើនទាំង២០ ឬហៅថា G20 នៅតែមានការខ្វែងគំនិតគ្នាមួយចំនួនលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសដែលកំពុងមានសេដ្ឋកិច្ចប្រឈមនឹងវិបត្តិ។ ទោះយ៉ាងណាថ្នាក់ដឹកនាំ IMF រូបនេះ បានគូសបញ្ជាក់ថា ការរាំងខ្ទប់រូបិយវត្ថឌីជីលឯកជន អាចនឹងក្លាយជាជម្រើសមួយសម្រាប់ការដោះស្រាយលើបញ្ហាបំណុល និងហានិភ័យផ្នែករូបិយវត្ថុបានមួយកម្រិតដែរនេះ។
G20 នៅតែខ្វែងគំនិតគ្នាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រ

កិច្ចប្រជុំ G20 ដែលប្រទេសឥណ្ឌាធ្វើជាប្រធាននៅឆ្នាំនេះ គឺធ្វើឡើងនៅចំពេលដែលប្រទេសជិតខាងឥណ្ឌានៃតំបន់អាស៊ីខាងត្បូង ដូចជា ស្រីលង្កា បង់ក្លាដេស និងប៉ាគីស្ថាន កំពុងស្វែងកមូលនិធិជំនួយពី IMF កាន់តែខ្លាំង ដោយសារតែសេដ្ឋកិច្ចដាំក្បាលចុះ បណ្ដាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

ជាមួយគ្នានេះ ប្រទេសចិនដែលជាប្រទេសម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតនោះ បានទទូចឲ្យក្រុមប្រទេសសេដ្ឋកិច្ចធំៗធ្វើការវិភាគដោយយុត្តិធម៌ មានគោលដៅច្បាស់ និងស៊ីជម្រៅ អំពីមូលហេតុនៃបញ្ហាបំណុលសកល ខណៈដែលការតវ៉ាកើនឡើងកាន់តែច្រើន ឲ្យប្រទេសម្ចាស់បំណុលកាត់បន្ថយបំណុល ឬត្រូវទទួលការខាតបង់ពីការមិនសងបំណុលត្រឡប់មកវិញជាដើម។

លោកស្រី Kristalina Geogieva អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងថា « គេនៅមានការខ្វែងគំនិតគ្នាមួយចំនួននៅលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ហើយបច្ចុប្បន្នទាំងម្ចាស់បំណុលទាំងក្នុងវិស័យរដ្ឋ និងឯកជនបានចូលរួមប្រជុំជជែកពិភាក្សាជាមួយគ្នា និងគ្រោបជួបពិភាក្សាគ្នាបន្ថែមទៀត ទៅលើបញ្ហាទាំងនេះ។»

លោកស្រី Kristalina បានបន្ថែមនៅក្រោយកិច្ចប្រជុំតុមូលជាមួយប្រទេសម្ចាស់បំណុលឯកជន និងរដ្ឋ ដែលធ្វើឡើងនៅប្រទេសឥណ្ឌាកាលពីសប្ដាហ៍មុននេះថា ក្រោយបញ្ចប់នូវកិច្ចប្រជុំនេះ វាបានបង្ហាញឲ្យឃើញច្បាស់ថា ភាគីទាំងអស់មានការប្តេជ្ញាចិត្តក្នុងការផ្សាភ្ជាប់ភាពខុសគ្នាសម្រាប់ផលប្រយោជន៍របស់ប្រទេសនានា។ កិច្ចប្រជុំបន្ទាប់ទៀតទាក់ទងនឹងបញ្ហាបំណុលនេះ នឹងត្រូវធ្វើឡើងនៅខែមេសាខាងមុខនេះ ដោយនឹងមានការចូលរួមពីម្ចាស់បំណុលទ្វេភាគីធំៗដូចជាប្រទេសចិន ឥណ្ឌា ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) និងប្រទេសដែលកំពុងជំពាក់បំណុល ព្រមជាមួយនឹងស្ថាប័នផ្ដល់កម្ចីធំៗជាច្រើនទៀត។

ក្រៅតែពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ការគ្រប់គ្រងរូបិយបណ្ណគ្រីបតូ គឺជាវិស័យអាទិភាពមួយផ្សេងទៀតដែរ សម្រាប់ប្រទេសឥណ្ឌា ដែលលោកស្រី Kristalina យល់ស្របថា ជាជម្រើសល្អសម្រាប់ដោះស្រាយបញ្ហារូបិយវត្ថុ។

អគ្គនាយិកា IMF រូបនេះ បន្ថែមថា មានការបែងចែកភាពខុសគ្នារវាងរូបិយបណ្ណឌីជីថលរបស់ធនាគារកណ្ដាលនីមួយៗ ដែលត្រូវបានគាំទ្រដោយរដ្ឋ និងកាក់ដែលមានស្ថិរភាព និងទ្រព្យសម្បត្តិគ្រីបតូ ដែលត្រូវបានដាក់ចេញឲ្យប្រើប្រាស់ដោយវិស័យឯកជន។

បើតាមលោកស្រី Kristalina គេត្រូវតែមានការជំរុញឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការរៀបចំច្បាប់គ្រប់គ្រងលើរូបិយវត្ថុឌីជីថលទាំងនេះ ព្រោះប្រសិនបើបរាជ័យក្នុងការគ្រប់គ្រងវា ឬមានបទបញ្ញត្តិគ្រប់គ្រងយឺតយ៉ាវ នោះវានឹងអាចបង្កើតឲ្យមានហានិភ័យលើស្ថិរភាពហិរញ្ញវត្ថុកាន់តែខ្លាំង។

ពាក់ព័ន្ធនឹងបញ្ហារូបិយវត្ថុឌីជីថលនេះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានចេញមកអះអាងដែរថា អាមេរិកមិនមានការស្នើឲ្យមានការហាមប្រាមប្រើប្រាស់ឬជួញដូររូបិយវត្ថុឌីជីថលនោះទេ ប៉ុន្ដែ វាត្រូវការមានច្បាប់គ្រប់គ្រងស្ថិតក្រោមក្របខណ្ឌច្បាប់ឲ្យបានច្បាស់លាស់៕




អត្ថបទបន្ទាប់


ហេតុអ្វីអាមេរិកងាកទៅរកការផ្ដោតទំនាក់ទំនងជាមួយប្រទេសនៅតំបន់អាស៊ីកណ្តាលកាន់តែខ្លាំង?

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកលោក Antony Blinken កំពុងធ្វើដំណើរទៅកាន់តំបន់អាស៊ីកណ្តាលដោយលោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងមានទម្ង…

ក្រសួងកសិកម្មវៀតណាមព្រមានពីការផ្គត់ផ្គង់ទុរេននឹងមានលើសតម្រូវការ ខណៈកសិករសម្រុកនាំគ្នាដាំកាន់តែច្រើន

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្រមានថា ការផ្គត់ផ្គង់ទុរេននៅក្នុងប្រទេសវៀតណាម នឹងអាចមានលើសតម្រូវការ ដ្បិតថា បច្ចុប្បន្នកសិករនៅតំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ