ក្រុមប្រទេស G-20

ក្រុមប្រទេស G-20 ព្រមព្រៀងគ្នាក្នុងការបញ្ចៀសផលប៉ះពាល់នៃវិធានការរឹតបន្តឹងរូបិយវត្ថុ


ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនចំនួន ២០ ហៅថាក្រុមជី២០នោះបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ចៀសផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការដំឡើងអត្រាការប្រាក់ខណៈដែលធនាគារកណ្តាលនៅប្រទេសទាំងនេះ កំពុងដោះស្រាយបញ្ហាអតិផរណាចំពេលមានការព្រួយបារម្ភរួមគ្នាពីការកើនឡើងនៃការប្រែប្រួលរូបិយបណ្ណ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei ដែលបានស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី និងជប៉ុន។
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនចំនួន ២០ ហៅថាក្រុមជី២០នោះបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ចៀសផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការដំឡើងអត្រាការប្រាក់។

ការ​ប្រកាស​ពីការប្ដេជ្ញាចិត្តរបស់ G20 ក្នុងការ​បញ្ជៀសផលប៉ះពាល់​មកសេដ្ឋកិច្ច ដែលបណ្ដាលមកពីការដំឡើងអត្រាការប្រាក់នេះ ​បាន​ធ្វើ​ឡើងនៅ​ក្រោយរយៈ​ពេល​២​ថ្ងៃ​​​បន្ទាប់​ពី​កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុ​​នៃ​​ក្រុមប្រទេស G-20 ​ដែលរៀប​ចំ​​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី។ ទោះ​យ៉ាង​ណា​កិច្ច​ប្រជុំ​នេះ​ មិន​បាន​បញ្ចេញ​សេច​ក្ដីថ្លែង​ការណ៍​រួម​គ្នា​នោះ​ទេ​ ដោយ​សារ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ពី​ជម្លោះ​ ដែល​​អូស​បន្លាយ​ពេល​​យូរ​នៅ​ក្នុង​​​សង្គ្រាម​នៅ​អ៊ុយក្រែននៅ​​​ក្នុង​ចំណោម​សមាជិក G-20 ដែល​​រួម​មាន​​​ជប៉ុន អាមេរិក និង​រុស្ស៊ី។

ប្រទេស​ឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ​នេះ​ថា ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នៃ​ក្រុម​ G-20 និងទេសាភិបាលធនាគារកណ្តាលបានបញ្ជាក់ជាថ្មី​ពីការប្តេជ្ញាចិត្ត​របស់ពួកគេ​ក្នុងការដោះស្រាយ​«ការ​កើន​ឡើង​នូវ​បញ្ហាប្រឈមសេដ្ឋកិច្ច​ជា​សកល​»​ដោយបាន​លើក​ឡើង​ពីការ​កើនឡើង​នូវ​តម្លៃអាហារ និងថាមពល ការរឹតបន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ និងការរីករាលដាល​នៃ​ជំងឺកូវីដ​១៩​។

សេចក្តីប្រកាសព័ត៌មាននេះ​​បានបន្ថែមថា ដើម្បីសម្រេចបាន​នូវស្ថិរភាព​តម្លៃ និងជៀសវាង​វិបត្តិ​នោះ​ សមាជិក​ក្រុម​ប្រទេស G-20 ​បាននិយាយថា ពួកគេនឹង​«កំណត់ល្បឿននៃការរឹតបន្តឹង​គោលនយោ​បាយ​រូបិយវត្ថុ​ឱ្យ​បាន​​សមស្រប​»​។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី​លោកស្រី ស្រ៊ី មុលយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati)​ បានប្រាប់សន្និសីទសារព័ត៌មានថា ​ការផ្លាស់ប្តូរឆ្ពោះ​ទៅរក​ការបង្កើន​អត្រាការប្រាក់​ និងការរឹតបន្តឹងសាច់ប្រាក់នោះ​​កំពុងបង្កើត​«ហានិភ័យដ៏ធំ»មួយ​ សម្រាប់​ប្រទេស​ដែលមាន​បន្ទុកបំណុលធ្ងន់ធ្ងរ​។ ដូច្នេះ​ហើយ​ ពួកគេ​មិន​គួរ​បំភ្លេច​ចោលនូវ​​លទ្ធ​ភាព​​បង្ក​ឱ្យ​​មាន​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​កាន់​តែ​ខ្លាំង​ឡើង​ ​ដោយ​សារ​តែ​វិធាន​ការ​នៃ​ការ​​ដំឡើង​អត្រា​ការ​ប្រាក់​នោះ​​​ឡើយ​​។​

ស្រប​ពេលមាន​ការប្រកួតប្រជែង​សេដ្ឋកិច្ចពិភពលោក​ដ៏ស្មុគស្មាញ​នោះ​ លោកស្រី អ៊ីនដ្រាវ៉ាទី ក៏​បានអំពាវនាវឱ្យមាន​«ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងសកម្មភាពរួមគ្នា»​ ពី​ក្រុម​ G-20 ​ហើយ​បានគូសបញ្ជាក់ថា ​ក្រុម​នេះ​គួរតែបន្ត​ជា​«វេទិកាសេដ្ឋកិច្ចដ៏​សំខាន់​សម្រាប់កិច្ចសហប្រតិបត្តិការ»​បើទោះជាមានការរិះគន់​ជុំវិញភាពមិនដំណើរការរបស់ខ្លួន​នៅ​ចំពេលមានការឈ្លានពាន​របស់​រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ។​

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក ស៊ុនីឈិ ស៊ុហ្សុគី (Shunichi Suzuki)​ បានប្រាប់​សន្និសីទព័ត៌មាន​ដាច់​ឡែកមួយថា​ ​សង្គ្រាមរបស់រុស្ស៊ី​កំពុងធ្វើឱ្យ​មានការលំបាក​សម្រាប់​ក្រុម​ G-20 ​ក្នុងការឈានដល់​ការឯកភាព​គ្នា ​ដែលនឹងធ្វើ​ជាមូលដ្ឋាន​សម្រាប់​ការសម្រេច​​បាន​​នូវ​សេចក្តីថ្លែងការណ៍រួមមួយ​នៃ​កិច្ច​ប្រជុំ​នេះ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វី IMF ជំរុញឱ្យធនាគារកណ្តាលក្នុងតំបន់អាស៊ីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត?

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលាថា ធនាគារកណ្តាលអាស៊ីភាគច្រើនត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុប…

តុលាការប្រេស៊ីល សម្រេចផាកពិន័យក្រុមហ៊ុនយក្ស Apple ១៩លានដុល្លារ ដោយសារលក់ iPhone មិនមានឆ្នាំងសាកភ្ជាប់មកជាមួយ

ព័ត៌មាន
ទីបំផុត តុលាការប្រេស៊ីល បានសម្រេចផាកពិន័យជាថ្មីទៀត ចំពោះក្រុមហ៊ុន Apple ក្នុងទំហំទឹកប្រាក់ពិន័យចំនួន ១៩លានដុល្លារ និងបង្គាប់ឱ្យក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ